កម្លោះសង្ហារក្រោកឈរអស់កម្ពស់តាមឪពុកម្តាយរបស់ខ្លួន កែវភ្នែកទាំងគូបេីកសម្លឹងមេីលទៅរាងតូចយ៉ាងជាប់រីឯស្នាមញញឹមចុងមាត់ក៏ប្រែសន្សឹមៗមកជាញញឹមស្រស់វិញកាលដែលបានឃើញអ្នកទាំងពីរដែលទេីបនឹងចូលមកនោះងាកមកមេីលមុខរបស់នាយ ។« ជម្រាបសួរ លោកពូ អ្នកមីង » Tae ស្រដីរួចអោនគោរពតាមទំនៀមទម្លាប់របស់ប្រទេសកូរ៉េទាំងទឹកមុខញញឹមស្រស់ ស្លឹកត្រចៀកឡេីងក្រហមៗតិចព្រោះតែគេមានអារម្មណ៍ថាភ័យផងអៀនផងហេីយក៏.. រំភេីបៗផងដែរ ។
« ចា៎ជម្រាបសួរកូន Tae » អ្នកស្រី Sun-eil ឧទានតបវិញទាំងបង្ហាញស្នាមញញឹមដ៏កក់ក្តៅ រីឯលោកប៉ាៗទាំងពីរក៏កាន់ដៃគ្នារលាក់តិចៗជាការគោរពគួរសមបែបមនុស្សជំនិតនឹងគ្នា ។
« Jungkook នេះជា Taehyung ណែនាំខ្លួនអោយប្អូនស្គាល់បន្តិចទៅកូន » អ្នកម៉ាក់និយាយប្រាប់ដល់កូនរបស់គាត់ដោយអការៈសប្បាយរីករាយរីឯអ្នកដែលឮហេីយក៏ភ្ញាក់ចេញពីការភ្លឹកភ្លេចខ្លួនរួចក៏ងក់ក្បាលហេីយអោនដាក់រាងតូចបន្តិចស្របពេលដែល Tae ក៏អោនដាក់នាយវិញដូចគ្នា ។
« ខ្ញុំ Jeon Jungkook, CEO ក្រុមហ៊ុន The J.Bridge » រាងក្រាស់ស្រដីរួចលាដៃម្ខាងទៅអោយអ្នកដែលឈរនៅទល់មុខខ្លួនបានទទួល ។
« សួស្តី ខ្ញុំ Kim Taehyung អឺ.. កូនរបស់លោកប៉ា Kim
YeonJae » Tae តបវិញទាំងញញឹមបែបមិនសូវសម គេមិនដឹងថាគួររៀបរាប់ណែនាំខ្លួនអោយនាយដឹងយ៉ាងម៉េចទេ ព្រោះតែទេីបនឹងត្រឡប់មកពីស្រុកក្រៅមិនទាន់បានរកការងារថ្មីធ្វើនៅទីនេះផង ។ បន្ទាប់ពីស្រដីរួចគេក៏លាដៃម្ខាងដាក់ពីលេីបាតដៃធំក្រាស់របស់អ្នកកម្លោះដែលបេីកចំហរចាំកាន់ដៃស្រឡូនៗរបស់គេនោះ ម្រាមមេដៃរបស់អ្នកទាំងពីរក៏សកពីលេីខ្នងដៃម្នាក់ម្ខាងហេីយរលាក់តិចៗ មុននឹងប្រលែងចេញរួចដាក់បង្កុយក្រោយចាស់ទុំ ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
Lãng mạnKhmer's fanfics #Taekook ⬆️Top Jk ⬇️Btm Tae « ព្រោះខ្ញុំនឹងធ្វើអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Kim Taehyung ស្រដីទាំងទឹកមុខញញឹមស្រស់សម្លឹ...