ភាគ​ 37

2.7K 224 32
                                    


​ សភាព​ស្ងប់​ស្ងាត់​កំពុង​តែ​កេីត​មាន​ឡេីង​នៅ​ក្នុង​បន្ទប់​របស់​លោក​អគ្គនាយក​ ។ យេីង​ឃេីញ​មាន​មនុស្ស​បួន​នាក់​កំពុង​អង្គុយ​ទល់​មុខគ្នា​ជា​គូរ​ដោយ​ម្ខាង​មាន​លោក​អគ្គនាយក​និង​ភរិយា​ រីឯ​ម្ខាង​ទៀត​មាន​បុគ្គលិក​ស្រី​ពីរ​រូប​ដែល​ស្ថិត​នៅ​ក្នុង​សភាព​រញ៉េរញ៉ៃ​មេីលមិន​យល់​ សក់​ក្បាល​កន្ទ្រីង​កន្ទ្រេីង​ មុខ​មាត់​ក្រហម​មាន​ស្នាម​វាយ​តប់​យ៉ាង​ដំណំ​ ។

« អ្នក​ណា​ជា​អ្នក​បង្ក​ហេតុ? » លោក​ CEO វ័យ​ក្មេង​រូប​ស្រស់​បន្លឺ​ឡេីង​ស្កាត់​ចូល​ទៅ​សភាព​ស្ងប់ស្ងាត់​នោះ​ បណ្តាល​អោយ​នារី​ទាំង​ពីរ​រូប​សន្សឹមៗ​ងេីប​មុខ​ទៅ​មេីល​អ្នក​អង្គុយ​ទល់​មុខ​ខ្លួន​ដោយ​ការ​ភ័យខ្លាច​ មិន​ត្រឹម​តែ​ខ្លាច​លោក​អគ្គនាយក​ម្នាក់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំងខ្លាច​អ្នក​ដែល​អង្គុយ​ក្បែរ​នោះ​ទៀត ដែល​ពេល​នេះ​គេ​កំពុង​សម្លឹង​មក​ពួក​នាង​ដោយ​ក្រសែភ្នែក​រៀប​ស្មើ​ ដាក់​ជេីង​កង​អន្ទាក់​ខ្លា​ ដៃ​អោប​ទ្រូង​ ទោះ​មិន​មាត់​មិន​.ក​ តែ​ត្រឹម​ក្រសែភ្នែក​មុត​ស្រួច​នោះក៏មាន​អំណាច​អោយ​ពួក​នាង​កោត​ខ្លាច​បាន​ដែរ​ ។

« គឺ​អ្នកនាង​ Malina ចាស៎​ » Sunny ជា​អ្នក​ឆ្លើយ​តប​មុន​ មិន​ថា​ក្នុង​ខ្លួន​កំពុង​តែ​ភិតភ័យ​កម្រិត​ណា​ ក៏​នាងត្រូវ​តែ​ខំ​ប្រឈម​មុខ​នឹង​វា​ នាង​នឹង​និយាយ​អ្វី​ដែល​ជា​ការពិត​ដោយ​មិន​ខ្វល់​នោះទេ​ថា​អ្នក​ម្ខាង​ទៀត​នឹង​ឆ្លេីយ​ដោះសារ​បែប​ម៉េច​ ។

