« ខ្ញ..ខ្ញុំគិតថានេះគ្រាន់តែជាការយល់ច្រលំប៉ុណ្ណោះ »
គ្រូសចាប់ផ្តើមរដាក់រដុបបន្ទាប់ពីងើយមើលកាម៉េរ៉ា« យល់ច្រលំ??!! ចាប់ដៃចាប់ជើងប្អូនយើងនេះ??!! ហើយអារឿងទិញលក់ឆ្កួតយ៎ស្អីឯងអស់នោះទៀត???!!! »
បងធំសួរគំហកបើកភ្នែកធំៗ តំបូងដែលស្ងប់ទៅម្តងហើយក៏ចាប់ផ្តើមច្រលោតមកម្តងទៀត ដូចគ្នានិងបងៗផ្សេងទៀត
មិនលើកលែងសូម្បីតែkittyក៏ចាប់ផ្តើមឆេះតាមដែរ
ដែលអាបុិគ្រូសពេលនេះរួញនៅសល់បុិនមេដៃប៉ុណ្ណោះ
( អាហឹម~~រួញខ្លួន : យាយadmin )« បានហើយបង~~~ បុិនហ្នឹងគេក៏ខ្លាចណាស់ទៅហើយ ណា៎ខ្លាចចិត្តបងហកផង » ខ្ញុំចាប់ផ្តើមឃាត់ពេលឃើញ
ថាមិនចប់ងាយៗ ហឺយ~~~~ នេះថាមកដើរលេងអោយវា
ស្រលះចិត្តទេ« មិនអីទេ..ខេតមិនបាច់ខ្លាចចិត្តបងទេ រឿងរបស់អាឡិចក៏ដូចជារឿងរបស់បង ខេតក៏ដូចប្អូនបង ហើយបងមិនចូលចិត្តអ្នកណាមកវាតអំណាចខុសនៅទឹកដីបងដែរ» បងហកនិយាយបណ្តើរអង្អែលក្បាលលើកទឹកចិត្តខ្ញុំបណ្តើរ អោយវាបានចឹងឡើង~~~ពេលនេះលែងមានសំនួរហើយថាពួកគាត់ជាមិត្តនិងគ្នាយ៉ាងម៉េច ចរិកបើប្រាប់ថាបងប្អូនភ្លោះម្នាក់ទៀតក៏ជឿដែរ ហឺយ~~~
« ម..មែនហើយអ្នកនាងខេតនិយាយត្រូវ ខ្ញុំខ្លាចហើយ,,, ខ្ញុំនឹងមិនធ្វើអីមិនចេះគិតដូចនេះទៀតទេ » គ្រូសពេលនេះហាក់ដូច
មនុស្សម្នាក់ផ្សេងទៀត ងក់ក្បាលសុំទោសញាប់ស្អេក
រហូតដល់ខ្ញុំខ្លាចគេគ្រេច ក ទៅហើយ« បានយើងយល់ដល់ហកដែលជាម្ចាស់កន្លែង មិនចង់អោយគេត្រូវមានបញ្ហាច្រើនជាងនេះ តែ.. » បងទី២ឈប់ហើយ
អោនមុខទៅសំលឹងភ្នែកគ្រូសដែលព្យាយាមខិតថយតិចៗយ៉ាងខ្លាចរអា
« បើយើងឃើញឯងទៀតមិនថានៅកន្លែងណាក៏ដោយ
ឯង.. ងាប់ » គាត់បន្តដោយខ្សឹបតាមជើងធ្មេញ សង្កត់ពាក្យងាប់ច្បាស់ៗ ចំណែកអ្នកស្តាប់បានតែងក់ក្បាលញាប់ស្អេកទទួលពាក្យ បាត់អស់រូបភាពក្រអឺតក្រទមមុននេះអស់រលីង
ហើយក៏ស្រវេស្រវារត់ចេញទៅ។ ហើយបន្ទាប់ពីដោះស្រាយបញ្ហារួចរាល់ ពួកយើងក៏លាបងហកត្រលប់មកខនដូវិញ ដែលវាជាថ្ងៃដ៏សែនរញ៉េរញ៉ៃមួយទៀតក្នុងជីវិតខ្ញុំ ហឺយ~~~~
