ភាគទី១៣ : សន្យា? សន្យាជាខ្យល់

2.2K 124 3
                                    


+១អាទិត្យក្រោយមក

បន្ទាប់ពីរយ:ពេលមួយអាទិត្យកន្លងមកនេះ ក្រលេកទៅមើលទំនាក់ទំនងរវាងគូរស្នេហ៍មាត់រឹងនិងចិត្តដាច់ទាំងពីរនេះ ចាប់ផ្ដើមមានការប្រែប្រួលម្ដងបន្តិចៗ តាំងពីថ្ងៃនោះមកថេយ៉ុងគេមិនសូវជារករឿងធ្វើទុកបុកម្និញអីដល់ជុងហ្គុកនោះទេ ផ្ទុយទៅវិញទំនាក់ទំនងរវាងពួកគេពេលនេះវាល្អប្រសើរជាងមុនប្រៀបបីដូចជាកាលពីពួកគេនៅស្រលាញ់គ្នាពេលនៅរៀននោះ ព្រោះដោយសារតែថេយ៉ុងគេចាប់ផ្ដើមយល់ពីអារម្មណ៍ខ្លួនឯងថាគេមិនអាចធ្វើអោយបាត់បង់នាយទៅម្ដងទៀតបាននោះទេ លើកនេះមិនថាមានរឿងអ្វីកើតឡើងក៏ដោយគេនិងមិនអោយនាយឃ្លាតឆ្ងាយទៅណាពីគេទៀតនោះឡើយ ។

« ជុង! មកនេះ » ថេយ៉ុងចេញពីបន្ទប់ទឹកជាមួយនិងកន្សែងពណ៌សររុំត្រឹមទ្រូងរបស់នោះ សក់ក្បាលសើមរលាស់ជាប់ជាមួយនិងដំណក់ទឹកយ៉ាងសុិចសុីស្រោចមកលើផ្ទៃមុខរបស់គេជាដំណក់ រាងតូចដើរមកឈរមុខកញ្ចក់ជូតសក់ហើយបក់ដៃហៅជុងហ្គុកដែលអង្គុយរៀបចំបន្ទប់អោយគេនៅម្ខាង

« ម្ចាស់តូចមានអ្វីអោយខ្ញុំជួយមែនទេ? » បាយសង្ហារដើរចូលមកជិតឈរពីក្រោយកាយតូចល្អិតនិងលូកដៃទៅឱបចង្កេះតូចពីក្រោយច្រមុះក៏ឱនទៅស្រង់ក្លិនថើបញីញក់និងចន្លោះក៎របស់គេយ៉ាងស្និទ្ធស្នាលនិងផ្អែមល្ហែមខុសពីរាល់ដង

« ស្លៀកពាក់អោយខ្ញុំ » ថេយ៉ុងទាញយកអាវស្ដើងចេញពីក្នុងទូរមកដោយលើកហុចយកមកអោយនាយហើយលើកដៃតោងក៎គេទាំងញញឹមមុននិងដៃម្ខាងទាញទម្លាក់កន្សែងនៅនិងខ្លួននោះចុះបង្ហាញរាងកាយតូចស្រឡូនទទេស្អាតនៅនិងមុខឃើញពេញៗភ្នែករបស់នាយ

« បាទ! » ជុងហ្គុកញញឹមតបសម្លឹងមុខរបស់គេវិញដៃក៏ស៊កអាវទៅស្លៀកពាក់អោយគេ ដែលតាមពិតអាវមួយនោះគឺជាអាវរបស់នាយដែលពេលរាងតូចពាក់ទៅនោះវាធំនិងវែងមានប្រវែងរហូតត្រឹមភ្លៅរបស់គេដៃក៏វែងហួសដៃគេទៅទៀត តែមិនថ្វីនោះទេព្រោះពេលនេះពួកគេស្នឹទ្ធស្នាលគ្នាខ្លាំងរហូតដល់ថេយ៉ុងគេយកខោអាវរបស់នាយមកទុកនៅក្នុងទូរខ្លះហើយក៏យករបស់នាយមកស្លៀកពាក់ថែមទៀត

🥀ទាសករបេះដូង💔🔞 ( short novel) ចប់Where stories live. Discover now