« មិន​ពិត! នាង​ជា​អ្នក​មក​វាយ​ខ្ញុំ​​មុន! លោក​អគ្គនាយក​ អ្នក​ប្រុស​ Tae.. ជឿ​ខ្ញុំ​ណា៎​ ល-លោក​អគ្គនាយក​ក៏​ដឹង​ថា​ខ្ញុំ​ត្រូវ​បាន​នាង​ចោទ​ប្រកាន់​ វា​មិន​ចម្លែក​នោះទេ​ដែល​នាង​មក​វាយ​ដំ​គម្រាម​ខ្ញុំ​អោយ​សារភាព​ទាំង​ដែល​វា​មិន​មែន​ជា​ការ​ពិត​ » Malina ស្រាប់​តែ​តប​ត​ទៅ​វិញ​ទាំង​សម្រក់​ទឹក​ភ្នែក​ រី​ឯ​អ្នក​ទាំង​បី​ដែល​បាន​ស្តាប់​ឮហេីយ​ក៏​មាន​ការ​គិត​ចេញ​មក​ខុសៗ​គ្នា​ ។ Sunny នាង​ចំហរ​មាត់​ពិត​ជា​ហួស​ចិត្ត​ខ្លាំង​ណាស់​ដែល​នាង​នៅ​មាន​មុខ​មក​និយាយ​កុហក​ហេីយ​ក៏​បុិន​សម្តែង​ដល់​ថ្នាក់​នេះ​ ។ Jungkook ឯ​ណោះ​វិញ​ក៏​លេីក​ចិញ្ចើម​ឡេីង​ នាយ​មិន​ដឹង​ថា​គួរ​តែ​មាន​អារម្មណ៍​បែប​ម៉េច​ឡេីយ​ ទឹក​ភ្នែក​របស់​នាង​ដែល​ធ្លាប់​តែ​អង្រួន​អោយ​នាយ​មាន​ចិត្ត​អាណិត​ក៏​ផ្លាស់​ប្រែ​ទៅ​ជា​ធម្មតា​ តែ​អារម្មណ៍​ដែល​ថា​អាណិត​នោះ​ក៏​មិនទាន់​បាត់​ចេញ​ 100% ដែរ​ ។ តែ​ពេល​នេះនាយត្រូវ​យក​ការ​អាណិត​នោះ​ទុក​មួយ​ឡែក​ហេីយ​ព្យាយាម​ស្តាប់​សម្តី​របស់​នាង​វិញ​..​ Sunny ចោទ​ប្រកាន់​នាង​ឫ?​ នាយ​នៅ​មិន​ទាន់​ច្បាស់​ថា​អ្នក​ណាជា​មេ​គំនិត​ក្នុង​រឿង​មួយនេះ​ឡេីយ​ តែ​អ្វី​ដែលអាច​អោយ​នាយ​ប្រាកដ​ក្នុង​ចិត្ត​បាន​នោះ​គឺ​ Malina ក៏​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ ។ មុន​នឹង​នាយ​ហៅ​អ្នក​ទាំង​បី​ចូល​មក​សួរ​នាំ​ គឺ​នាយ​បាន​ឆែក​មេីល​កាំមេរ៉ា​សុវត្ថិភាព​គ្រប់​ជ្រុងជ្រោយ​រួច​អស់​មក​ហេីយ តាំង​ពី​ពេល​ដែល​ពួក​គេ​ដេីរ​ចូល​ម​អគារ​ក្រុមហ៊ុន​ ទៅ​កន្លែង​ណា​ខ្លះ​ បន្ទប់​ណា​ខ្លះ​នាយ​ឃេីញ​ទាំង​អស់​ហេីយ​ក៏​ឃើញ​ថា​ពួក​គេ​ទាំង​បី​ណាត់​គ្នា​និយាយ​នៅ​ឯ​គៀន​ជញ្ជាំង​មួយ​ដែល​ជា​ផ្នែក​ទំនេរ​របស់​អគារ​ដែលមាន​សភាព​ស្ងប់ស្ងាត់​ ។ ពួក​គេ​ប្រហែល​ជា​មិន​បាន​ដឹង​មុន​នោះ​ទេ​ថា​ក្នុង​អគារមួយនេះបាន​បង្កប់​កាំមេរ៉ា​សុវត្ថិភាព​គ្រប់​ទីកន្លែង​ទេីប​សូម្បី​តែ​កន្លែង​ដែល​ពួក​គេ​គិត​ថា​គ្មាន​អ្នក​ចាប់​បាន​ក៏​នៅ​តែ​មាន​កាំមេរ៉ា​សុវត្ថិភាព​ដដែល​ ។ Jungkook ដឹង..​ នាយ​ដឹង​ថា​ Malina កំពុង​តែ​កុហក​ ដែល​ចំណុច​នេះ​ហេីយ​ធ្វេី​អោយ​ Jungkook ខក​ចិត្ត​ទៅ​លេី​នាង​ មនុស្ស​ពីរ​នាក់មក​សារភាព​ថា​នាង​ជា​អ្នក​ផ្តួច​ផ្តើម​មេគំនិត តែ​ Malina កំពុង​តែ​ប្រកែក​តវ៉ា​ថា​នាង​មិន​បាន​ដឹង​ពី​រឿង​នេះ​ទៅ​វិញ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now