ភាគបញ្ចប់

4.5K 247 22
                                    


+១សប្តាហ៍ក្រោយមក

រយ:ពេលមួយសប្ដាហ៌បានកន្លងផុត អ្វីៗក៏ចាប់ផ្ដើមផ្លាស់ប្ដូរទៅតាមពេលវេលាមួយនេះ ចាប់តាំងពីថ្ងៃនោះមកដែលជុងហ្គុកគេបានភ្ជាប់ពាក្យនិងក្បត់សន្យាជាមួយនិងគេមក ថេយ៉ុងគេគិតតែពីយំនិងសម្ងំស្ងៀមស្ងាត់ម្នាក់ឯងនៅក្នុងបន្ទប់ គេមិនចង់ចេញទៅជួបអ្នកណាទាំងអស់ជាពិសេសគឺជុងហ្គុកព្រោះបើឃើញមុខនាយពេលណាគេក៏កាន់តែឈឺចាប់ ។ កន្លងមកមួយរយ:នេះថេយ៉ុងគេប្រៀបដូចជាមនុស្សដែលគ្មានសតិនៅក្នុងខ្លួន និយាយអោយចំគឺដូចមនុស្សឆ្កួត គេសម្ងំនៅក្នុងបន្ទប់យកស្រាមកផឹកកំដរអារម្មណ៍ដែលឈឺចាប់ បន្ទប់ក៏រាយប៉ាយដូចគ្មានមនុស្សនៅ គេមិនបានអោយអ្នកណាចូលមកសម្អាតនោះទេ គេដេកស្ទិរៗនៅលើគ្រែ ជួនកាលផ្នែកខ្នងនិងជញ្ជាំងលើកស្រាអកផឹកសើចម្នាក់ឯងនិយាយម្នាក់ឯងដូចឆ្កួតក៏មាន ។ ហេតុការណ៍នេះវាបានធ្វើអោយលោកហារីជាឪពុកក៏បារម្ភដូចគ្នា គាត់ព្យាយាមគោះទ្វារបន្ទប់និងសួរនាំគេរាល់ថ្ងៃ ប៉ុន្តែថេយ៉ុងគេតែងតែតបមកវិញថាគេមិនអី ហើយចង់នៅទីនេះតែម្នាក់ឯងមិនអោយអ្នកណាម្នាក់មករំខានសូម្បីតែជុងហ្គុកក៏មិនបានជួបមុខគេ១សប្ដាហ៍មកហើយ សូម្បីតែថ្ងៃនេះដែលជាថ្ងៃរៀបពិធីមង្គលការឆាប់រហ័សរបស់នាយនិងសូយ៉ា ។

« ហិហិ! ពួកយើងរៀបការហើយជុងហ្គុក ថ្ងៃដែលពួកយើងរងចាំបានមកដល់ហើយ បងច្បាស់ជាសរសើរខ្ញុំ ខ្ញុំស្អាតណាស់ឃើញទេហិហិ » ថេយ៉ុងយកឈុតកូនក្រមុំដែលគេបានទិញមកយកមកស្លៀកទទូរស្បៃរញ៉េរញ៉ៃឈរមើលខ្លួនឯងនៅក្នុងកញ្ចក់និយាយសើចក្អាកក្អាយតែម្នាក់ឯង

« អ្ហា! មែនហើយយប់នេះក៏ជាយប់ផ្សំដំណេករបស់ពួកយើង អូនបានរៀបចំច្រើនណាស់ជុង ស្រាពិសេសបំផុតដែលអូនកម្មង់មកសម្រាប់ពួកយើង ស្រទាប់ផ្កាកុឡាបក្រហមនៅលើគ្រែ អូនបានរៀបចំវាយ៉ាងស្រស់ស្អាតសម្រាប់ពួកយើង » ថេយ៉ុងយកស្រទាប់ផ្កាកុឡាបដែលបានបេះមករោយលើពូកនិងរៀបវាជារូបបេះដូង គេធ្វើវានិងសើចសប្បាយតែម្នាក់ឯងបន្ទាប់ពីនោះគេក៏លើកបោះស្រទាប់ផ្កាកុឡាបទាំងអស់នោះធ្លាក់មករាយប៉ាយពេញបន្ទប់

🥀ទាសករបេះដូង💔🔞 ( short novel) ចប់Where stories live. Discover now