6

254 15 11
                                    

ធ្មេចបើកៗក៏ដល់ថ្ងៃបងប្រុសមកដល់ទៅហើយ ទើបបន្ទប់ខ្ញុំពេលនេះពេញដោយប្រុសសង្ហារដេកជំទែងពេញបន្ទប់អង្គុយលេងដល់ទៅ៣នាក់ សំណាងហើយដែលគាត់អោយលេខានិងអង្គរក្សទៅនៅសណ្ធាគារអស់ ព្រោះត្រឹមគាត់៣នាក់ក៏ទាក់ទាញក្រសែភ្នែកអ្នកក្នុងអាគារនេះណាស់ទៅហើយ អីដែលយ៉ាប់ជាងនេះ នោះគឺត្រូវទៅធ្វើការមិនដឹងថាលាក់បានដល់ពេលណាទេនាងខេតអើយ
« ខេតថ្ងៃនេះមានរៀនដែរហ៎? អាទី៣ប្រាប់ថាថ្ងៃនេះខេតគ្មានម៉ោងរៀនទេ » បងធំសួរពេលខ្ញុំចេញពីបន្ទប់ស្លៀកពាក់រួចរាល់ ចុះបងទី៣រៀនជាមួយខ្ញុំឫយ៉ាងម៉េចនេះ? បានជាដឹងច្បាស់ជាងខ្លួនខ្ញុំទៅទៀត ព្រោះខ្ញុំនៅច្រលំកាលវិភាគម៉ោងរៀនជាញយដង

« អឺ...គឺថាខ្ញុំចង់ចេញទៅក្រៅមួយភ្លែត ជួនអីមិត្តខល
ហៅចេញទៅ ហេ៎ៗ » ខ្ញុំបែកញើសដោះសារ

« នេះសំណព្វចិត្តមិននឹកពួកយើងទេហ៎? ដឹងទេថាពួកយើងខំបញ្ចប់ការងារ២ ៣អាទិត្យនេះមិនបានសំរាកពេញភ្នែកទេ តើដើម្បីអ្នកណា? តែនេះមើលចុះចង់ចេញទៅជួបមិត្តភក្តិដោយមិនខ្វល់ពីពួកយើងអីតិច ទាំងដែលទើបមកដល់មិនបានប៉ុន្មាណផង ដឹងទេថាធ្វើបែបនេះវាធ្វើបាបចិត្តគ្នាអោយច្បាស់ក្រលែត សំណព្វចិត្តមិននឹកពួកយើងទេ » បងទី៣រៀបរាប់វែងដូចទន្លេយ៉ាងងរង៉ក់ នេះហ៎អ្នកជំនួញគ្មានមេត្តា កំចាត់គូរករណីអោយក្ស័យធន់ដោយមិនព្រិចភ្នែក ដែលទស្សានាវដ្តីជំនួញចុះផ្សាយ?

« មែនហើយមីល្អិត នេះពួកយើងគ្មានតំលៃដល់ម្លឹងមែនទេ? ចង់ទៅក៏ទុកពួកយើងចោល ថាមកក៏មិនអោយមក ហឺយ~~អន់ចិត្តមែនអាទី៣អើយ~~ » បងទី២ថាហើយក៏ងាកទៅអឺអើជាបួយបងទៅ៣ ហើយងាកមុខចេញយ៉ាងតូចចិត្ត

« មិនមែនបែបនោះទេ បងសម្លាញ់គ្រប់គ្នាកុំគិតតែអន់ចិត្តនិង
ខេតបែបនេះអី គឺថាពេលនេះខេតពឹងមិត្តអោយជួយកិច្ចការសាលា ហើយគេខលហៅអោយទៅជួយគេខ្លះ បងគិតទៅមើលបើខេតមិនទៅវាមិនសមត្រូវទេ?ព្រោះជាការងារយើង ម្យ៉ាងទៀតខេតក៏ចង់ហៅពួកបងទៅជាមួយដែរ តែពួកបងទើបធ្វើតំណើរមកដល់ហត់ ហើយមិត្តរបស់ខេតគេមានសង្សារបុិនប្រច័ណ្ឌ បើគេដឹងថាមានមនុស្សប្រុសសង្ហារលើសមនុស្សដូចពួកបងទៅជាមួយ
ច្បាស់ជាខឹងខេតមិនខាន » ខ្ញុំគាស់តំរាកុហកដែលចេះចាំតាំងពីកើតមកប្រើអស់ហើយពេលនេះ ហើយក៏មិនភ្លេចលួចបញ្ជោរថែម ព្រោះគ្រួសារនេះមានឈាមសុីជោពេញខ្លួន រួមទាំងខ្ញុំដែរ

កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក Where stories live. Discover now