ថេយ៉ុងដើរចូលមកផ្ទះបាយបើកទឹកពីក្បាលរ៉ូម៉ានេមកលាងសម្អាតលើសម្លៀកបំពាក់ខ្លួនឯងទាំងម៉ួរម៉ៅដំបូងគិតថាចង់ធ្វើបាបនាយប៉ុន្តែមើលទៅជុងហ្គុកនាយមិនសូម្បីតែបដិសេដទាំងដែលការជូតស្បែកជើងអោយគេនេះគឺវាពិតជារឿងមួយដ៏គួរអោយអាម៉ាស់ខ្លាំងណាស់ តែនាយនៅតែធ្វើវាហើយនៅចំពោះមុខប៉ាម៉ាក់របស់នាយថែមទៀត គេមិននឹកស្មានទេថានាយហ៊ានធ្វើវាពិតមែននៅចំពោះមុខពួកគាត់ ។« ម្ចាស់តូច!! » ជុងហ្គុកដើរចូលមកពីក្រោយខ្នងរបស់រាងតូច សសៀរៗលើកដៃទៅប៉ះស្មារបស់គេតិចៗ
« ឯង....!! » ថេយ៉ុងងាកខ្លួនមកមួយទំហឹងរៀបនិងស្ដីអោយនាយទៅហើយប៉ុន្តែបានក្រលាសភ្នែកទៅមាត់ទ្វារឃើញម៉ាក់របស់នៅឈរលបលួចមើលពួកគេនៅមុខកៀនទ្វារគេក៏ស្រួលអារម្មណ៍មុននិងប្ដូរទឹកមុខមកជាញញឹមខុសប្លែក
« ខ្ញុំមិនខឹងឯងនោះទេកុំបាច់ភ័យអី! » ថេយ៉ុងញញឹមខាំបរបូរមាត់ខ្លួនឯងតិចៗ ដៃស្រឡូនលើកតោងក៎នាយសង្ហារទាំងសងខាង ភ្នែកសម្លឹងនាយព្រិចចុះឡើងដោយកាយវិការសុិចសុីដាក់នាយធ្វើអោយជុងហ្គុកអត់ឆ្ងល់មិនបាន
« ពិតមែនរឺ? ម្ចាស់តូចមិនខឹងខ្ញុំទេហ្ហេស? »
« រឿងអីខ្ញុំត្រូវខឹងនិងមនុស្សសំណព្វរបស់ខ្ញុំទៅកើតនោះ ឯងបម្រើខ្ញុំមកយូរហើយ ឯងធ្វើអោយខ្ញុំពេញចិត្តខ្លាំងណាស់ដឹងទេ? » ថេយ៉ុងលើកម្រាមដៃម្ខាងទៅអង្អែលផ្ទៃមុខរបស់នាយនិងម្ខាងទៀតទម្លាក់បង្អូសមកបបោសអង្អែលលើសាច់ទ្រូងមាំទាំរបស់នាយ ដោយភ្នែកលួចដៀងសម្លឹងទៅមាត់ទ្វារឃើញម៉ាក់របស់នាយលួចសម្លឹងមើលមកដោយការមិនពេញចិត្ត
« ខ្ញុំព្រមធ្វើគ្រប់យ៉ាងអោយតែម្ចាស់តូចពេញចិត្ត ខ្ញុំរីករាយនិងធ្វើវា....»
« អញ្ចឹង.....អឹមម!! » ថេយ៉ុងញញឹមបន្តិចមុននិងងើបចម្អឺតជើងទាញកញ្ចឹងក៎នាយមកថើប ដែលសកម្មភាពនេះធ្វើអោយម៉ាក់របស់ជុងហ្គុកដែលឈរមើលនោះបើកភ្នែកធំៗលើកដៃខ្ទប់មាត់ សឹងមិនជឿថាថេយ៉ុងគេហ៊ានធ្វើបែបនេះប៉ុន្តែមើលទៅជុងហ្គុកគេក៏ដូចជាពេញចិត្តធ្វើរឿងនេះដូចគ្នា នាយលូកដៃទៅទាញក្រសោបឱបចង្កេះតូចជាប់អោយមកអឹបនិងខ្លួនរបស់នាយ បរបូរមាត់ដែលបុិនប្រសប់ក៏ថើបប្រដេញគ្នាជាមួយនិងអណ្ដាតទន់ៗដូចចាហួយរបស់អ្នកខាងនោះយ៉ាងពេញចិត្តពេញថ្លើម
YOU ARE READING
🥀ទាសករបេះដូង💔🔞 ( short novel) ចប់
FanfictionJungkook : Top Taehyung : Btt WRITE BY : JEON TAEVY 06/09/2021