ភាគទី១២ : កុំទៅណាចោលយើង

2K 120 2
                                    


     ពេលល្ងាចនៅក្នុងផ្ទះធំមានការជួបជុំគ្នាមិនថាតែជុងហ្គុក ថេយ៉ុង រឺសូយ៉ាក៏នៅទីនោះដែរព្រោះលោកហារីបានកុះហៅអ្នកទាំងអស់នេះអោយមកជួបជុំគ្នាដោយនាយកម្លោះជុងហ្គុកគេឈរនៃម្ខាងកន្លែងដែលក្រុមគ្រួសារថេយ៉ុងអង្គុយ ។

     « លោកប៉ាមានរឿងអ្វីមែនទេទើបត្រូវហៅពួកយើងមកជួបជុំគ្នាបែបនេះ? »

      « ច្បាស់់ជាមាន! រឿងនេះមិនទាក់ទងនិងកូនទេគឺវាទាក់ទងនិងសូយ៉ា ប៉ុន្តែកូនក៏ត្រូវមកអង្គុយស្ដាប់នៅទីនេះដូចគ្នាដែរថេយ៉ុង! »

     « ហេតុអី? តើវាជារឿងអ្វីអោយប្រាកដទៅលោកប៉ា? » ថេយ៉ុងសម្លឹងមុខរបស់ប៉ាគេទាំងចម្ងល់ ស្ដាប់តាមការនិយាយរបស់គាត់គឺគេមិនយល់ពិតមែន ហើយបើរឿងនេះមិនទាក់ទងនិងគេហេតុអីក៏គាត់ត្រូវហៅគេអោយបងអង្គុយទីនេះជាមួយនោះ?

     « ជុងហ្គុក!! មកឈរមុខនេះ »

     « បាទលោកម្ចាស់ » ជុងហ្គុករហ័សដើរមកជិតនិងឈរឱនមុខចុះនៅក្បែរនោះ មិនដឹងមានរឿងអ្វីៗសុខៗគាត់ក៏ហៅគេមកបែបនេះ ថែមទាំងហៅពេញឈ្មោះរបស់គេថែកទៀត

     « ទៅអង្គុយក្បែរសូយ៉ាទៅមើល! »


      « អឺក...បាទ? » ជុងហ្គុកជ្រួញចិញ្ចើមនិងឆ្លើយរបៀបសួរបញ្ជាក់ គឺមិនយល់នោះទេហេតុអីសុខៗគាត់ត្រូវអោយនាយទៅអង្គុយក្បែរសូយ៉ាទៅវិញ? ហើយណាមួយគាត់ក៏ជាអ្នកនិយាយខ្លួនឯងថានាយគឺជាអ្នកបម្រើក្នុងផ្ទះមានសិទ្ធអីទៅអង្គុយក្បែរចៅហ្វាយ សូម្បីតែថេយ៉ុងគេក៏ឆ្ងល់ដូចគ្នាខណ:ដែលសូយ៉ាពេលឮបែបនេះនាងបែរជាកំពុងតែអង្គុយញញឹមញញែម

     « មិនឮយើងនិយាយមុននេះទេហ្ហេស? » លោកហារីងាកទៅគំហ៊កតម្លើងសម្លេងបន្តិចដោយទឹកមុខស្មើរទើបជុងហ្គុកនាយយល់និងមានតែធ្វើតាមសម្ដីរបស់គាត់ទាំងអារម្មណ៍ច្របូកច្របល់

     « រឿងដែលចង់និយាយអោយដឹងឮនោះគឺយើងចង់អោយ...ឯងនិងសូយ៉ាភ្ជាប់ពាក្យជាមួយនិងគ្នាឆាប់ៗនេះ! »

     « ភ្ជាប់ពាក្យ? » ជុងហ្គុកបើកភ្នែកធំៗអង្គុយមិនសុខកន្លែង នេះគេបានឮអី? គាត់ចង់អោយនាយទៅភ្ជាប់ពាក្យជាមួយនិងសូយ៉ាអញ្ចឹងហ្ហេស? ហេតុអីបានគាត់អាចនិយាយពាក្យទាំងអស់នេះចេញមកបាន ? ក៏ដូចគ្នានេះថេយ៉ុងគ្រាន់ឮបែបនេះភ្លាមគេហាក់ភាន់ភាំងបន្តិចនិងមានអារម្មណ៍នៅមិនសុខខ្លួនសោះ

🥀ទាសករបេះដូង💔🔞 ( short novel) ចប់Hikayelerin yaşadığı yer. Şimdi keşfedin