Ep30:ឆុឹស!
ព្រឹកថ្ងៃថ្មីព្រះទិនករចាំងជះពន្លឺពណ៌មាសនាពេលព្រឹក សម្លេងក្អួតចង្អោរបស់នណាម្នាក់បន្លឺឡើងមកមិនឈប់
"អ៊ួក...អ៊ួក"ថេយ៉ុង យកដៃរឹតទ្រូងក្អួតយកៗសឹងតែដាច់ខ្យល់ស្លាប់ចំនែកជុងគុកក៏មិនដឹងព្រោះតែទ្វាបន្ទប់ទឹកបិទជិតឆឹងមិនឲ្យលឺសម្លេងចេញទៅក្រៅបែបនេះហើយទើបជុងគុកគេមិនងើបមកជួយរឹតខ្នងប្រពន្ធ
"ពុទ្ធោថេយ៉ុង"ជុងគុកសឹងតែទន់ជង្គង់ដួលពេលបើកទ្វាមកឃើញប្រពន្ធអង្គុយរាបទៅលើដីចំនៃខ្នងក៏ផ្អែកនិងជញ្ជាំង នាយកម្លោះរហ័សក្បង់ទឹកមកលុបលាងសម្អាតមុខឲ្យថេយ៉ុងតិចៗថែមទាំងឈោងយកក្រណាត់ក្បែរនោះមកជូតសម្អាតមុខឲ្យនាយល្អិត មុននេះមកពីគេមិនឃើញថេយ៉ុងគេងលើពូកទើបគិតថាមកសង្ងំក្នុងបន្ទប់ទឹកប៉ុន្តែរពេលចូលមកឃើញស្ថានភាពបែបនេះគេស្ទើរតែទន់ជង្គង់ដួលទៅលើដី
"ហេតុអីមិនដាស់បងអញ្ចឹង?!"ជុងគុក ទាញមុខនាយល្អិតផ្អឹបនិងផែនទ្រូងមុននិងសូកដៃចូលគន្លាក់ជើងរួចលើកបីនាយល្អិតសម្ដៅទៅពូក
"មកពីអូនឃើញម្សិលមិញបងល្វើយទើបមិនចង់ដាស់"ថេយ៉ុងបូញមាត់ស្រួចៗដាក់នាយជាសង្សារចំនែកដៃក៏ខ្ញាំជាយអាវគេយ៉ាងជាប់
"ថ្ងៃក្រោយមិនត្រូវបែបនេះទេត្រូវតែដាស់បងលឺទេ?!"ជុងគុកខាំមាត់ធ្ងើមុខស្មើរគម្រាំថេយ៉ុងឲ្យនាយដឹងចំនែកថេយ៉ុងក៏ងក់ក្បាលតិចៗទាញគេឲ្យគេងរួចសសៀរទៅគេងអោបគេយ៉ាងណែន រំលងទៅជាង1ម៉ោងកន្លះជុងគុកត្រូវងើបម្ដងទៀតដោយសារតែខ្លួនដូចជាដោលចង់ក្អួតចង្អោរយ៉ាងមិចមិនដឹង
"អ៊ួក!"នាយកម្លោះសង្ហារយកដៃខ្ទប់មាត់យ៉ាងលឿនសឹមងាគមកលើកក្បាលនាយកម្លោះតូចឲ្យគេងទៅលើខ្នើយចំនែកខ្លួនក៏ស្ទុះស្ទារត់ទៅបន្ទប់ទឹកក្អួតយកៗស្ទើរអស់ពីពោះ
"ហុឹម....ជុង"ថេយ៉ុងបើកភ្នែកឡេងឡង់ភ្ញាក់ដោយសារតែសម្លេងក្អួតរបស់អ្នកណាមិនដឹង តែពេលដឹងថាខ្លួនគេងម្នាក់ឯងទើបគេអាចសន្មត់ថាសម្លេងក្អួតនេះជារបស់ជុងគុក
"ជុងហា៎បងនៅក្នុងបន្ទប់ទឹកឬ?"ថេយ៉ុងយកដៃញីសក់មុននិងទម្លាក់ជើងចុះពីលើពូកដើរសន្សឹមៗទប់ពោះជាប់សម្ដៅទៅបន្ទប់ទឹកដើម្បីមើលអ្នកម្ខាងទៀត
CZYTASZ
រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)
Przygodoweដរាបណាយើងនៅរស់ពួកនាងប្រាដកជាស្លាប់ក្រោមដៃយើងមិនខានទេ.... #និពន្ធដោយ:សុវណ្ណមេត្រី មានលក់ក្នុងផេក:ពន្លឺនៃក្ដីស្រមៃ