@រសៀលពេលរសៀលទើបថេយ៉ុងគេភ្ញាក់ឡើងមកវិញបន្ទាប់ពីបញ្ចប់សង្គ្រាមស្នហ៍តាំងពីព្រឹកនោះ ម្ចាស់កាយតូចងើបឡើងមកអង្គុយផ្អែកក្បាលគ្រែសម្លឹងរកមើលនាយសង្ហារដែលទើបនិងប៉ះពាល់ខ្លួនរបស់គេហើយតែបែរជាមិនឃើញ ដោយមិនគិតច្រើនគេក៏ងើបក្ដោបភួយដើរទៅបន្ទប់ទឹកទាំងជើងញ័រទទ្រើតដោយសារតែឈឺចំណុចសំខាន់នោះមិនទាន់បាត់នៅឡើយ ។
@ថ្ងៃបន្ទាប់
ថ្ងៃនេះដូចជាធម្មតាជុងហ្គុកមមារញឹកក្នុងការងាររបស់នាយអស់ពីមួយទៅមួយ ហើយមកដល់ពេលនេះគឺនាយត្រូវមកកាត់ស្មៅនៅសួនច្បារមុខផ្ទះជុងហ្គុកកាត់បណ្ដើរញញឹមបណ្ដើរនឹកឃើញរឿងកាលពីម្សិលមិញធ្វើអោយនាយសប្បាយចិត្តនិងញញឹមជាពិសេសនឹកឃើញរូបភាពដែលថេយ៉ុងគេងនៅក្នុងរង្វង់ដៃរបស់នាយ ។
ទីតៗ!! សម្លេងចំផ្លេរឡានបានបន្លឺឡើងនៅឯខាងមុខទ្វារបស់នៃភូមិគ្រឹះ សម្លេងនេះបានរំខានដល់ការងាររបស់ជុងហ្គុក នាយសង្ហារបន្ទុចការងារបន្តិចទើបងាកទៅមើលឃើញឡានស្ព័រទំនើបពណ៌ខ្មៅមួយគ្រឿងបើកចូលមកក្នុងភូមិគ្រឹះ ប៉ុន្តែអ្វីដែលវាធ្វើអោយនាយចម្លែកចិត្តនោះគឺ នេះមិនមែនជាឡាននៅក្នុងភូមិគ្រឹះនេះនោះទេ រឺក៏ពេលនេះភូមិគ្រឹះនេះមានភ្ញៀវ ។ រវល់តែគិតសុខៗនាយក៏ប្រទាក់ភ្នែកទៅឃើញថេយ៉ុងដើរចេញមកទាំងញញឹមញញែមឈរនៅចំហៀងឡាននោះមុននិងអ្នកនៅក្នុងឡានចុះមកដែលជាមនុស្សប្រុសហើយស្រាប់តែថេយ៉ុងបានដើេទៅជិតឱបនិងថើបគេឆ្វេងស្ដាំមុននិងគេឱបដៃប្រុសម្នាក់នោះដើរចូលទៅក្នុងភូមិគ្រឹះ ។
« ប្រុសម្នាក់នោះជាអ្នកណា? មានអ្វីទាក់ទងនិងម្ចាស់តូច ហេតុអីពួកគេធ្វើកាយវិការដូចជាជិតស្នឹទ្ធស្នាលគ្នាខ្លាំងម្លេះ? » ស្នាមញញឹមដែលមានមុននេះត្រូវបានរលុបទៅអស់ នៅលើផ្ទៃមុខគ្របដណ្ដប់ដោយភាពក្រៀមក្រំស្រពាប់ស្រពោននិងមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះពេលឃើញថេយ៉ុងគេទៅធ្វើស្នឹទ្ធស្នាលជាមួយអ្នកផ្សេងបែបនេះនោះ
@SKIP...
ជុងហ្គុកបង្ហើយកិច្ចការនៅឯសួនច្បាររួចរាល់នាយក៏សម្រេចចិត្តដើរចូលមកក្នុងផ្ទះដើម្បីលបមើលនិងស៉ើបអោយដឹងថាមនុស្សប្រុសដែលមកនោះជាអ្នកណាហើយមានអ្វីទាក់ទងនិងថេយ៉ុង ។ ប៉ុន្តែនាយឈរលបមើលនោះមិនបានដឹងថាថេយ៉ុងគេបានឃើញនាយនោះទេ រាងតូចបានឃើញជុងហ្គុកឈរអើតឡឺមៗនៅមាត់ទ្វារតែគេធ្វើមិនខ្វល់មិនឃើញមុននិងងាកមកនិយាយជាមួយនិងប្រុសម្នាក់នោះ ។
YOU ARE READING
🥀ទាសករបេះដូង💔🔞 ( short novel) ចប់
FanfictionJungkook : Top Taehyung : Btt WRITE BY : JEON TAEVY 06/09/2021