Ep13:Gay!!!
ពេលព្រឹកក៏បានមកដល់ព្រះទិនករចាប់ផ្ដើមរះបំភ្លឺផែនដីចំនែកព្រះចន្ទ្រាក៏លិចចាកចេញពីផែនដីជំនួសដំណែងឲព្រះទិនករម្ដងក៏ដូចជាពេលនេះអញ្ចឹងយប់មិញជីមីនបានគេងជាមួយថេយ៉ុងចំនែកថ្ងៃនេះក៏ដល់វេនជុងគុកជំនួសដំណែងជីមីនវិញម្ដង។
"ជុងបងដើរយឺតម្លេះ"ថេយ៉ុងដើរបណ្ដើររអ៊ូរងូវបណ្ដើរព្រោះជុងគុកដើរមិនទាន់គេមិនដឹងថាយប់មិញអត់ងងុយរឿងអីទេបានជាដើរបណ្ដើរស្ងាបបណ្ដើរហើយសឹងតែដួលដេកទៅនិងដីហើយ
"ហុឹម...ចាំតិច"ជុងគុក ដើរយោងខ្លួនសឹងមិនរួចទម្រាំតែមកដល់ office របស់ថេយ៉ុងជុងគុកដើរស្ទើរតែបុកទ្វា4_10ដងឯនោះពេលមកដល់ភ្លាមក៏ទម្លាក់ខ្លួនគេងលើសាឡុងភ្លេត
"បន្ទប់មានមិចបងមិនទៅគេងគេងនៅលើសាឡុងឈឺខ្លួនណាស់ងើបឡើងទៅគេងក្នុងបន្ទប់ទៅ"ថេយ៉ុង ដើរមកទាញដៃជុងគុកឲងើបរួចអូសគេទៅបន្ទប់សម្រាកដែលមានស្រាប់នៅក្នុង office មកដល់ភ្លាមជុងគុកក៏ទម្លាក់ខ្លួនគេងតាមមើលមិនដឹងជាល្វើយរឿងអីណាស់ណាទេដល់ថ្នាក់អត់ងងុយ
"សឺតៗ...យប់មិញបងរវល់ធ្វើអីទើបបានជាអត់ងងុយបែបនេះ???"ថេយ៉ុងឆ្មក់ថើបថ្ពាល់អ្នកកំពុងគេងលក់2_3ខ្សឺតមុននិងលើកដៃទៅចុចថ្ពាល់ប៉ោងៗរបស់នាយកម្លោះរួចចោទសួររំខានត្រចៀកគេមិនឲគេគេងបានតរទៀត
"ហុឹម...មកពីយប់មិញគ្នានអូនអោបទើបគេងមិនលក់ដល់ព្រឹកឡើងងងុយ"ដឹងដល់ក្លិនខ្លួនក្រអូបប្រហើរជុងគុកឈោងដៃទៅទាញខ្នើយមួយទៀតឲនាយតូចឡើងមកគេងជិតខ្លួន
"ដល់ម្លឹងផងហ្ហេសមិនមែនលេងទូរសព្ទ័ដល់ថ្នាក់ដាច់យប់ទេហ្ហ???"ថេយ៉ុងលើកចញ្ចើមឡើងចងជាខ្សែរបូរចោទសួរទៅនាយជាសង្សារបូករួមជាមួយមន្ទិលសង្ស័យ
"អត់ទេៗ"ជុងគុករហ័សក្រវីក្បាលញាប់ស្អេករួចទាញភួយយកមកបិទជិតក្បាលមិនឲថេយ៉ុងមើលមុខបានតរទៀតខ្លាចចាប់កំហុសថាញេបានធ្វើខុស
"ហៃយ៉ាចនជុងគុកកុំគេចឆាប់ងើបមកនិយាយជាមួយអូនភ្លាម"ថេយ៉ុងចាប់ទាញភួយសំឡីចេញទាញចុះទាញឡើងនាយបែរជាទៅនៅក្រោមទ្រួងជុងគុកវិញ
YOU ARE READING
រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)
Adventureដរាបណាយើងនៅរស់ពួកនាងប្រាដកជាស្លាប់ក្រោមដៃយើងមិនខានទេ.... #និពន្ធដោយ:សុវណ្ណមេត្រី មានលក់ក្នុងផេក:ពន្លឺនៃក្ដីស្រមៃ