បន្ទាប់ពីជូតមាត់អោយ Tae រួច Jungkook ក៏ដួសម្ហូបដាក់អោយចានរបស់គេដូចគ្នាបណ្តាលអោយរាងតូចទប់ស្នាមញញឹមលេងជាប់ក៏លួចញញឹមតិចៗទាំងអោនមុខចុះព្រោះមិនចង់អោយគេទាំងពីរនោះឃេីញថាខ្លួនកំពុងតែញញឹម ។« ញាំតាមសម្រួលណា៎ ហាមញាត់ខ្លួនឯងទៀត » រាងក្រាស់បញ្ជាក់បន្ថែម Tae ក៏ងក់ក្បាលតិចៗរួចញាំតាមធម្មតា ។ អ្នកទាំងបីក៏បន្តញាំដោយស្ងប់ស្ងាត់រហូតដល់សម្លេងទូរស័ព្ទរោទ៍បន្លឺឡេីង Taehyung ក៏រហ័សទាញទូរស័ព្ទរបស់គេចេញពីកាបូបដៃ ។ ម្តងនេះស្នាមញញឹមបង្ហាញឡេីងយ៉ាងស្រស់នៅលេីផ្ទៃមុខដោយមិនបាច់លាក់លៀមនៅពេលដែលឃេីញឈ្មោះអ្នកខលមក ប៉ុន្តែពេលដែលចាប់អារម្មណ៍ថាមានគេទាំងពីរកំពុងសម្លឹងមេីលមកខ្លួន Tae ក៏ធ្វេីជាខាំមាត់ដេីម្បីលាក់ស្នាមញញឹមវិញ ។
« ខ្ញុំសុំចេញទៅនិយាយខាងក្រៅសិនណា៎ » រាងតូចស្រដីរួចក៏ហេីបគូទចេញពីកៅអីបម្រុងនឹងដេីរចេញទៅព្រោះមិនចង់រំខានក៏ដូចជាមិនចង់អោយអ្នកទាំងពីរស្តាប់ឮការសន្ទនារបស់គេនិងអ្នកម្ខាងទៀត ។
« មិនបាច់ទេ និយាយត្រង់នេះហេីយ » Jungkook កាលដែលបានឮបែបនេះក៏ប្រញាប់ហៅឃាត់មិនអោយគេចេញ
ទៅក្នុងចិត្តចាប់ផ្តើមមានការសង្ស័យយ៉ាងម៉េចមិនដឹងព្រោះមេីលទៅ Tae ដូចជាញញឹមសប្បាយចម្លែកដោយគ្រាន់តែមេីលទូរស័ព្ទហេីយ ធ្វេីអោយនាយនៅមិនសុខក៏ចង់ដឹងភ្លាមថាអ្នកខលមកនោះគឺជាអ្នកណា??« អឺ.. ចឹងក៏បាន » រាងតូចដាក់បង្កុយចុះវិញដោយទឹកមុខនៅតែរីកស្រស់ដដែលមុននឹងចុចទទួលហេីយលេីកទូរស័ព្ទដាក់ក្បែរត្រចៀក ។
« ហេឡូ Romm » Tae និយាយដោយអោនមុខ ស្នាមញញឹមនៅមិនទាន់ហេីរចេញទៅណា Jungkook ក៏ជ្រួញចិញ្ចើមមេីលទៅអការៈរបស់គេ ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
Storie d'amoreKhmer's fanfics #Taekook ⬆️Top Jk ⬇️Btm Tae « ព្រោះខ្ញុំនឹងធ្វើអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Kim Taehyung ស្រដីទាំងទឹកមុខញញឹមស្រស់សម្លឹ...