« បាទ កូនស្តាប់លោកតានិទានរឿងរហូត មិនរពឹស » ឃីតនិយាយហើយពើងទ្រូងដែលបានធ្វើជាកូនល្អ ហើយសំលេង
ឃីតក៏បានអូសខ្ញុំចេញពីរូបភាពអតីតកាល« ចំណែកកូនជួយលោកយាយធ្វើនំ » ខៃអ៊ួតម្តង
« កូនជួយអ៊ំធំមើលឯកសារ » ខាលធ្វើមុខមាំ ពួកគេបានចរិកកូពី ពីបណ្តាអ៊ំប្រុសឈ្លក់វង្វេងនឹងក្មួយប្រុស ដែលចែកគ្នាចិញ្ចឹមក្មួយ
ធ្វើខ្លួនដូចកំលោះកូនមួយទៅហើយ រហូតធ្លាប់មានពត៌មានខ្សឹបខ្សាវថាទៅលួចធ្វើអោយមនុស្សស្រីពោះធំ អ្វីដែលសំខាន់ពួកគាត់ក៏មិនដែលចាប់អារម្មណ៌ថានឹងកែពត៌មានម្តងណាឡើយ ត្រឹមនិយាយថាខាតពេល អ្វីដែលអ្នកដទៃយល់មិនសំខាន់ ចឹងហើយពួកគេមានចរិកហួងហែងម្តាយខ្លាំង ព្រោះត្រូវអ៊ំប្រុសទូន្មាណតាំងពីតូចៗថាហាមមនុស្សប្រុសចូលក្បែរម៉ាមីផ្តេសផ្តាស មិនចឹងទេអាចត្រូវគេលួចដណ្តើមម៉ាមីយកទៅ និងធ្វើអោយម៉ាមីយំ ទើបពួកគេតែងតែធ្វើឫកជាអង្គរក្សគ្រប់ពេលដែលនៅក្បែរម្តាយ មិនដឹងជាផ្លុំត្រចៀកក្មួយតាំងពីកាល ពេលដឹងក៏ហួសពេលនឹងកែទៅហើយ ហើយចរិតម្យ៉ាងទៀតដែលបានពីឳពុកពួកគេគឺមុឺងម៉ាត់ គ្រប់ពេលដែលពួកគេផ្ចង់ធ្វើអ្វីមួយទឹកមុខគឺដូចគេបេះបិតតាម
ដែលនាងធ្លាប់ឃើញ« ចា៎~~កូនអ្នកណាហ្ន៎?? បែបនេះត្រូវអោយរង្វាន់ហើយ ចឹងថ្ងៃអាទិត្យយើងនាំគ្នាទៅញុំាការ៉េមដែលកូនចូលចិត្តល្អទេ? »
ខ្ញុំសួរបណ្តើរអស់សំណើចនិងឫកពារកូនស្វាបានចេកបណ្តើរ« yes yes !! ការ៉េម ការ៉េម !! » ខៃ
« ម៉ាមី! ម៉ាមីkitty ទៅជាមួយទេ? » ខាលសួររកkitty ដែលតែងតែមកអើតរាល់អាទិត្យ នេះនៅមកបង្ហាត់ក្មេងអោយបែងចែក
ភេទមិនច្បាស់ទៀតនាងkittyនេះ អ្វីដែលមិនយល់នោះថាហេតុអីក៏ក្មេងៗស្តាប់សំដីវាដែរ ទាំងដែលពួកគេជាក្មេងឆ្លាត និងមហារឹងរូសបំផុតមិនងាយបញ្ចុះបញ្ចូលបានបើមិនពេញចិត្ត« មកណា៎កូន~~តែកូនត្រូវហៅថាអ៊ំNickណា៎កូន » ខ្ញុំព្យាយាមពន្យល់និងកែតម្រូវ
![](https://img.wattpad.com/cover/244739743-288-k4472.jpg)
YOU ARE READING
កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក
Romanceសេដ្ធីពាន់លានដូចជាគេ កើតមកជាមួយភាពទាំងព្រម... មិនថាជាវង្សត្រកូល ទ្រព្យសម្បត្តិ រូបសម្បត្តិ និងសមត្ថភាព... កំហុស ..បរាជ័យ..ភាពមិនសមបំណង ជាពាក្យដែលមិនធ្លាប់មានក្នុងវចនានុក្រមរបស់គេឡើយ... តែចាប់តាំងតែពីគេបានជួបនាង ...ត្រឹមតែមួយរាត្រីជីវិតដ៏ឥតខ្ចោះរបស...