ភាគ​ 4

2K 177 1
                                    


       >​ PJM's rock
       ' ម៉​ 10:00​ យប់

​     អ្នក​កម្លោះ​រូប​សង្ហារ​ស្ថិត​ក្នុង​អាវ​​ពណ៌​ទឹក​ប៊ិច​ដៃ​វែងកឹប​លែវ​មួយ​ជួរ​កណ្តាល​​ធម្មតា​ប្រឡេះ​លេវ​ពីរ​គ្រាប់​ខា​ង​លេី​តាម​ទម្លាប់​ ទីនុយ​ជាមួយ​នឹង​ខោ​ពណ៌​ខ្មៅ​ជេីង​វែង​ ស្បែក​ជេីង​សក​ម៉ាក​ប្រេន​មួយ​គូរ​ សក់​សិត​ទៅ​ក្រោយ​ម្ខាង​ ម្ខាង​ទម្លាក់​ចុះ​មក​លេី​ថ្ងាស​កំពុង​តែ​បោះ​ជំហាន​ដ៏​មាំ​សង្ហារ​ដេីរ​ចូល​មក​បរិវេណ​ខាង​ក្នុង​​ដែល​មាន​ភ្លេីង​ចម្រុះ​ពណ៌​កំពុង​តែ​បាញ់​ឆ្វាច​ អម​ជា​មួយ​ភ្លេង​តន្រ្តី​ញាក់​កន្ត្រាក់​អារម្មណ៍​ភ្ញៀវ​អោយ​ឡេីង​រាំ​ ។

​   ​Jungkook ក៏​ដេីរ​ចូល​ទាំង​ងាក​រេ​ឆ្វេង​ស្តាំ​រក​មេីល​អ្នក​ដែល​ណាត់​នាយ​មក​ទី​នេះ​ ស្រប​ពេល​នោះ​ដែរ​នាយ​ក៏​ក្រឡេក​ទៅ​ប៉ះ​នឹង​សកម្មភាព​ផ្សេង​ៗ​ជា​ច្រេីន​ដែល​ធ្វេី​អោយ​អ្នក​កម្លោះ​លួច​បេីក​ភ្នែក​ធំៗ​ចំហមាត់​ដោយ​សារ​តែ​មិន​ដែល​បាន​ឃើញ​អី​បែបនេះ​ពី​មុន​មក​ទេ​ ។ ក្នុង​នោះ​ដែរ​ មាន​ដូច​ជា​អ្នក​ដែល​កំពុង​តែ​អង្គុយ​ជាគូៗ​ល្អូកល្អឺន​នឹង​គ្នា​តាម​តុ​ ឯ​ខ្លះ​កំពុង​រាំ​ក្រឡែង​ត្រដុះ​ខ្លួន​ប្រាណ​គ្នា​ទៅ​វិញទៅ​មក​កណ្ដាល​វាល​ តែ​អ្វី​ដែល​ធ្វើ​អោយ​នាយ​ភ្ញាក់​ផ្អេីល​ជាងគេ​ គឺ​អ្នក​ដែល​កំពុង​តែ​រាំ​លេី​ឆាក​ ។ ម្នាក់ៗ​ស្លៀក​ពាក់​សឹង​តែ​បញ្ចេញរាងកាយ​មក​ទាំង​ដុល​ បិទ​បាំង​តែ​កន្លែង​សំខាន់ៗ​តែ​បន្តិច​ រាំ​ក្រឡែង​កាច់​បង្ហាញ​រាង​រៅ​ស្រឡូន​ស្រឡៅ​ ។ Jungkook ឈរមេីល​ធ្វើ​ភ្នែក​ភ្លឹះៗ​ ទឹក​មុខ​បែប​មិន​សមៗ​ព្រោះ​វា​មិន​ដូច​អ្វី​ដែល​នាយ​បាន​រំពឹង​ទុក​ឡេីយ​ គឺ​លេីស​ពី​ការ​គិត​ពេក​រហូត​ដល់​ធ្វើ​អោយ​នាយ​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឆាប់ៗ​ ។ គួរ​កុំ​ភ្លេច​ផង​ដែរ​ថា​ទីតាំង​ដែល​នាយ​កំពុង​នៅ​គឺ​ជា​ហ្គេយ៍​ក្លឹប​ បាន​ន័យ​ថា​ទីនេះ​សម្បូរ​តែ​ប្រុស​ៗ​ប៉ុណ្ណោះ​ មនុស្ស​ស្រី​មាន​តែ​អ្នក​រត់​តុ​ខ្លះ​ ឫក៏​ជា​ lesbian ប៉ុន្ដែ​មាន​ប្រហែល​តែ​ 10%​ អី​តែ​ប៉ុណ្ណឹង​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now