ម៉ោង 7pm
យើងមកដល់ពិធីដែលនៅក្នុងសណ្ធាគារលំដាប់ផ្កាយកណ្តាលក្រុងដែលសាកសម្យសំរាប់ពិធីធំដំ
បងទី២ចុះពីឡានមុនរួចហុចដៃមកទទួលខ្ញុំហាក់ដូចទេវបុត្រក្នុងឈុតដ៏ប្រណីតពណ៌ខ្មៅតាមដោយក្រវ៉ាត់ក ពណ៌ក្រហមឈាមជ្រូកសុីនិងរ៉ូបរបស់ខ្ញុំ។ ពួកខ្ញុំបណ្តើរគ្នាចូលកម្មវិធីក្រោមក្រសែភ្នែករាប់សិបគូរតាមសំលឹង សំលេងនិងពន្លឺចេញពី
កាម៉េរាលាន់មិនដាច់ បែបនេះហើយទើបខ្ញុំមិនចូលចិត្តចេញតាមកម្មវិធីទេ
ប្រាប់ហើយថាមនុស្សក្នុងគ្រួសារខ្ញុំសុទ្ធតែមានមុខមាត់ល្អ ហុហុ..
បងទី២អោបចង្កេះខ្ញុំណែនាំអ្នកជំនួញជាច្រើនជាតិសាសន៍ ធ្វើអោយខ្ញុំលួចមោទនភាពនិងភាពជាអ្នកជំនួញរបស់គាត់ស្ងាត់ៗ
គាត់និយាបាន៦ភាសាឯនោះ។ កំលោះៗអ្នកជំនួញជាច្រើនបាញ់ខ្សែរភ្នែកមកខ្ញុំ ដូចនិងភ្ញៀវស្រីៗដែលដៀងតាមមើលបងទី២មិនដាច់ ការទំនាក់ទំនងជំនួញដ៏កក្រឹកកក្រេងត្រូវបានបញ្ចប់នៅពេលដែលសំលេងពិធីករបន្លឺឡើងយ៉ាងក្រអ៊ួនរហូតដល់ចប់ការដេញថ្លៃដ៏អ៊ឹកធឹក ដោយខ្ញុំបានមួយឈុតពណ៌ក្រហមនិងគេដែរ ពីបងទី២ដែលដេញយកងាប់រស់ ព្រោះហេតុផលថាវាសាកសម្យនឹងប្អូនស្រីគាត់ហើយជាពណ៌សំណព្វចិត្តខ្ញុំ។ ជាចុងក្រោយពិធីករក៏ប្រកាសអញ្ជើញម្ចាស់កម្មវិធីឡើងថ្លែងអំណរគុណ ដែលវាធ្វើអោយខ្ញុំចំហរមាត់បាត់បង់ភាពជាអ្នកនាងថ្លៃថ្នូរអស់ ព្រោះថា
ម្ចាស់កម្មវិធីគឺអាប្រុសមុខកាច មាត់កន្ត្រៃនេះឯង ងាប់ហើយ
ផែនដីនេះហេតុអីក៏មូលម្លេស?? តែនិយាយទៅអត់និងស្ញើចនិងភាពមុឺងម៉ាត់របស់គេពេលនេះមិនបាន បុគ្គលិកលក្ខណៈសមជា
អ្នកដឹកនាំ ភ្នែកហាក់ដូចទឹកសមុទ្រត្រជាក់ជ្រៅអាចសង្កត់គ្រប់គ្នាអោយស្តាប់តាម មិនលើកលែងសូម្បីតែបងទី២ដែលមិនចាប់អារម្មណ៌អ្នកណា លើកលែងតែស្រីស្អាត« លឺថាអាម្សៀរនេះជាម្ចាស់កម្មវិធី និងសណ្ធាគារនេះ មើលទៅមិនអន់មែន » បងទី២ខ្សឹបៗក្បែរខ្ញុំដោយពេបមាត់ងក់ក្បាលសរសើរបណ្តើរហើយក៏ងាកទៅចាប់អារម្មណ៌ស្តាប់បន្ត។
