ខ្ញុំឈ្មោះ Xiao Zhan អាយុ20 ឆ្នាំ ខ្ញុំចូលចិត្តដើរកំសាន្តគ្រប់ទីកន្លែង ក្តីស្រមៃរបស់ខ្ញុំគឺចង់ធ្វើជាអ្នកស្រាវជ្រាវម្នាក់ដែលដើរជុំវិញពិភពលោក ។[ ថ្ងៃទី30.5.2020 ]
" តើឯកសារទាំងអស់បានរៀបចំរួចរាល់ហើយឬនៅ? " Zhan សួរទៅកាន់លេខារបស់ខ្លួន ។
" រួចរាល់ហើយ ! " នាងឆ្លើយទាំងញញឹម ។
" ខ្ញុំត្រូវទៅពិនិត្យផ្នូរនោះដោយផ្ទាល់ ដូច្នេះខ្ញុំត្រូវទៅតាមខេត្តប្រហែលជា2-3សប្តាហ៍ ! " គេនិយាយបណ្តើរដើរបណ្តើរ ។
" ហេតុអីលោកមិនអោយខ្ញុំទៅជាមួយ ? " នាងសួរទៅរាងតូចព្រោះគេទៅតែម្នាក់ឯង
" ខ្ញុំទៅលើកនេះគឺមិនចង់ឲ្យគេដឹងថាខ្ញុំទៅតាមខេត្តនោះទេដូច្នេះហើយនាងត្រូវតែនៅទីនេះកុំឲ្យគេសង្ស័យ ! " Zhan និយាយយ៉ាងប្រាកដប្រជា ពិតណាស់ Xiao Zhan គឺជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រដ៏ពូកែម្នាក់ដូច្នេះតែងតែមានការប្រគួតប្រជែង
គ្នាជាមួយនិងដៃគូរខ្លួន ។ក្រុមការងាររបស់ Zhan បានរកឃើញផ្នូរបុរាណមួយកន្លែងនៅខេត្តមួយនៃប្រទេសចិន នៅក្នុងផ្នូរនោះមានសាកសពបុរសវ័យក្មេងម្នាក់សម្លៀកបំពាក់ពណ៌សរដេកនៅក្នុងមឈូសដែលដាំទៅដោយគុជត្រជាក់ ដោយលែកសាកសពដែលនៅក្នុងផ្នូរនោះ គឺគ្មានភាពរលួយនោះទេ គ្រាន់តែមានសភាពជ្រាវជ្រួញប៉ុណ្ណោះ នៅទីបំផុត Zhan ក៏បានមកដល់ ។
" អ្នកប្រុសអញ្ជើញមកដល់ហើយហេស៎ ? " ក្រុមការងារអ្នកបានសួរឡើងខណៈពេលដែល Zhan បើកទ្វារចុះពីលើឡានមក ។
" តើលោកប៉ានៅឯណា.? " Zhan មិនបានឆ្លើយក៏សួរបកវិញ ។
" លោកម្ចាស់នៅកន្លែងរណ្តៅសាកសព ! " នាយក៏នាំ Zhan ទៅរកប៉ារបស់គេ ។
លោក Xiao ដែលជាប៉ារបស់ Zhan គាត់កំពុងតែពិនិត្យមើលក្នុងរណ្តៅផ្នូរដែររកឃើញនោះ
បើតាមគិតមើលទៅផ្នូរនេះយ៉ាងហោចណាស់ក៏មានអាយុកាលជាង500ឆ្នាំដែរ ។" លោកប៉ា..! " Zhan
" Xiao Zhan មកដល់ហើយហេ..? " លោកងាកមករកកូនបន្តិចហើយក៏បែរទៅពិនិត្យវិញ ។
YOU ARE READING
រឿង : ដំណាលចោរព្រៃ
FanfictionNovel BL រឿងរ៉ាវនិយាយអំពី អ្នកបុរាណវិទូ ដែលឆ្លងពេលវេលាពីសម័យបច្ចុប្បន្នរហូតមកដល់សម័យកាលជាង550ឆ្នាំមុន ។ និស្ស័យស្នេហ៍ BL រវាងមេចោរវាយោ ឆាងកឹង និង អ្នកបុរាណវិទូ សិនអ៉ី ដែលបានឆ្លងភពមកទទួលដឹងឮនៅរឿងរ៉ាវដែលបានកើតឡើងចំពោះមេចោរដែលមាននៅក្នុងដំ...