« បងទីបី!! »
ខ្ញុំលាន់មាត់ តែក៏ប្រញាប់ខ្ទប់មាត់ខ្លួនឯងហើយងាកទៅដូរជាមួយមិត្តភក្តិ រួចស្ទុះចេញទៅអូសដៃគាត់ចេញមកមុខហាងនិយាយគ្នា មុនពេលគាត់កំទេចហាងគេ។ គាត់ធ្វើមុខមាំ បែបថាមាំបំផុតតាំងពីខ្ញុំធ្លាប់ឃើញញើសក៏ស្រក់តក់ៗមិនអាចបញ្ជាបាន គាត់មើលខ្ញុំពីក្បាលដល់ចុងជើង ហើយក៏ងើយមុខមើលមេឃឫកពារដូចព្យាយាមរំងាប់ពេញទី« យូរប៉ុណ្ណាហើយ? » គាត់សួរគ្មានក្បាលគ្មានកន្ទុយ ទាំងនៅមើលមេឃ
« ច..ចា៎? » ខ្ញុំមិងមាំងមិនយល់
« បងសួរថាលួចមកធ្វើបែបនេះយូរប៉ុណ្ណាហើយ? ព្រះអើយ! មើលការស្លៀកពាក់ចុះ ញើសនោះទៀត ត្រូវអ្នកណាក៏មិនដឹងមិញនេះគេថាអោយទៀត~~ ណានៅប្រុសៗពេញហាងសំលឹងមិនដាក់នោះទៀត បងចង់ខ្យល់គ ខ្លាំងណាស់! នេះប្អូនស្រីដែលបងខំថ្នាក់ថ្នមមករហូតត្រូវមកធ្វើអីបែបនេះ
សំលាប់បងមកល្អជាង » គាត់រអ៊ូមកមួយខ្សែរ ធ្វើមុខឈឺចាប់ងាកចេញ styleប្រចាំខ្លួននេះឯង ឃើញហើយមានអារម្មណ៌ថាធ្វើខុសយ៉ាងម៉េចមិនដឹង ហឺយ~~ នេះគ្រាន់តែមកធ្វើការសោះ ។ ខ្ញុំអត់មិនបាននិងជំទើតជើងទៅក្រសោបមុខគាត់អោយបែរមកវិញ និយាយទៅលួងប្រុសសង្ហារចិត្តច្រើនគឺមិនងាយស្រួលទេ អ្នកណាជាកូនពៅអោយពិតប្រាកដទៅនេះ? ហា៎ស យាយadmin?
( admin មិនដឹងថេ~~~ )« ធ្វើបាន៣ខែហើយ មិនពិបាកដូចបងគិតទេ ថៅកែចិត្តល្អណាស់ ការងារក៏មិនធ្ងន់ដែរ ខេតគ្រាន់តែចង់ធ្វើ បងក៏ដឹងថាខេតចង់ធ្វើយូរមកហើយតែពួកបងមិនព្រម ចឹងទៅខេតមិនដឹងប្រាប់ពួកបងយ៉ាងម៉េច តែខេតសុំធ្វើការនេះបន្តណាៗបងសំលាញ់
pleaseeee~~ » ខ្ញុំអង្វរក ស្រវាអោបគាត់បណ្តើរប្រមៀលមុខលើទ្រូងគាត់បណ្តើរ
« ណា៎បង...សន្យាថាបើហត់និងឈប់ដោយខ្លួនឯងណា៎~~ បុិនហ្នឹងបងព្រមមិនបានហ៎? » ថាបណ្តើរមិនភ្លេចធ្វើភ្នែកឆ្មាព្រិចៗ
ដាក់បណ្តើរ វាបានផលគ្រប់ពេលហ្នឹងណា« ហឺយ~~~ អូខេក៏បាន តែ២នាក់នោះព្រមឫអត់មិនដឹងទេ.. តែម៉េចបានហាងសុទ្ធតែប្រុស? គ្មានភ្ញៀវស្រីខ្លះទេឫយ៉ាងម៉េច? បងមិនចូលចិត្ត » គាត់និយាយធ្វើមុខដូចចង់ស្លាប់ តែថាយេ៎!!! បានសំរេចហើយ ចំណែកបងធំនិងបងទី២ ប្រើយុទ្ធសាស្រ្តមុននេះក៏បានសំរេចហើយ ហិហិ
YOU ARE READING
កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក
Romanceសេដ្ធីពាន់លានដូចជាគេ កើតមកជាមួយភាពទាំងព្រម... មិនថាជាវង្សត្រកូល ទ្រព្យសម្បត្តិ រូបសម្បត្តិ និងសមត្ថភាព... កំហុស ..បរាជ័យ..ភាពមិនសមបំណង ជាពាក្យដែលមិនធ្លាប់មានក្នុងវចនានុក្រមរបស់គេឡើយ... តែចាប់តាំងតែពីគេបានជួបនាង ...ត្រឹមតែមួយរាត្រីជីវិតដ៏ឥតខ្ចោះរបស...