__________________ពេលវេលាដើរលឿនហាក់ដូចជារឿងកុហក បន្ទាប់ពីហេតុការណ៌កើតឡើងនៅថ្ងៃនោះមក ពេលនេះកន្លងហួសមកប្រាំឆ្នាំទៅហើយ គ្រប់យ៉ាងក៏ប្រែប្រួលទៅតាមពេលវេលា ខ្ញុំក្លាយជាប្រធានក្រុមហ៊ុន និងជាអ្នកឆ្នៃគ្រឿងអលង្ការរបស់គ្រួសារ
ទទួលបានការគាំទ្រពីភ្ញៀវច្រើនជាតិសាន៌ ដែលរាប់បានថាជាការជោគជ័យដ៏ធំបំផុតរបស់ខ្ញុំ។ ប៉ុន្តែអ្វីដែលផ្លាស់ប្តូរតាមពេលវេលាខ្លាំងដែលហៅមិនលឺនោះគឺរណ្តៅក្នុងបេះដូងដែលប្រុសម្នាក់នោះបានជីកតាំងពីថ្ងៃនោះ វារីករាលដាលនិងជ្រៅទៅជារៀងរាល់ថ្ងៃដូចជាដុំសាច់មហារីក មិនថាខ្ញុំព្យាយាមបំភ្លេចយ៉ាងណា ទាំងដែលខ្ញុំមិនគួរមានអារម្មណ៌បែបនោះ។ តែចំណងដែលមិនដឹងថាកើតឡើងតាំងពីពេលណាវាច្បាស់ឡើងរាល់ថ្ងៃ ព្រោះអីឫ? គឺព្រោះ....« យ៉េៗ!!! ម៉ាមីមកវិញហើយ !!!! ខៃ ឃីត! ម៉ាមីមកវិញហើយ » សំលេងក្មេងប្រុសវ័យ៤ឆ្នាំស្រែកប្រកូកហៅបងប្អូនពេញផ្ទះធំដោយរត់ត្របាញ់ជើងមករកខ្ញុំដែលកំពុងដើរចូលផ្ទះ
តាមដោយសំរិបជើងរត់ពីក្រោយពីរនាក់ទៀតដែលវុ័យបុិនគ្នា
មុខមាត់ស្រដៀងគ្នា តែចរិកមិនដូចគ្នា។ នេះហើយជាអ្នកចងចំណងដែលមើលមិនឃើញនេះ ពួកគេជាអ្នកតំណាងប្រុសឃោឃៅម្នាក់នោះ មុខតូចៗដែលដូចគេសឹងតែគ្រប់យ៉ាងតែងតែក្រើនរំលឹកជានិច្ច
ខាឡស ហ្វត
ខៃលីន ហ្វត
ឃីតទ័រ ហ្វត
ពួកគេជាកូនប្រុសភ្លោះ និងជាវីតាមីនបេះដូងរបស់ខ្ញុំនេះឯង ។
__________សួស្តី សាណប់បេះដូងទាំងឡាយ
🤍
យាយadmin សង្ឃឹមថាអ្នករាល់គា្នសុខកាយ សាបាយចិត្តណា៎ សុំទោសផងដែលបាត់យូរៗ តែយាយadminនិងព្យាយាមបន្តឆាប់ៗតាមដែលអាចទៅបានកុំរត់ចោលយាយadminណា៎ ហើយកុំភ្លេចធើចាឡំដៃចុចវូតអោយយាយadmin សាបាយអ ហ៎ងណា៎
អរគុណសំរាប់ការអាន វូតនិង ខាំមីនលេងមួយយាយadminប៉ាយ ប៉ាយ ហេវអាគូទតេ 🤍
YOU ARE READING
កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក
Любовные романыសេដ្ធីពាន់លានដូចជាគេ កើតមកជាមួយភាពទាំងព្រម... មិនថាជាវង្សត្រកូល ទ្រព្យសម្បត្តិ រូបសម្បត្តិ និងសមត្ថភាព... កំហុស ..បរាជ័យ..ភាពមិនសមបំណង ជាពាក្យដែលមិនធ្លាប់មានក្នុងវចនានុក្រមរបស់គេឡើយ... តែចាប់តាំងតែពីគេបានជួបនាង ...ត្រឹមតែមួយរាត្រីជីវិតដ៏ឥតខ្ចោះរបស...