Episode 07

148 28 1
                                    

          មួយជីវិតរបស់ខ្ញុំមានតែប្អូនប្រុសម្នាក់នេះប៉ុណ្ណោះ ខ្ញុំម៉េចនិងអាចបណ្តោយឲ្យគេស្លាប់បានទៅ ។
         
          មេចោរបានត្រឡប់មកវិញព្រមជាមួយនិងថ្នាំបន្សាបតែមួយជំហ៊ាងប៉ុណ្ណោះ នាយដើរមកដល់មុខបន្ទប់របស់ Xiao Zhan ក៏បញ្ឈប់ដំណើរហើយក៏ងាកទៅមើលពីរចម្ងាយ ក្នុងចិត្តកើតមានការងើងឆ្ងល់ជាច្រើន ។
         
          " អា៎~~~ ជួយផង !! " សម្លេងស្រែកចេញពីក្នុងបន្ទប់របស់ Zhan ធ្វើឲ្យមេចោរស្ទុះចូលទៅយ៉ាងលឿន ។
         
          " មានរឿងអី.? " គ្រាន់តែមកដល់ភ្លាមនាយក៏សួរទៅកាន់រាងតូចដែលកំពុងតែដេកនៅក្នុងអាងទឹកនោះ ។

          " ពស់ៗៗៗ ពស់នៅក្នុងអាងទឹក !! " Zhan និយាយទាំងបិទភ្នែកចង្អុលទៅកូនពស់ដែលនៅនិងមុខគេ ។ មេចោរLan ក៏សម្លឹងមើលទៅក៏ឃើញពស់ពិតមែន ។
         
          " ឯងគឺត្រូវរបួស ពស់នេះគឺយកមកដើម្បីព្យាបាលឯងតើ ! " Lan Zhan និយាយដូចជាធម្មតាតែអាចធ្វើឱ្យអ្នកស្ដាប់គាំងបេះដូងស្លាប់បាន ។
         
          " យកៗៗៗ យកវាចេញទៅ ! " Zhan នៅតែមិនព្រមបើកភ្នែក ពស់គឺមនពិស មិនចម្លែកទេដែល Zhan ខ្លាចបែបនេះ ។

           "....... " មេចោរក៏យកពស់នោះចេញ ព្រោះមើលទៅរាងតូចដូចជាខ្លាចខ្លាំងណាស់ ។
          
           " វាចេញហើយនៅ.? "

           " វាទៅបាត់ហើយ ! "
          
           " ពិតមែនហេស៎?? "
          
           " ឯងបើកភ្នែកសិនទៅ ! "
          
           Xiao Zhan ក៏បើកភ្នែកឡើងម្តងបន្តិចៗ ទាល់តែច្បាស់ថាពស់វាទៅបាត់ហើយទើបងើបឡើង ។
          
            " មនុស្សសម័យនេះពិតជាពិបាកមែន ខ្ញុំត្រូវរបួសហេតុអីមិនហៅគ្រូពេទ្យមកព្យាបាល បែបយកពស់មកឱ្យព្យាបាលទៅវិញ !  " Zhan រអ៊ូបណ្តើរពាក់អាវបណ្ដើរ ។មេចោរឃើញគេអស់អីហើយក៏ដើរចេញទៅវិញ ។
           
            " អោវ... ទៅណាបាត់ហើយ ? ចាំខ្ញុំផង ! " រាងតូងងាកមកតែមិនឃើញមេចោរឈាមត្រជាក់ ក៏ប្រញាប់រត់ទៅតាមភ្លាម ។
           
            " នែ៎...! ខ្ញុំឮថាប្អូនប្រុសរបស់លោកមានជំងឺមែនទេ ? តើគេកើតអី.? "Zhan
           
            " មិនមែនជារឿងរបស់ឯងទេ.? " មេចោរឆ្លើយទាំងសោះកក្រោះនិងដើរទៅបន្ទប់របស់ Lan San ។

រឿង : ដំណាលចោរព្រៃWhere stories live. Discover now