នៅក្រោមដំណក់ទឹកភ្លៀងដែលហូរស្រក់មកលើផ្ទៃផែនដី ស្រណោះស្រណោកគួរអោយអាណិតទៅដល់មាណវីកម្សត់ដែលត្រូវគេចងខ្លួនផ្អោបជាប់ទៅនិងដើមឈើនៅហាលភ្លៀងហាលខ្យល់ សម្លេងឃីតខតបន្លឺឡើងចេញពីបរបូរមាត់ស្លេកស្លាំងខណ:ខ្លួនប្រាណញ័រទទ្រើតចុះចាញ់និងរងារញ័រញាក់ ដំណក់ទឹកភ្លៀងដែលហូរប៉ះផ្ទៃមុខស្រក់ចុះមកក្រោមលាយឡំជាមួយនិងឈាមកកដែលដានជាប់និងភាពឈឺចាប់ដែលនាយកំពុងតែមាននៅក្នុងទ្រូង ។ ផ្ទៃមុខបែកហើមជាំរួមជាមួយនិងដៃដែលមានរបួសនោះប៉ះនិងអាកាសដែលត្រជាក់ធ្វើអោយនាយចង់សន្លប់ម្ដងៗ ។« សូម្បីតែមេឃាក៏គ្មានក្ដីមេត្តាចំពោះខ្ញុំដែរ » បរបូរមាត់ស្លេកស្លាំងហារនិយាយឡើងមើលទៅលើផ្ទៃមេឃទាំងការសង្វេគលើខ្លួនឯង កុំថាឡើយមនុស្សចិត្តអាក្រក់គ្មានក្ដីមេត្តា សូម្បីតែមេឃក៏គ្មានក្ដីមេត្តាការអាណិតអាសូរដល់នាយដែរ
@SKIP....
តក់ៗ!! សម្លេងទឹកភ្លៀងដែលនៅមានមួយដំណក់ក្រោយរាំងនៅពេលរាត្រី វានៅរលឹមតិចៗស្រក់ប៉ះលើដំណក់ស្លឹកឈើហូរមកប៉ះនិងផ្ទៃមុខនាយកម្លោះកម្សត់ដែលទម្លាក់ក្បាលចុះក្រោមសន្លប់សូន្យឈឹងដោយសារមិនអាចទ្រាំទ្រនៅអាកាសធាតុដ៏ត្រជាក់នេះបាន ។ ជួនពេលនោះពន្លឺភ្លើងពិលបានបញ្ជាំងឡើងទៅលើមុខរបស់នាយខណ:មានមនុស្សកំពុងតែដើរមកហើយម្នាក់នោះគ្មានអ្នកណាក្រៅពី...
«ជុង!!! ជុង! » ថេយ៉ុងទម្លាក់ពិលចុះទៅនិងដីមុននិងលើកដៃទៅស្រាយចំណងអោយនាយ គ្រាន់តែស្រាយចេញអស់ភ្លាមខ្លួនប្រាណរបស់ជុងហ្គុកក៏ទន់ល្ហូកដួលមកលើរាងតូច គេសន្លប់មិនដឹងអីត្រូវមកជួបបែបនេះទៀតគេមានកម្លាំងកំហែងមកពីឯណាទៀតទៅ
« ហឺម!! » ថេយ៉ុងរើសពិលឡើងមុននិងជួយគ្រានាយដើលចូលទៅក្នុងភូមិគ្រឹះដោយមិនអោយមានអ្នកណាដឹងសូម្បីតែកូនចៅរបស់ប៉ាគេ
មកដល់បន្ទប់គេដាក់ខ្លួនជុងហ្គុកអោយដេកទៅលើពូកមុននិងទាញខ្លួនគេអោយស្រួលបួលហើយចាប់ផ្ដើមដោះលេវអាវរបស់នាយម្ដងមួយគ្រាប់ៗដើម្បីប្ដូរអោយគេ ។
VOUS LISEZ
🥀ទាសករបេះដូង💔🔞 ( short novel) ចប់
FanfictionJungkook : Top Taehyung : Btt WRITE BY : JEON TAEVY 06/09/2021