Episode 12

165 22 2
                                    

ភាគ១២

            ហ្គូស៊ូ មិនមែនថាចង់ចេញក៏ចេញចង់ចូលក៏ចូលបានតាមចិត្តនោះទេ កន្លែងដែលមានម្ចាស់គ្រប់គ្រងប្រាកដជាមានអាថាន់ដែលម្ចាស់ភ្នំបានដាក់ដើម្បីការពារជារឿងធម្មតាទេ ។

" បងប្រុស ! តើនេះជាអ្វីទៅ ? ម៉េចក៏ផ្ទះនេះមានទឹកកករុំជិតអ៊ីងចឹង ? " យានលី

" ទីនេះ មានចំហាយពុល ! " នាយយកដៃបិទច្រមុះយ៉ាងលឿននៅពេលទទួលដឹងថាមានចំហាយពុល ។
ប៉ុន្តែវាយឺតពេលទៅហើយ ពួកគេបានស្រូបយកជាតិថ្នាំទៅហើយយ៉ាងណាក៏សន្លប់នៅទីបំផុត ។

           ក្រោយពីសន្លប់បាត់ស្មារតី ក៏មានបុរសម្នាក់ដៃកាន់ខ្លុយគុជ សក់សរព្រមជាមួយសំលៀកបំពាក់ពណ៌ក្រហម បានដើរមកជិតអ្នកទាំងពីរ ។

" អាចបំបែកសីមាហាមឃាត់របស់យើងបាន ពិតជាមិនធម្មតានោះទេ ! " នាយពោលឡើងទាំងញញឹម ។

       ងាកមកមើល មេចោររបស់ពួកយើងឯណេះវិញ គេបានមកដល់ច្រកទ្វារមន្តអាគម្ព ពិតជាមានមនុស្សបានបំបែកសីមាហាមឃាត់ពិតមែន ។ មិនបង្អង់យូរគេក៏រត់ឡើងទៅខាងលើកំពូលភ្នំ តែក៏មិនបានឃើញអ្វីនោះឡើយ ។

" ឆាប់ឱ្យមនុស្សនៅក្នុងជំរុំ តាមចាប់អ្នកបំបែកសីមាហាមឃាត់នោះភ្លាម ! " នាយដាក់បញ្ជាឱ្យ វឹននីង យ៉ាងណាត្រូវតែតាមរកមនុស្សដែលចូលមកនោះឱ្យឃើញយ៉ាងដាច់ខាត ។

           //មាត់ជ្រោះខាងក្រោយ//

          ស៊ាវចាន បាននាំ ឡានសាន មកចាប់ត្រីនៅខាងក្រោយភ្នំ ។

" អ្នកជំងឺណា ត្រូវតែចេញមកខាងក្រៅដើម្បីរុំសាយអារម្មណ៍នឹងបានឆាប់ជា ! នៅសម័យរបស់ខ្ញុំមានកន្លែងដើរលេងច្រើនណាស់ដឹងទេ ? " ស៊ាវចាន អង្គុយអាំងត្រីបណ្ដើរ រៀបរាប់បណ្ដើរ ។ ចំណែកឯ ឡានសាន វិញគិតតែពីអង្គុយញញឹមមើលមុខរាងតូចប៉ុណ្ណោះ ។

" ណេះ ! ឆ្អិនហើយ ! " នៅពេលត្រីនោះឆ្អិន ចាន ក៏ហុចឱ្យទៅ ឡានសាន ។

"........" ឡានសាន ទទួលរួចយកមកហិតបន្តិចមុននឹងបេះយកមកញាំុលបៗ ។

" ហីយ៉ា ! ញាំុឱ្យច្រើនៗទៅ កុំឃើញរូបរាងវាមិនស្អាតបែបនេះ តែឆ្ងាញ់ណាស់ណា ! " ស៊ាវចាន និយាយចប់ ឡានសាន ក៏មាត់សាច់ត្រីចូលមាត់ឡើងមួយមាត់ធំ ។

រឿង : ដំណាលចោរព្រៃWhere stories live. Discover now