នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយដែលឈរជើងទ្រឹងនិងដី រថយន្តប្រហែលជាបួនទៅប្រាំគ្រឿងបានបើកចូលមក ដែលរយន្តទី១មានលក្ខណ:ទំនើបជាងគេបង្អស់ម្ចាស់ខ្លួនដែលនៅក្នុងនោះឈានជើងចុះមកផ្ទាល់ដី ជាម្ចាស់តូចនៃភូមិគ្រឹះនេះ គេជាក្មេងប្រុសដែលមានវ័យប្រហែល២០ឆ្នាំរាងតូចច្រឡឹង ទឹកមុខសរម៉ត់រលោងភ្លឺថ្លាជាមួយនិងថ្ពាល់ប៉ោងៗគួរអោយស្រលាញ់ ប៉ុន្តែគ្មានស្នាមញញឹមមើលទៅដូចជាម៉ឺងងម៉ាត់ខុសពីរូបរាងដ៏តូចល្អិតរបស់គេ ។« គេនៅឯណា? »
« គឺនៅខាងលើម្ចាស់តូច!! » នាយតូចញញឹមបង្វែរក្រសែភ្នែកទៅមើលផ្នែកខាងលើ មុននិងឈានជំហ៊ានជើងស្រឡូនតូចៗរបស់ខ្លួនដើរទៅម្ដងមួយៗសម្ដៅទៅខាងលើតាមដែលកូនចៅរបស់គេបានប្រាប់ពីមនុស្សម្នាក់ដែលគេចង់រក
ក្រាក!!!
មកដល់ខាងលើរាងតូចច្រានទ្វារបន្ទប់របស់ខ្លួនចូលទៅខាងក្នុងក្រសែភ្នែកសម្លឹងទៅមើលមនុស្សប្រុសកាយមាំក្រាស់ម្នាក់ដែលកំពុងឈររៀបចំសម្លៀកបំពាក់ក្នុងទូររបស់គេយ៉ាងយកចិត្តទុកដាក់ ស្នាមញញឹមយ៉ាងស្រស់ស្អាតបានលេចឡើងនៅលើផ្ទៃមុខរបស់គេ ដៃតូចៗទាំងគូរលូកទៅក្រសោបឱបចង្កេះអ្នកខាងនោះធ្វើអោយគេភ្ញាក់ព្រឺតជ្រុះសម្លៀកបំពាក់ពីក្នុងដៃទៅលើឥដ្ឋ ។
« យើងនឹកឯង!! » ថេយ៉ុងនៅបន្តឱបចង្កេះរបស់នាយកម្លោះតាមការនឹករលឹកដែលបែកពីគេរយ:ពេលប៉ុន្មានថ្ងៃដោយសារតែការងារ ហើយគ្រាន់តែការងារបញ្ចប់ភ្លាមគេក៏ប្រញ៉ាប់ត្រឡប់មករកនាយវិញភ្លែត
« ម្ចាស់តូច!! ម្ចាស់តូចហត់ហើយទៅងូតទឹករួចសម្រាកសិនទៅ ចាំខ្ញុំទៅត្រៀមទឹកក្ដៅអោយ » នាយរាងក្រាស់បេះដៃគេចេញនិងបែរមកខាងមុខញញឹមដាក់រាងតូចធ្វើនិយាយដូចធម្មតា ប៉ុន្តែវាបែរជាធ្វើអោយអ្នកខាងនោះមានអារម្មណ៍មិនពេញចិត្តនិងទង្វើររបស់នាយ ពេលដែលនាយកម្លោះបម្រុងនិងដើរចូលទៅក្នុងបន្ទប់ទឹកគេក៏ចាប់ទាញដៃរបស់នាយមកវិញរួចក្រសោបរបស់មុខនាយចម្អឺតជើងថើបនាយសង្ហារដោយគ្មានភាពទាក់ទើរ
YOU ARE READING
🥀ទាសករបេះដូង💔🔞 ( short novel) ចប់
FanfictionJungkook : Top Taehyung : Btt WRITE BY : JEON TAEVY 06/09/2021