« Tae ខ្ញុំសុំទោសម្តងទៀតណា៎ » Jungkook នៅតែតាមអង្វរ.កដាក់រាងតូចអោយគេលេីកលែងទោសអោយ នេះខំទាំងប្រេីប្រាស់ល្បិចនិយាយអូនបងដាក់ហេីយនៅមិនបាត់ខឹងទៀត គេម្នាក់នេះពិតជាពិបាកលួងមែន ។ Taehyung ឯណោះវិញក៏នៅរក្សាមុខស្មេីតាំងពីពេលដែលដេីរចូលដល់ប្រអប់ជណ្ដើរយន្តរហូតដល់បន្ទប់ apartment របស់លោកអគ្គនាយក ពួកគេត្រូវមកស្នាក់នៅទីនេះជាមួយគ្នាមួយរយៈទៀតសិន មុននឹងត្រូវផ្លាស់ប្ដូរទៅនៅផ្ទះថ្មីដែលពេលនេះកំពុងតែរៀបចំដេគ័រហេីយបាន 70% ហេីយ ដោយសារតែគម្រោងរៀបការរបស់អ្នកទាំងពីរវាឆាប់ៗពេក ទេីបមិនបានត្រៀមផ្ទះថ្មីទុកមុខ រៀបចំមិនទាន់បានស្អាតគ្រប់ជ្រុងជ្រោយភ្លាមៗនោះទេ ។« Tae.. » Jungkook នៅតែតាមហៅ Tae មិនឈប់ព្រោះគេមិនខ្ចីតប.តនឹងនាយសូម្បីតែមួយម៉ាត់ មុខក៏មិនមេីលប្រៀបដូចនាយនេះជាខ្យល់ដែលគេមេីលមិនឃេីញ ស្តាប់មិនឮ ប៉ះមិនបានអញ្ចឹង ។
តាមពិតទៅគឺអូនតូចម្នាក់នេះមិនបានខឹងនាយអីខ្លាំងណាស់ណានោះទេ គ្រាន់តែគេនៅអន់ចិត្តមិនទាន់បាត់ហេីយក៏មិនចង់លេីកលែងទោសអោយមនុស្សបែបនេះភ្លាមៗដែរ គេមិនចង់ចិត្តទន់ដោយសារតែសម្តីផ្អែមរបស់នាយឡេីយ ។ ដរាបណា Jungkook មិនទាន់បង្ហាញអោយឃើញនិងដឹងជាក់ច្បាស់ថានាយបានបញ្ចប់ទំនាក់
ទំនងជាមួយ Malina ពិតមែន គេនឹងនៅតែហាមចិត្តខ្លួនឯងមិនអោយស្រលាញ់នាយម្នាក់នេះជាដាច់ខាត នាយមាននាមជាប្តីត្រឹមតែឈ្មោះប៉ុណ្ណោះ តែសម្រាប់ចិត្តរបស់គេវិញ គេត្រឹមតែចាត់ទុកដូចជាសមាជិកគ្រួសារម្នាក់ មិនបានស្រលាញ់នាយដោយអារម្មណ៍វិសេសវិសាលអ្វីឡេីយព្រោះគេមិនចង់ប្រគល់ក្តីស្រលាញ់ដ៏មានតម្លៃរបស់គេអោយទៅនរណាម្នាក់ដែលកំពុងតែលេងសេីចនឹងគេឡេីយ ប៉ុន្តែមិនអីនោះទេ ព្រោះថាក្នុងខណៈនេះគេនៅយល់បាន យល់ថា Jungkook មិនទាន់អាចដាច់ចិត្តពីនាងនោះទេីបចេះតែបណ្តោយតាមហ្នឹងសិនចុះ តែកុំធ្វេីអ្វីមួយដែលហួសហេតុអោយសោះព្រោះគេនៅមិនទាន់ចង់ប្រេីល្បិចល្បងពង្វក់ស្នេហ៍នាយនោះទេ ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
RomanceKhmer's fanfics #Taekook ⬆️Top Jk ⬇️Btm Tae « ព្រោះខ្ញុំនឹងធ្វើអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Kim Taehyung ស្រដីទាំងទឹកមុខញញឹមស្រស់សម្លឹ...