« ថេយ៉ុង »« អស៎! លោកប៉ា!! » ថេយ៉ុងញញឹមបន្តិចមុននុងដាក់ខ្លួនអង្គុយចុះលើសាឡុងទល់មុខប៉ារបស់់គេ ទាំងមានអារម្មណ៍ចម្លែកចិត្តបន្តិចនៅពេលដែលគាត់សម្លឹងមុខរបស់គេមិនដាក់ភ្នែកបែបនេះ វាដូចជាមានរឿងអ្វីដែលកើតឡើងទាក់ទងនិងគេដែលមើលទៅវាអាចសំខាន់ទៀតផង
« ប៉ាបានឃើញឯងហើយនិងអាម្សៀលនោះធ្វើស្អីអម្បិញមិញ! ប៉ាសង្ឃឹមថាឯងនិងមិន...»
« ខ្ញុំមិនដែលគិតថានោះទេ លោកប៉ាកុំបាច់បារម្ភអី ពាក្យថាទាសករក៏នៅតែជាទាសករ ប៉ាគិតថាខ្ញុំស្រលាញ់ទាសករខ្លួនឯងដូចជាគេទៀតហ្ហេស ? ហ្ហឹស!! » ថេយ៉ុងក្រវីក្បាលអស់សំណើចតិចៗ ប៉ារបស់គេកំពុងតែព្រួយបារម្ភខ្លាចថាគេនិងអាចទៅស្រលាញ់នាយម្ដងទៀត ប៉ុន្តែការពិតនោះគឺអត់ទេ ចាប់តាំងពីថ្ងៃនោះមកគេស្អប់នាយដល់ឆ្អឹងហើយក៏មិនដែលគិតថានិងមានចិត្តស្រលាញ់នាយម្ដងទៀតនោះដែរ ប៉ុន្តែការគិតរបស់គេខ្លះវាគឺក្បត់ពីបេះដូងរបស់គេ ជួនកាលគេអាចមិនដឹងហើយនិយាយមាត់ខុសពីចិត្ត
« ល្អ!! កូនគិតត្រូវហើយ ប៉ាគ្មានថ្ងៃអោយឯងទៅយកអាមនុស្សក្ររហាមដូចជាវានោះមកធ្វើជាកូនប្រសាររបស់ប៉ានោះទេ ក្រមិនគ្រប់នៅមានឈ្មោះជាទាសករក្នុងផ្ទះថែមទៀត » វ័យចំណាស់និយាយទាំងទឹកមុខម៉ាត់មាំ តាមចិត្តរបស់គាត់ គាត់មិនពេញចិត្តនិងជុងហ្គុកនោះទេជាពិសេសតាំងពីឮដំណឹងថាគ្រួសាររបស់នាយធ្លាក់ខ្លួនមកម្លេះទាំងដែលពីមុនគាត់ហើយនិងប៉ារបស់នាយធ្លាប់ជាមនុស្សស្គាល់គ្នារាប់អានគ្នាតែមិនសូវជាជិតស្នឹទ្ធ ដោយដំណឹងនេះទៀតរឿងអីគាត់ត្រូវអោយកូនប្រុសសំណព្វតែម្នាក់របស់គាត់ត្រូវទៅលំបាកជាមួយនាយនោះ
......................@SKIP....
រសៀលបន្តិចជុងហ្គុករៀបចំធ្វើកិច្ចការងារក្នុងផ្ទះរួចរាល់ នាយក៏រៀបចំខ្លួននិងឆ្លៀតទៅសួរសុខទុក្ខប៉ានិងម៉ាក់របស់គេនៅឯផ្ទះតូចប៉ាម៉ាក់របស់គេដែលធ្លាប់ទិញទុកពេលពួកគាត់នៅជាអ្នកមាននៅឡើយ ហើយដោយសារណាមួយប៉ារបស់គេធ្លាក់ខ្លួនឈឺដល់ថ្នាក់អង្គុយលើរទេះរុញ និយាយអ្វីមិនចេញប្រៀបដូចជាមនុស្សគរម្នាក់ គាត់អាចស្ដាប់បានគ្រប់យ៉ាងតែមិនអាចនិយាយបាន គិតទៅមិនដឹងថាជាកម្មពារអ្វីរបស់គ្រួសារនាយនោះទេបានជាត្រូវមកជួបរឿងបែបនេះ តែក៏សំណាងណាស់ដែរដែលពួកគាត់មានកូនប្រុសល្អម្នាក់ដូចជានាយ ។
YOU ARE READING
🥀ទាសករបេះដូង💔🔞 ( short novel) ចប់
FanfictionJungkook : Top Taehyung : Btt WRITE BY : JEON TAEVY 06/09/2021