ភាគ​ 9

1.8K 164 1
                                    

« Tae! នេះ​មិនគិត​មក​ជួយ​គ្នា​ទេ​ហ្អេ៎? ម៉េច​ក៏​ទៅ​អង្គុយ​ធ្វើ​មិន​ដឹង​ចឹង? មិន​ឃើញ​មនុស្ស​កំពុង​តែ​សន្លប់​ទេ​ឫយ៉ាង​ម៉េច?? » Jungkook ស្រែក​ហៅ​រាង​តូច​ដែល​អង្គុយ​បែរ​ខ្នង​ធ្វេី​ប្រងេីយ​ឯ​ខ្លួន​ក៏​ចាប់​ផ្តេីម​លេីក​បី​ Malina ឡេីង​ទាំង​ក្នុង​ចិត្ត​ព្រួយ​បារម្ភ​ហេីយ​ក៏​មិនយ​ល់​ពី​ Tae ដែល​មិន​ចេះ​ជួយ​ពេល​ឃើញ​អ្នក​ផ្សេង​មាន​ទុក្ខ​លំបាក​ ។

« លោក​ជាអគ្គនាយក​របស់​នាង​ បេី​គ្រាន់​តែ​ជួយ​នាង​រឿង​
ប៉ុណ្ណឹង​មិន​បានឈប់​ហេីយ​ខ្លួន​ឯង​ថា​ជា​ CEO ទៀតទៅ​ » Tae តប​ទាំង​ងាក​ក្រោយ​ទៅ​មេីល​ឃេីញ​ថា​ Jungkook ក៏​បាន​ងេីប​ឈរអស់​កម្ពស់​បី​នាង​តូច​ដែល​សុខៗ​សន្លប់ស្ដូក
ស្ដឹង​ទាំង​មិន​ដឹង​មូលហេតុ​ ។

​ Jungkook មិន​ដឹង​ថា​ត្រូវ​តប​វិញ​បែប​ម៉េច​អោយ​សម​នោះ​ទេ​ នាយ​ក៏​ដក​ដង្ហើម​ធំ​រួច​បី​អ្នក​នាង​លេខា​អោយ​មក​គេង​នៅ​សាឡុង​ម្ខាង​ទៀត​ទល់​មុខ​នឹង​ Tae ។ អ្នក​កម្លោះ​ព្យាយាម​ច្របាច់​ដៃជេីង​ហេីយ​ក៏​ឈ្លី​ថ្ងាស​នាង​តូច​ ធ្វើ​ចលនា​ជួយ​សម្រួល​ដល់​សរសៃ​ឈាម​អោយ​ដេីរ​ស្រួល​មក​វិញ​ ឯ​ Taehyung ក៏​នៅ​អង្គុយ​មេីល​ស្ងៀម​មិន​មាត់​ ។ បន្ទាប់​ពី​ធ្វើ​បែបនេះ​ប្រហែល​មួយ​សន្ទុះ​រួច​មក​ Malina ក៏​នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត​ Jungkook ក៏​និយាយ​

« នាំ​នាងទៅ​ពេទ្យ​ល្អ​ទេ? » អ្នក​កម្លោះ​ងាក​ទៅ​មេីល​មុខ​រាង​តូច​ដូច​ជា​ចង់​អោយ​គេ​ជួយផ្តល់​យោបល់​ ឯ​ Tae ក៏​មិន​តប​ត​រួច​ដេីរ​ចេញ​ទៅ​បាត់ទុក​អោយ​ Jungkook អង្គុយ​ដក​ដង្ហើម​ធំ​តែ​ឯង..​ មនុស្ស​ដូច​ជា​ Tae ពិត​ជា​អត់​ចិត្ត​មែន.. ប៉ុន្តែ​​ការ​គិត​របស់​នាយ​ក៏​ខុសព្រោះ​រាង​តូចត្រឡប់​មក​វិញ​ដោយ​មាន​ទឹក​ត្រជាក់​មួយ​កែវ​នៅ​ក្នុង​ដៃ​ ។

« ជះ​ទឹក​ដាក់​នាង​បន្តិច​ទៅ​ » Tae ហុច​កែវ​ទឹក​អោយ​ទៅ​រាង​ក្រាស់​ Jungkook ក៏​ជ្រួញ​ចិញ្ចើម​ព្រោះ​មិន​យល់​ពី​ចេទនា​របស់​គេ​ នេះ​មនុស្ស​សន្លប់​មិន​មែន​មនុស្ស​កំពុង​តែ​គេង​ឯ​ណា​ប្រុង​យក​មក​ជះ​ហេីយ​គិត​ថា​នាង​នឹង​ដឹង​ខ្លួន​វិញ?

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now