ភាគទី០៤ : ដុតវាចោលទៅ!!

1.6K 120 2
                                    

     « លោកប៉ា...!! » ថេយ៉ុងចូលមកដល់ក្នុងផ្ទះវិញឃើញប៉ារបស់គេនៅអង្គុយលើសាឡុងភ្នែកបាញ់មកសម្លក់សម្លឹងគេដោយទឹកមុខម៉ាត់មាំ រាងតូចបានត្រឹមតែឱនមុខចុះនិងមិនដឹងថាប៉ារបស់គេកំពុងតែគិតអ្វីរឺដឹងអ្វីនោះទេ បើមើលតាមក្រសែភ្នែករបស់គាត់

      « ឯងចេញទៅក្រៅជាមួយអាទាសករនោះហ្ហេស? ប៉ាប្រាប់ឯងថាមិចហ៎ាសថេយ៉ុង កុំអោយទៅធ្វើខ្លួនស្នឹទ្ធស្នាលតែពីរនាក់អាក្មេងចង្រៃនោះទៀត » វ័យចំណាស់ងើបមកដើរសម្លឹងជុំវិញខ្លួនរាងតូចព្រមទាំងស្រែកគំហ៊កដាក់គេ គាត់ពិតជាក្ដៅក្រហាយនិងគេខ្លាំងណាស់ដែលថេយ៉ុងមិនស្ដាប់សម្ដីរបស់គាត់ គេតែងតែល្មើសនិងសម្ដីរបស់គាត់ជានិច្ច

     « គឺ....»

     « ប្រហែលជាទើបតែមកពីធ្វើអីជាមួយគ្នាហើយទេដឹងលោកបង!! ពិតទេសូយ៉ាកូន »

     « ច៎ាអ្នកម៉ាក់ » សូយ៉ានិងម៉ាក់របស់នាងបែរភ្នែកទៅសម្លក់សម្លឹងដឹកដៃបណ្ដើរគ្នាមកឈរជិតប៉ារបស់គេ ឃើញប៉ាកូនគេមានរឿងបែបនេះពួកនាងក៏ព្យាយាមចាក់រុកគាត់អោយកាន់តែក្ដៅក្រហាយនិងថេយ៉ុងខ្លាំងឡើង

     « បិទមាត់ដ៏ស្អុយរលួយរបស់ពួកនាងភ្លាមទៅស្រីចង្រៃ »

    « បានហើយថេយ៉ុង ឆ្លាប់ឆ្លើយនិងសំណួររបស់ប៉ាភ្លាមមកថាឯងចេញទៅក្រៅធ្វើស្អីជាមួយអាចង្រៃនោះហ៎ាសស ឆ្លើយភ្លាម!!! មើលសភាពរបស់ឯងទៅ » អ្នកជាប៉ាចាប់ផ្ដើមតម្លើងសម្លេងសម្លុតទៅកាន់ថេយ៉ុងដែលជាកូនរបស់គាត់ ពិតណាស់ការគិតរបស់គាត់កំពុងតែយល់ថាថេយ៉ុងនិងជុងហ្គុកកំពុងនៅមានទំនាក់ទំនងនិងគ្នាស្ងាត់ៗដោយមិនអោយគាត់បានដឹងហើយមើលសភាពគេពេលនេះចុះ សភាពសក់ក្បាលសម្លៀកបំពាក់រញេ៉រញ៉ៃ តែគាត់មិនបានដឹងទេថាវាមានរឿងផ្សេងដែលកើតឡើងខុសពីនេះ

     « ខ្ញុំ....»

     « កុំបន្ទោសម្ចាស់តូចអីលោកម្ចាស់ » ចំជាពេលនោះជុងហ្គុកនាយក៏ចូលមកដល់ល្មម នាយសង្ហារដើរចូលមកឈរជិតថេយ៉ុងឈ្ងោកចុះដោយទឹកមុខស្មើរ

     « ឯង!! អាក្មេងទាសករឯងនាំកូនរបស់យើងទៅដល់ណាខ្លះ? ឯងធ្វើស្អីដាក់កូនយើងហ៎ាស?!! »

🥀ទាសករបេះដូង💔🔞 ( short novel) ចប់Where stories live. Discover now