ខ្ញុំមានអារម្មណ៌ដល់ខ្សែរភ្នែកទឹកសមុទ្រមួយគូរនោះហាក់ផ្តោតមក ធ្វើអោយមានអារម្មណ៌ថាថប់ៗចំលែក ទើបទ្រាំមិនបានក៏សុំមកបន្ទប់ទឹក បងទី២ក្រាញថានិងជូនមកតែចៃដន្យអ្នកជំនួញម្នាក់មករាក់ទាក់ទើបមិនអាចដកខ្លួនមកបាន។ បន្ទាប់ពីសំងំបានមួយសន្ទុះអារម្មណ៌ធូរស្រាលជាងមុន ខ្ញុំក៏ដើរចេញមកវិញថាទៅជួបបងទី២តែបែជាមានប្រុសម្នាក់ច្រមិលមកលើ ឫកពារដូចចង់ដួលគ្រប់ពេល មុខក្រហមងាំង តែបើថាស្រវឹងក៏មិនមែនព្រោះគ្មានក្លិនស្រា មានតែក្លិនទឹកអប់មនុស្សប្រុសប្រហើរ« លោក!!! លោកយ៉ាងម៉េចហើយ?? » ខ្ញុំព្យាយាមច្រានគេចេញពីស្មាព្រោះពេលនេះគេជ្រប់មុខនិងស្មាខ្ញុំមិនស្ងៀម
« ជួយ...ជួយ... » គេនិយាយដង្ហក់មិនព្រមងើបមុខ តែដៃហុចឃីកាតមកអោយ
« លោកថាម៉េច? នៅត្រង់នេះហើយខ្ញុំទៅតាមគេអោយ
មកជួយ » ខ្ញុំរុញគេចេញបំរុងដើរទៅហៅគេមកជួយ តែគេ
ស្រវាចាប់ដៃខ្ញុំជាប់ទើបខ្ញុំងាកទៅប្រុងប្រាប់ តែក៏ត្រូវភាំងព្រោះថាអ្នកចាប់នេះគឺម្ចាស់កម្មវិធី« មិនបាន~~~ទៅឥឡូវនេះ ខ្ញុំអោយមិនស្តាយ» និយាយចប់គេក៏អូសដៃខ្ញុំអោយដើរទៅតាមគេ មុននេះគេថាម៉េច?ចំណាយអី? មិនយល់.. ខ្ញុំព្យាយាមបេះដៃគេចេញតែដូចមិនបានផល
គេរិតដូចដង្កាប់យ៉ាងណែន« ឈប់សិន!!! នេះចង់នាំខ្ញុំទៅណា? » ខ្ញុំក្រាញសួរព្រោះមាន
អារម្មណ៌ខ្លាចពេលគេគិតតែអូសដៃដើរទៅផ្លូវចេញពីកម្មវិធី
បែបនេះ ផ្លូវក៏ស្ងាត់ព្រោះគ្រប់គ្នារវល់នៅកម្មវិធីធ្វើអោយខ្ញុំរកអ្នកជួយមិនបាន គ្មានសូម្បីស្រមោលរបស់មានជីវិត« បិតមាត់! ដើរមកបើមិនចង់ងាប់នៅទីនេះ »
( យើស!! អាឈឹមឈ្លើយណាស់ហ្អែ៎ងៈ យាយadmin ) គេនិយាយដោយមិនងាកមកមើលខ្ញុំ ស្អីគេ? មុននេះនៅធ្វើឫកដូច
មនុស្សចង់ដួលគ្រប់ពេល ហើយនេះគេបានកំលាំងមកពីណា? នេះខ្ញុំចាញ់បោកគេមែនទេ?? អាម្សៀរនេះជាអ្នករកសុីខុសច្បាប់មែនទេ? នេះខ្ញុំត្រូវគេចាប់ជំរិតហ៎? មិនបាននាងខេត! ឆាប់រកផ្លូវរួចខ្លួនភ្លាមទៅ!! នៅគិតរឿងល្ងីល្ងើរបស់ឯងដល់ពេលណា? អាខួរចង្រៃពេលបែបនេះម៉េចក៏គិចអីមិនចេញចឹង!!!!
( មិនបន្ទោសតួស្រីទេ ព្រោះបើជាយាយadmin ក៏គិតអីមិនចេញដែរបើប្រុសសង្ហារចាប់ដៃចឹងហូ៎ )
YOU ARE READING
កំហុសអចេតនាដ៏មានតម្លៃរបស់ CEOទឹកកក
Romantikសេដ្ធីពាន់លានដូចជាគេ កើតមកជាមួយភាពទាំងព្រម... មិនថាជាវង្សត្រកូល ទ្រព្យសម្បត្តិ រូបសម្បត្តិ និងសមត្ថភាព... កំហុស ..បរាជ័យ..ភាពមិនសមបំណង ជាពាក្យដែលមិនធ្លាប់មានក្នុងវចនានុក្រមរបស់គេឡើយ... តែចាប់តាំងតែពីគេបានជួបនាង ...ត្រឹមតែមួយរាត្រីជីវិតដ៏ឥតខ្ចោះរបស...