«រឿងរបស់នាងលាក់ជិតល្អណាស់ តាមសើបយ៉ាងណាក៏មិនដឹង លើកមុនចង់ចរចាររឿងប្រាក់ឧបត្ថមដល់នាង គិតថាបានសំរេចទៅហើយព្រោះគ្មានស្រីណាដែលមិនចង់រស់ស្រួលនោះទេ តែឯងដឹងស្អីទេ?» ២នាក់នោះនៅតែពិភាក្សាពីស្រីអាសុីនោះ មើលតាមការតែងខ្លួនរបស់ពួកគេ គឺជាកូនសេដ្ធីដែលស្រលាញ់ភាពប្លែកថ្មី
« ឯងដឹងស្អី? » ម្នាក់ទៀតសួរដោយការចង់ដឹង
« គឺនាងបដិសេធនោះអី! ហើយថែមទាំងឫកពារដូចអ្នកនាងម្ចាស់នោះទៀតធ្វើហាក់ដូចថាលុយបុិននឹងមិនរំជួយចិត្តនាងទេ »
« ឯងស្នើរនាងតិចពេកទេដឹង? បើតាមមើលនាងប្រហែលជាមានជំរើសអោយរើសច្រើន »
«យើងអោយនាង៩មុឺន សំរាប់១ខែដែលនាងយល់ព្រមនិងយើង ឯងក៏ដឹងដែរថាយើងដៃទូលាយ បុិននិងឯងថាតិចពេកសំរាប់និស្សិតបរទេសដែលធ្វើការក្នុងហាងកាហ្វេឫ? »
ឆេសស្ទើកាស្តាប់ហើយក៏ជ្រួញចិញ្ចើមនិងអាកូនសេដ្ធីដែលអ៊ួតក្តែងៗមិនខ្មាស់មាត់ថាអោយស្រីដើម្បីដេកជាមួយ មួយខែដល់ទៅ៩មុឺន បើវារកលុយនោះដោយខ្លួនឯងវាមិនជាបញ្ហាទេ។ គេក៏មិនធ្លាប់គំរិះរឿងស្រី ពេលខ្លះដល់ទៅទិញផ្ទះអោយទៀតផង តែនោះជាលុយដែលគេរកបានដោយខ្លួនឯងតែអាម្សៀរ២នាក់នេះគ្រាន់តែគេក្រលេកក៏ដឹងហើយថាមួយថ្ងៃៗមិនចេះធ្វើអីក្រៅពីធ្វើរឿងអត់ប្រយោជន៌« អឺម..មិនតិចនោះទេ រាល់ដងយើងចំនាយតែកាបូបប្រេន ២ ៣ បានសុីទៅហើយ..តែដូចយើងនិយាយក៏ថាបាននងាអាចចាំស្ទូចត្រីធំ » ម្នាក់ទៀតបន្តវិភាគ គេអត់មិនបាននិងវិភាគតាមអ្នកដែលនិយាយមុននេះថានាងអាចជាស្រីដែលឆ្លាត។ បើតាមការវិភាគរបស់អ្នកជំនួញជោគជ័យដូចជាគេ នាងអាចចង់ចាប់ត្រីធំជាងគេ តាមរយៈអាម្សៀនេះហ៊ានចំនាយដល់ថ្នាក់នោះទៅហើយប្រហែលអាចមានអ្នកហ៊ានចំណាយខ្លាំងជាងនោះទៅទៀត។
នាងធ្វើខ្លួនមិនខុសអីពីវត្ថុដេញថ្លៃលើទីផ្សារ ចេះឆក់ឧកាសនិង តំឡើងក្រេដរបស់ខ្លួនដើម្បីទាក់ទាញចិត្តអ្នកចង់បាន ហើយបើតាមមើលភ្ញៀវហាងនេះក៏មិនអន់ សុទ្ធសឹងតែជាអ្នកមាន ដូចយ៉ាងអាម្សៀ២នាក់ក្រោយខ្នងគេដែលនៅតែមិនឈប់និយាយពីនាង។ អ្នកកំលោះវិភាគបណ្តើរមើលមុខនាងបណ្តើរ ក៏ឃើញថាស្រីល្អិតចែកចាយស្នាមញញឹមមិនកំណាញ់ ប្រុសៗក៏ជ្រួលជ្រើមទៅតាមអាស្នាមញញឹមនោះ។
មើលទៅពូកែស្ទូចមនុស្សប្រុសមិនអន់ទេ ស្នាមញញឹមនោះផ្អែមដូចបរិសុទ្ធចិត្តនិងមិនដឹងអី ដែលវាពិបាករកបាននៅទីនេះ ហើយប្រហែលជាគេសំលឹងនាងភ្លេចខ្លួន ទើបនាងងាកមកឃើញហើយញញឹមដាក់ ប្រហែលចង់ស្ទូចគេដាក់ជាជំរើសទៀតទេដឹង ថាមិនត្រូវអាចស្គាល់គេតាំងពីតំបូងម្លេស។
៚ តួប្រុសលក្ខណៈលង់ខ្លួនឯងខ្លាំង : យាយadmin ៚
YOU ARE READING
កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក
Romanceសេដ្ធីពាន់លានដូចជាគេ កើតមកជាមួយភាពទាំងព្រម... មិនថាជាវង្សត្រកូល ទ្រព្យសម្បត្តិ រូបសម្បត្តិ និងសមត្ថភាព... កំហុស ..បរាជ័យ..ភាពមិនសមបំណង ជាពាក្យដែលមិនធ្លាប់មានក្នុងវចនានុក្រមរបស់គេឡើយ... តែចាប់តាំងតែពីគេបានជួបនាង ...ត្រឹមតែមួយរាត្រីជីវិតដ៏ឥតខ្ចោះរបស...