រំលងបានប៉ុន្មានថ្ងៃបន្ទាប់របួសនៅលើរបស់ជុងហ្គុកក៏ចាប់ផ្ដើមជាសះស្បើយហើយគេក៏អាចដើរបានវិញធម្មតាដូចគ្នា ថ្ងៃនេះក៏ខុសពីរាល់ដងដោយសារតែថេយ៉ុងគេមានបំណងចេញទៅខាងក្រៅហើយក៏ត្រូវនាំជុងហ្គុកទៅជាមួយដូចគ្នា ប៉ុន្តែមិនមែនទៅតែពីរនាក់នេះទេ គោលបំណងដែលថេយ៉ុងទៅក្រៅនោះគឺគេចេញទៅ shopping និងញុាំបាយជាមួយនីអូតាមការចង់បានរបស់ប៉ារបស់គេ នៅមានប្អូនស្រីចុងរបស់ថេយ៉ុងនាងក៏ទាមទាទៅជាមួយនិងពួកគេផងដែរ ។« ថេយ៍! ចង់បានអីក៏យកទៅចុះ ទុកអោយបងជាអ្នកទូរទាត់ការចំណាយទាំងអស់ កុំក្រែងចិត្តអីណ៎ាស »
« បាទ! អរគុណណាស់ បងចិត្តល្អដល់ហើយ អញ្ចឹងខ្ញុំមិនក្រែងចិត្តទេណ៎ាស »
« អេក៎អេហ៍! បងនីអូនេះចិត្តល្អដល់ហើយ សម្រាប់បងថេយ៉ុង ចុះសម្រាប់ខ្ញុំនោះមើលទៅគួរអោយច្រណែនដល់ហើយនៀកមែនទេជុងហ្គុក » សូយ៉ាជានិយាយធ្វើខ្លួនម្ញិកម្ញក់ច្រណែននិងរាងតូចដែលមាននីអូគេជាអ្នកចាំចាត់ចែងលុយអោយហ្វ្រីៗហើយក៏ឆ្លៀងងាកទៅលើកទាញជុងហ្គុកអោយចូលមកក្នុងការនិយាយរបស់នាងដូចគ្នា
« បាទ! » ជុងហ្គុកគ្រាន់តែញញឹមនិងងក់ក្បាល ព្រោះដឹងហើយថានាយគ្មានសិទ្ធលូកមាត់នៅរឿងរបស់ពួកគេស្រាប់ហើយ ណាមួយនាយក៏មិនមែនជាសង្សាររបស់ថេយ៉ុងនិងជាអ្នកមានទៀតដែរ ដែលពីមុននាយធ្លាប់និយាយពាក្យដែលនីអូគេនិយាយនេះទៅកាន់ថេយ៉ុងដូចគ្នា ប៉ុន្តែពេលនេះគេគ្មានលុយច្រើនដើម្បីបញ្ចេញវាបែបនោះទៀតនោះទេ
« បើសូយ៉ាចង់បានដូចគ្នាក៏ជ្រើសយកតាមចិត្តទៅចុះ ចាំបងជាអ្នកចាត់ចែងអោយដូចគ្នានិងថេយ៍ដែរណ៎ាស »
« ពិតមែនហ្ហេស? ហិហិអរគុណបងនីអូខ្លាំងណាស់ ចិត្តល្អដល់ហើយ អញ្ចឹងខ្ញុំមិនក្រែងចិត្តនោះទេ » សូយ៉ាញញឹមបិទមាត់មិនជិតពេលឮបែបនេះ នាងក៏ដើេចេញទៅជ្រើសរើសទិញរបស់ដែលនាងពេញចិត្តដោយមិនភ្លេចនិងទាញដៃជុងហ្គុកទៅជាមួយ
« ជុងហ្គុកទៅជាមួយខ្ញុំណ៎ាស ទៅជួយកាន់ឥវ៉ាន់អោយខ្ញុំបន្តិច »
YOU ARE READING
🥀ទាសករបេះដូង💔🔞 ( short novel) ចប់
FanfictionJungkook : Top Taehyung : Btt WRITE BY : JEON TAEVY 06/09/2021