« ហាមខ្ញុំអោយបានទៅអញ្ចឹង »
គឺហាមបានពិតមែន ពេលនេះរាងតូចកំពុងតែអង្គុយញាំអាហារពេលព្រឹកដែល Jungkook បានរៀបចំអោយដាក់លេីតុរួចជាស្រេចនោះ ចំណែកឯនាយវិញក៏ចេញទៅយកខោអាវរបស់គេនៅខាងក្រោម ដោយមុននេះឈ្លោះចុះឈ្លោះឡេីង Jungkook ក៏គម្រាមថាបេីសិនជាគេទៅទាំងបែបនេះនាយនឹងចាប់គេលីអោយដូចបាវអញ្ចឹងទេីបរាងតូចគ្មានជម្រើសក៏ព្រមថានៅចាំខាងក្នុង រួចខលអោយលោកប៉ាជួយរៀបសម្លៀកបំពាក់មកមួយកំផ្លេហេីយអោយតែកុងឡានយកមកអោយនៅសណ្ឋាគារនេះ ។ Tae ញាំសុខៗក៏ស្រាប់តែលេចស្នាមញញឹមចេញមក គេលួចសប្បាយចិត្តខ្លះដែរដែលអ្នកកម្លោះចេះហួងហែងបែបនេះ ហេីយណាមួួយគេគ្រាន់តែធ្វេីលេងប៉ុណ្ណោះ បេីអោយគេចេញទៅខាងក្រៅទាំងបែបនេះមែនគឺគេមិនទៅនោះទេញញឹមព្រោះល្បិចកលរបស់ខ្លួនបានយកឈ្នះលេី Jungkook ។
ប៉ុន្តែស្នាមញញឹមមួយនោះក៏ត្រូវសម្រាលចុះមកជារៀបស្មេីវិញព្រោះនឹកដល់រឿងមង្គលការរបស់ពួកគេទៀតហេីយ.. ចុះបេី Jungkook ព្រមទទួលយកមង្គលការនេះទាំងដែលចិត្តនាយនៅនឹកស្រលាញ់ Malina នោះ តេីគេគួរធ្វើបែបម៉េចទៅ? គេនឹងមេីលមកជាមនុស្សអាក្រក់ក្នុងកែវភ្នែករបស់ពួកគេដែរទេ? មិនថាខ្លួនចូលចិត្តនិយាយហំហួនប៉ុណ្ណា ជឿជាក់ខ្លួនឯងថានឹងធ្វើអោយ Jungkook ស្រលាញ់គេទាល់តែបានប៉ុណ្ណា តែនៅក្នុងចិត្តរបស់គេគឺបាត់បង់ទំនុកចិត្តដល់ទៅពាក់កណ្ដាល គេខ្លាចថាគេមិនអាចយកឈ្នះចិត្តរបស់នាយបាន ហេីយរឹតតែខ្លាចថា Malina មកដណ្ដើមនាយចេញពីគេ ទោះបីជា Tae មិនទាន់បានស្រលាញ់ Jungkook ពិតមែនប៉ុន្តែ.. ដូចដែលនិយាយអញ្ចឹងថាគេការពារគ្រប់យ៉ាងដែលជាកម្មសិទ្ធរបស់គេ ដូច្នេះអ្វីដែលខ្លួនអាចធ្វើបានក្នុងពេលនេះគឺត្រៀមចិត្តត្រៀមកាយ បេីសិនជាមានរឿងអ្វីកេីតឡេីងមិនទំនង គេនឹងរួចរាល់ក្នុងការវាយបកទៅវិញ ហេីយនឹងអោបក្រសោបអ្វីដែលជារបស់ខ្លួនអោយបានជាប់ មិនចុះចាញ់ មិនដោះលេងដោយងាយៗឡេីយ ។
YOU ARE READING
OBSESSION ~ ឈ្លក់វង្វេង
RomanceKhmer's fanfics #Taekook ⬆️Top Jk ⬇️Btm Tae « ព្រោះខ្ញុំនឹងធ្វើអោយលោកស្រលាញ់ឈ្លក់វង្វេងនឹងខ្ញុំទ្វេដង ស្រលាញ់បែបអារម្មណ៍ស្រលាញ់ដែលលោកមិនធ្លាប់មានឫប្រគល់ជូនអ្នកណាពីមុនមក » Kim Taehyung ស្រដីទាំងទឹកមុខញញឹមស្រស់សម្លឹ...