រឿង❤️លោកប្ដីកំពូលឆ្នាស់❤️Ep29

1K 125 2
                                    

Ep29:ទោះអូនកើតជាមេជ្រូកក៏បងស្រលាញ់!

អ្នកស្រីចនចាំមើលថែកូនប្រសារប្រុសស្ទើរពេញមួយថ្ងៃទម្រាំតែប្ដីគេត្រឡប់មកវិញ

"ឯងទៅណាពេញមួយថ្ងៃមិនគិតមើលប្រពន្ធមានកូនទេហ្ហេស?!"ចូលមកមិនទាន់ស្រួលបួលផងអ្នកស្រីចនរះមួយខ្សែរធ្វើឲ្យកម្លោះសង្ហារត្រូវចងចញ្ចើមក៏ព្រោះតែហួសចិត្ត

"កូនរវល់កាងារនៅក្លឹបហើយក៏ឆ្លាតទៅមើលក្រុមហ៊ុនឲ្យថេហ៍ផង"ជុងគុក លើកដៃបង្ហាញអាហារខ្លះដែលគេទិញមកសម្រាប់ប្រពន្ធតែរំពេចនោះក៏ស្វាគមន៍ដោយមួយខ្សែរទៀត

"កាងារសំខាន់ជាងប្រពន្ធទៀតហ្ហេស?!បើអញ្ចឹងឯងទៅដេកអោបកាងារទៅ ឯងមិនដឹងថាពរពោះពិបាកប៉ុណ្ណាទេបើឯងចង់ដឹងឯងសាកទៅពរពោះម្ដងទៅប្រាកដជាដឹងហើយ ឆាប់ឡើងទៅមើលប្រពន្ធឲ្យលឿនកុំឲ្យយើងវៃឯងទាន់"អ្នកស្រីចនស្រែកគំហក់មួយសម្លេងឲ្យជុងគុកភ្ញាក់ទើបនាយកម្លោះរហ័សយកថង់អាហារទៅទុកលើតុឲ្យអ្នកបម្រើររៀបចំមុននិងខ្លួនស្ទុះរត់ទីណាត់ទីណែងទៅមើលប្រពន្ធនៅក្នុងបន្ទប់

~ក្រាក~

"ហុឹកបងទើបមកពីណាអូនលែងសំខាន់សម្រាប់បងហើយឬ?!"បើកទ្វាមិនទាន់បានបិទស្រួលបួលផងដរយ៉ាងបែរជាស្រែកយំដាក់គេមួយទំហឹងថែមទាំងយំរហេមរហាមទៀតផង

"អា៎ៗបងទៅធ្វើការឥឡូវបងមកវិញហើយតើឈប់យំៗទៅណាបងសុំទោស"ជុងគុករហ័សចូលមកអោបថើបនាយល្អិតឲ្យគេស្ងប់អារម្មណ៍សឹមទម្លាកើសន្សឹមៗឲ្យគេគេងទៅលើពូកតែរំពេចនោះថេយ៉ុងបែរជាចាប់ជាយអាវគេជាប់ព្រោះឃើញគេប្រុងងើបទៅក្រៅ

"បងទៅយកអីមកឲ្យអូនញុាំគេងសិនទៅណា"ជុងគុកព្យាយាមលួងលោមនាយល្អិតឲ្យគេងប៉ុន្តែរគេបែរជារំអុកមិនព្រមគេងថែមទាំងស្រែកយំទៀតផង

"អត់ទេហុឹកហុឹកជុងបងចង់ទៅណាចោលអូនទៀតហើយអូនមិនឲ្យបងទៅទេ!?"ថេយ៉ុងស្រែកយំស្ទើរបែកបន្ទប់រំពេចនោះសម្លេងគោះទ្វាក៏បន្លឺឡើងមកដូចគ្នាព្រោះតែសម្លេងស្រែកយំមួយទំហឹងរបស់ថេយ៉ុងឮដល់ជាន់ខាងក្រោម

"ជុងគុកបើកទ្វាឲ្យម៉ាក់ឯងធ្វើស្អីប្រពន្ធទៀតហើយអាកូនចង្រៃ!!!!"អ្នកស្រីចនវៃទ្វាផាំងៗទាំងខឹងពេលនេះគាត់សឹងតែធាក់ទ្វាចូលទៅខាងក្នុងហើយទេព្រោះបារម្ភពីកូនប្រសារ

រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)Donde viven las historias. Descúbrelo ahora