កន្លងទៅមួយសប្តាហ៌ជីវិតខ្ញុំនៅតែអ៊ូអរដោយមានកំលោះទាំង៣ដាក់វេនតាមឃ្វាល kittyអើតមកម្តងម្កាលចំនែកភ្ញៀវ
ប្រុសៗដែលកាលមុនធ្លាប់តែរាក់ទាក់មិនដាច់ ក៏បានត្រឹមតែអង្គុយស្ងៀមៗនៅតុ ចំណែកម្ចាស់ហាងក៏ធ្វើជាមើលមិនឃើញថា
មានភ្ញៀវធ្វើឫកដូចម្ចាស់ហាងអង្គុយជំទែងគ្មានជំពាក់អ្នកណា១រៀលនៅកណ្តាលហាង ២ ៣នាក់ដែលតែងតែចាំ
សំលក់ភ្ញៀវមិនចន្លោះម្នាក់ មិនដឹងថាគាត់និយាយអីទើបម្ចាស់ហាងពេលនេះដូចជាកូនឈ្នួលទៅហើយ ពេលទៅសួរក៏បានត្រឹមថាមនុស្សប្រុសគេយល់ពីគ្នា តែឫកពារម្ចាស់ហាងវាមិនមែនបែបនោះ« hot latte 1 ខេត» កំលោះប្រិមប្រិយម៉ូយប្រចាំហាងនេះឯង
« ចា៎ សូមរង់ចាំ១ភ្លែត » ខ្ញុំតបទាំងញញឹម ព្រោះគេរួសរាយ
មាយាទល្អ និយាយគ្នារាប់បានថាជាមិត្តទៅហើយ« បាទ~~ចាំយូរក៏បាន យាយចឹងថ្ងៃនេះខេតចេញម៉ោងប៉ុន្មាណ? ចាប់អារម្មណ៌ទៅញាំនៅហាងថ្ងៃមុនដែលនាងថាចូលចិត្តនោះទៀតទេ? » គេសួរទាំងញញឹមបប៉ប្រឹមតាមstyleខ្លួន ពួកយើង
ធ្លាប់ទៅញាំនៅហាងអាសុីមួយកាលនោះដោយសារខ្ញុំធ្វើកំពប់កាហ្វេប្រលាក់អាវគេ« គឺ...»
« americano 1.. បើកុម្មង់រួចហើយជៀសផ្លូវ.. ហៅថា
ខេធើរីណា មិនមែនខេត ព្រោះជាអ្នកដទៃគ្មានសិទ្ធហៅ ហើយថ្ងៃនេះខេតមិនទំនេរ ក៏គ្មានថ្ងៃទំនេរ » មិនទាន់ទាំងបានតបផង បងទី២មិនដឹងស្ទុះមកពីណា ឆ្លើយយ៉ាងមិនចងមិត្ត« មិនជ្រាបថាលោកជាអ្នកណាដែរ? ត្រូវជាអ្វីនឹងខេត.. »
« ខេតធើរីណា » បងទី២កាត់ ហើយបញ្ជាក់តាមជើងធ្មេញ
« បាទ ត្រូវជាអ្វីនឹងខេតធើរីណាដែរ? »
« ជាអ្វីមិនមែនជារឿងរបស់លោក តែខ្ញុំមានសិទ្ធក្នុងការហាមលោកមិនអោយមករវីរវល់នឹងខេតខ្ញុំទៀត កុំថាមិនតឿន » គាត់ខ្សឹបសំលេងកាច
« បងងងងង » ខ្ញុំហៅគាត់ជាការហាមប្រាម អោយឈប់គំរាមគេ
YOU ARE READING
កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក
Lãng mạnសេដ្ធីពាន់លានដូចជាគេ កើតមកជាមួយភាពទាំងព្រម... មិនថាជាវង្សត្រកូល ទ្រព្យសម្បត្តិ រូបសម្បត្តិ និងសមត្ថភាព... កំហុស ..បរាជ័យ..ភាពមិនសមបំណង ជាពាក្យដែលមិនធ្លាប់មានក្នុងវចនានុក្រមរបស់គេឡើយ... តែចាប់តាំងតែពីគេបានជួបនាង ...ត្រឹមតែមួយរាត្រីជីវិតដ៏ឥតខ្ចោះរបស...