ភាគ​ 15

1.8K 155 1
                                    


      បន្ទាប់​ពី​ការ​សន្ទនា​គ្នា​ជា​យូរ​តែ​នៅ​តែ​មិន​ទាន់​ដាច់​ស្រេច​ថា​វា​នឹង​ទៅ​ជា​យ៉ាង​ណា​ Jungkook ក៏​បាន​ខល​ហៅ​តែកុង​ឡាន​ទាំង​ពីរ​របស់​ខ្លួន​អោយ​ម្នាក់​មក​យក​ Tae ទៅ​ផ្ទះ​វិញ​ ឯ​ម្នាក់​ទៀត​ជូន​នាយ​ទៅ​ក្រុមហ៊ុន​ព្រោះ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ព្រម​ព្រៀង​នឹង​គ្នា​ថា​ថ្ងៃ​នេះ​គ្មាន​អារម្មណ៍​ទៅ​បង្ហាត់​រៀន​ការងារ​អី​នោះ​ទេ​ ចាំ​ស្អែក​ចាំ​ទៅ​រៀន​វិញ​ហេីយ​ណា​មួយ​ Tae ក៏​ខ្ចិល​នៅជួប​មុន​មនុស្ស​ដែល​គិត​តែ​ពី​ចិត្ត​ឯង​បែបនេះ​ បេី​នាយ​នៅ​តែ​មិនចេះ​គិត​ មិន​ដឹង​រឿង​ណា​ខុស​ត្រូវ​ទេ​ក៏​មាន​តែ​បណ្តោយ​ទៅ​តាម​ហ្នឹង​សិន​ចុះ​ ថ្ងៃ​នេះគេ​និយាយ​ច្រើន​ហេីយ​ហត់​ហេីយ​ មិនចង់​និយាយ​ពន្យល់​ពី​អ្វី​ផ្សេង​ទៀត​ទេ​ ។

កម្លោះ​ CEO សង្ហារ​មក​ដល់​ក្រុមហ៊ុន​វិញ​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​ក្នុង​ចិត្ត​ច្របូក​ច្របល់​គិត​អ្វីមិន​ចេញ​ បេី​សិន​ជា​មាន​មនុស្ស​តែ​ម្នាក់​ដែល​យល់​ពី​អារម្មណ៍​នាយ​ពេល​នេះច្បាស់​ មិន​ដឹង​ថា​វា​ល្អ​ប៉ុណ្ណា​នោះ​ទេ​ ។

« អាវ៎​ ត្រឡប់​មក​វិញ​ហេីយ​ហេ៎​លោក​អគ្គនាយក​?? » អ្នក​នាងលេខា​ក្រោក​ឈរ​គោរព​សួស្ដី​កាល​ដែល​បាន​ឃេីញ​ Jungkook ត្រឡប់មក​វិញ​ដេីរ​កាត់​តុ​ធ្វេី​ការ​របស់​នាង​ដេីម្បី​សម្តៅ​ទៅ​បន្ទប់​ផ្ទាល់​ខ្លួន​របស់​គាត់ ។

« Malina ជួយ​ឆុង​​ទឹក​តែ​ក្រូច​ឆ្មា​យកអោយ​ខ្ញុំ​មួយ​កែវ​ផង​ » អ្នក​កម្លោះ​តប​វិញ​ដោយ​ការ​ដាក់​បញ្ជារ​រួច​ដេីរ​ចូល​ទៅ​ខាង​ក្នុង​បាត់​ ឯ​អ្នក​ដែល​បាន​ឮហេីយ​ក៏​មិន​បង្អង់​យូរ​ប្រញាប់​ទៅ​ឆុង​អោយ​នាយ​ភ្លាម​ ទាំង​ក្នុង​ចិត្ត​ឆ្ងល់​នឹង​អការៈ​របស់​នាយ​ដែរ​ ព្រោះ​បេី​មេីល​ទៅ​តាម​ទឹក​មុខ​គឺ​ឃើញ​មិន​ស្រស់បស់​ហេីយ​ឥឡូវ​ក៏​មក​រក​ទឹក​តែ​ក្រូច​ឆ្មា​ផឹក​ទៀត​ មិន​ស្រួល​ខ្លួន​ទេ​ដឹង?

Malina រូតរះ​ឆុង​ដោយ​យក​ចិត្ត​ទុក​ដាក់​ បន្ថែម​ស្ក​.ស​ចុង​ស្លាប​ព្រា​ដេីម្បី​បន្ថែម​រស់ជាតិ​ជូអែមដឹត​រួច​រៀប​ដាក់​លេី​កូន​ចាន​ដេីម្បី​យក​ទៅ​អោយ​អ្នក​ខាង​ក្នុង​ ។ បន្ទាប់​ពី​បាន​ចូល​ទៅ​ខាង​ក្នុង​ office របស់​ Jungkook ហេីយ​ នាង​តូច​ក៏​ដេីរ​ដោយ​ដំណើរ​លឿនៗ​ទៅ​ដាក់​កែវ​នៅ​លេី​តុ​ រួច​ដាក់​បង្កុយ​ក្បែរ​រាង​ក្រាស់​ដែល​កំពុង​តែ​ឈ្លី​ថ្ងាស​ទាំង​បិទ​ភ្នែក​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now