« ហ្អឹម..? Tae នឹងធ្វើអោយខ្ញុំឈ្លក់វង្វេង?? » Jungkook សួរបញ្ជាក់កាលដែលបានឮនៅចម្លើយដែលខ្លួនមិនដែលគិតទាល់តែសោះថានឹងបានឮ ធ្វេីអោយនាយឈ្លក់វង្វេង?វាទៅរួចដែរឫ? ហេីយគេប្រុងធ្វើវារបៀបម៉េច? ប្លែក... នាយមិនដឹងថាគេមានបំណងអ្វីមកលេីខ្លួនអោយប្រាកដនោះទេ ប៉ុន្តែ..នាយស្រាប់តែមានអារម្មណ៍រំភើប... ចង់ដឹងចង់ភ្លក់រស់ជាតិដែលឈ្លក់វង្វេងនឹងនរណាម្នាក់ ។« ខ្ញុំនឹងប្រេីវិធីបែបនេះបេីសិនជាលោកនៅតែមានចិត្តស្រលាញ់នាង តែបេីលោកមិនចង់បានបែបនេះ អូខេប្រាប់មក ខ្ញុំនឹងដោះលេងលោកចេញអោយបានមុនខ្ញុំប្រេីអន្ទាក់មួយនេះ » រាងតូចតបវិញទាំងលេីកចិញ្ចើមម្ខាងឡេីង ញញឹមចុងមាត់ស្រស់ គេនៅតែកាន់គោលជំហថាដោះលេងនាយមុនថ្ងៃរៀបការ ។ 4ថ្ងៃ.. សល់ពេលតែ 4បួនថ្ងៃទៀតប៉ុណ្ណោះពីធីមង្គលការនឹងត្រូវប្រារព្ធឡេីង វាមិនយូរនោះទេតែគិតថារយៈពេលប៉ុណ្ណេះសមល្មមនឹងអោយ Jungkook សម្រេចចិត្តអោយច្បាស់ថាគួរតែធ្វើបែបណា ជ្រេីសយកផ្លូវមួយណា ។
« មង្គលការត្រូវតែកេីតឡេីងណា៎ Tae ខ្ញុំមិនអាចក្រឡាស់សម្តីដែលយល់ព្រមជាមួយលោកប៉ាហេីយនោះទេ » ដោយគ្រាន់តែឮអ្នកកម្លោះតបមកវិញបែបនេះ រាងតូចម្តងនេះក៏ខាំមាត់លាក់ស្នាមញញឹមរបស់គេ អញ្ចឹងមង្គលការនៅតែកេីតឡេីង... Jungkook គង់តែក្លាយទៅជាកម្មសិទ្ធរបស់គេយ៉ាងពេញសិទ្ធិ.. គ្រាន់តែចម្លើយប៉ុន្នឹងក៏ធ្វេីអោយគេស្ងប់ចិត្តបានខ្លះដែរ ។
« ល្អ! អញ្ចឹងលោកសល់ពេលតែ 4ថ្ងៃប៉ុណ្ណោះក្នុងការផ្តាច់ទំនាក់ទំនងរបស់លោកនិងនាង គឺ 4ថ្ងៃណា៎មិនមែន 4ខែ » Tae និយាយចេញមកយ៉ាងប្រាកដប្រជាព្រោះបន្ទាប់ពីបានដឹងថា Jungkook នឹងជ្រើសយកមង្គលការមួយនេះទៅហេីយ អញ្ចឹងអ្វីៗគ្រប់យ៉ាងក៏អាចដេីរទៅមុខបានតាមគោលការណ៍របស់គេដដែល ខ្លាចតែនាយផ្លាស់ប្ដូរចិត្តចង់ផ្តាច់ពាក្យវិញទេនោះទេីបពិបាក ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
RomanceKhmer's fanfics #Taekook ⬆️Top Jk ⬇️Btm Tae « ព្រោះខ្ញុំនឹងធ្វើអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Kim Taehyung ស្រដីទាំងទឹកមុខញញឹមស្រស់សម្លឹ...