« ហឹ..ឯងជាអ្នកណា? » គេសួរដោយសំលឹងមុខបងធំ
« ខ្ញុំជាអ្នកណាមិនសំខាន់ សំខាន់ឆាប់លែងដៃឯងចេញពីខេតភ្លាម ! » គាត់ខាំធ្មេញ សំលឹងមុខដោយខ្សែភ្នែកមាំ
« យើងក៏មិនចង់ចាប់ដៃស្រីបែបនេះប៉ុន្មាណដែរ » គេនិយាយចប់ក៏លែង តែបែជាត្រូវមួយដៃចំមាត់
« ស្រីបែបនេះហេ៎?! ស្រីបែបនេះយ៉ាងម៉េច? ! » គាត់ស្រែកដោយកំហឹង អាម្សៀនោះស្ទុះងើបជូតឈាមចេញពីមាត់ ប្រុងប្រៀបនិងតបត
« បិតមាត់ទៅបើមិនចង់ស្លាប់ » ខ្ញុំអត់មិនបាននឹងឃាត់អាម្សៀមាត់ប្រហុកនោះ
« នេះឯងហ៊ានវ៉ៃយើងផងហេ៎?? មានដឹងថាយើងជាអ្នកណាទេ?? » នៅតែមិនឈប់អារឿងយើងជាអ្នណាហ្នឹង
« យើងមិនខ្វល់ថាឯងជាឆ្កែពូជអី !! តែបើឯងមិនបិតមាត់ឈប់ព្រូសទេ យើងនឹងយកឈាមពីក្បាលឯងមកលាងជើង !! » បងធំចង្អុរមុខយ៉ាងខឹង ចំណែកខ្ញុំគិតតែទាញដៃឃាត់គាត់មិន
អោយស្ទុះទៅដាល់អាម្សៀយើងជាអ្នកណានេះ« នេះឯងជេយើងហ៎?? » វាស្រែកត្រលប់មកវិញ មុខក្រហមងាំង
« យើងសរសើរឯងទេដឹង » គាត់បេះប៊ួយ
« ហឹ..ឯងក៏មិនល្អជាងយើងប៉ុន្មាណដែរ ដែលអោយស្រីម្នាក់នេះពាក់ស្នែងអោយ.. យើងប្រាប់យកបុណ្យទៅចុះថាស្រីនេះមិនមែនមានតែឯងម្នាក់ទេ មានប្រុសគគោកដូរមុខមិនដឹងជាប៉ុន្មាណ
នាក់ហើយទេ » គេនិយាយចប់ក៏ត្រូវបាតជើងធាក់កណ្តាលទ្រូងដួលចុះទៅដីម្តងទៀត« ម្នាក់ក្នុងចំណោមនោះមានយើងដែរមែនទេអាកូនឆ្កែ?? » បងទីបីសួរដោយសំលេងកាចបន្ទាប់ពីដាក់ជើងចុះ
ក្រឹក... សំលេងអាមេកាំភ្លើង
« ហើយឃើញយើងក្នុងនោះដែរទេ? » បងទី២សួរដោយសំលេងស្រស់ស្រាយដូចថាញាំបាយហើយនៅ ដោយភ្ជង់កាំភ្លើងដាក់មុខអាម្សៀយើងជាអ្នកណា
( នៅតែមិនឈប់: យាយadmin )« អេ! នេះជាអាឆ្កួតដែលហៅខេតអោយលក់ខ្លួនអោយវាតើ៎..យើស!! អាចង្រៃ យើងនឹងកាត់អាអណ្តាតហេងស៊យឯងអោយឆ្កែសុី!! » kitty ដែលមកដល់តំបូងមិននិយាយអីតាមពិតឈរមើលមុខអាម្សៀនេះសោះ
![](https://img.wattpad.com/cover/244739743-288-k4472.jpg)
YOU ARE READING
កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក
Romanceសេដ្ធីពាន់លានដូចជាគេ កើតមកជាមួយភាពទាំងព្រម... មិនថាជាវង្សត្រកូល ទ្រព្យសម្បត្តិ រូបសម្បត្តិ និងសមត្ថភាព... កំហុស ..បរាជ័យ..ភាពមិនសមបំណង ជាពាក្យដែលមិនធ្លាប់មានក្នុងវចនានុក្រមរបស់គេឡើយ... តែចាប់តាំងតែពីគេបានជួបនាង ...ត្រឹមតែមួយរាត្រីជីវិតដ៏ឥតខ្ចោះរបស...