3

386 25 0
                                    

« ហេ៎!!! អាឆ្កួតឯងប្រាប់ខេតធ្វើអី?» បងធំ

«អាប៉ូចហេងស៊យ !!! ឯងប្រាប់មីល្អិតតិចមិនបានទៅទៀត ! » បងទី២
«អាបងចង្រៃអស់នេះ សំបុត្រទិញហើយ! រឿងអីមិនបានទៅ? មីល្អិតក៏នឹកយើងដែរ មែនទេសំណព្វចិត្ត? » បន្ទាប់ពីប្រកែកគ្នាហើយបងទី៣ក៏សួរខ្ញុំវិញ វិលវល់អស់ហើយនេះ

«សំណព្វចិត្ត?» បងទី៣ហៅខ្ញុំដែលកំពុងភាំង
«ចា៎ខេតនឹកបងៗណាស់ ត..ត..តែថាមកស្អែកពិតមែនឫ? » ខ្ញុំសួរបញ្ជាក់ម្តងទៀត ភាវនាអោយបងទី៣ឆ្លើយថាគាត់លេងសើចទេ

«អោយមកនេះ!! បងចង់ជួបហើយថើបអោយបាត់នឹកដល់ហើយ កុំទៅស្តាប់អាទី៣អី ពួកយើងនិងទៅនៅចុងខែនេះទៅវិញទេ ព្រោះជំរះការងារមិនទាន់ » បងធំនិយាយយ៉ាងកក់ក្តៅ អីយ៉ា!!បងទី៣នៅតែបុិនធ្វើបាបខ្ញុំដូចដើម ចាំមើលនិងសងសឹកវិញមិនខាន ហឺ..ខ្ញុំដកដង្ហើមធូរទ្រូង

« ដកដង្ហើមធំបែបនោះមីល្អិតខកចិត្តមែនទេ ដែលពួកយើងមិនទៅស្អែក? បើអញ្ចឹងស្អែកបងទៅមុន មិនចាំពួកវាទេ » បងទី២និយាយសំលេងរីករាយ ដកដង្ហើមធំដោយសារធូរចិត្តទៅវិញទេ ខ្ញុំតវ៉ានៅក្នុងចិត្ត

«ឯងចង់បោះការងារអោយលូស និងខ្ញុំធ្វើមិនបានទេ សក់អ្នកណាក្បាលអ្នកហ្នឹងវើយ!! »  បងទី៣រហ័សស្រែក ដែលពេលនេះពួកគាត់បើកសំលេង speaker ដើម្បីកុំអោយពិបាកដណ្តើមគ្នា ហើយដែលខ្ញុំមិនយល់គឺពួកគាត់ខលមកនិយាយជាមួយខ្ញុំ ឫប្រកែកគ្នាអោយស្តាប់ អោយខ្ញុំយឺតពេលទៅធ្វើការនេះ អាយ!!!! មិនយល់!!!  ខ្ញុំដល់ម៉ោងហើយ !!! ខ្ញុំអត់មិនបាននិងស្រែកនៅក្នុងចិត្ត

«អះហឹម~~~» ខ្ញុំធ្វើជាក្រហែមអោយពួកគាត់នឹកឃើញថាមានខ្ញុំនៅទីនេះដែរ អ្នកដទៃអាចមិនយល់ពីបងប្អូនយើង មិនមែនទេ!!ពីពួកគាត់ដែលបង្ហាញក្តីស្រលាញ់អោយគ្នាបែបចំលែកៗសាច់កម្ម ឃើញខាំគ្នាចឹងទេ តែបើអ្នកផ្សេងប៉ះពាល់អ្នកណានៅក្នុងគ្រួសារ សពមិនស្អាតមិនខាន ហើយមិនបាច់និយាយដល់ខ្ញុំដែលជាសំណព្វចិត្តផ្ទះទេ ហុ៎ហុ៎
៚ អ៊ួតៈ យាយadmin ៚ យី!! ហើយយាយadmin អ្នកសរសរអោយឯងអ៊ួតសោះ ចេះមកលូកមាត់កាត់ចង្វាក់កើតដែរ ។
ចូលរឿងយើងវិញ គឺថានេះបើដឹងថាមានគេចង់ទិញប្អូនពួកគាត់ ធានាថាស្អែកឃើញអាម្សៀរនោះដេកពេទ្យមិនខាន ហើយកុំឆ្ងល់អីព្រោះគ្រួសារខ្ញុំជា ម៉ាហ្វៀកាសុីណូនោះអី ហើយក៏មានក្រុមហ៊ុនអាកាសចរណ៌ និងជំនួញជាច្រើនទៀត។ អ្វីដែលចំលែកនោះគឺពួកគាត់មិនដែលប្រើយន្តហោះផ្ទាល់ខ្លួនទេ លើកលែងចាំបាច់ដែលប្រញាប់ដោយជៀសមិនបាន ឫជាលក្ខណៈគ្រួសារប៉ុនោះ ហេតុផលសមញ្ញខ្លាំងណាស់ គឺពួកគាត់និយាយថាចង់ប្រើជីវិតអោយដូចសាមញ្ញជន យាយធ្វើល្អតែចឹងឯង
តែជិះសុទ្ធតែជាន់ហ្វើសក្លាសនេះ?? ដែលតាមហេតុផលពិតនោះគឺដើម្បីបានឃើញស្រីៗអ្នកដំណើរទេ ប៉ាអ្នកថាបែបនោះ

កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក Where stories live. Discover now