Episode39:ឯងធ្វើស្អីខ្លះមានដឹងខ្លួនទេ??

858 100 3
                                    

      ក្រោយពីចេញពី Could របស់ យ៉ាគី នាយកម្លោះបង្វែរចង្កូតម៉ូតូសម្ដៅទៅកន្លែងដែលគេបានខលណាត់ ថេយ៉ុង មុននេះទឹកមុខដែលធ្លាប់តែរាបស្មើរក៏ប្រែជាក្រញ៉ូវគួរឲ្យខ្លាចរាលដងគេមិនដែលធ្វើទឹកមុខបែបនេះនោះទេ បន្ទាប់ពីមកដល់កន្លែងដែលបានណាត់គេចតម៉ូតូចោលនៅជ្រុងម្ខាងរួចនាំខ្លួនមកអង្គុយនៅខាងលើបង់សាធារណៈលើស្ពានទន្លេហាន

     « ខ្ញុំមកដល់ហើយ មានការអីនិយាយជាមួយខ្ញុំមែនទេ? »ថេយ៉ុង ក្នុងសម្លៀកបំពាក់ធម្មតាដើរមកដាក់ខ្លួនអង្គុយជិតគេទាំងមិនភ្លេចចោទសួរគេទៀតផង គេស្គាល់ ថេយ៉ុង ដោយសារគេនឹង ថេយ៉ុង ធ្លាប់ជាសិស្សប្អូននិងសិស្សច្បងនឹងគ្នាកាលរៀននៅអនុវិទ្យាល័យ

     « ឯងធ្វើស្អីខ្លះមានដឹងខ្លួនទេ??? »ជេហុប ស្ទុះវឹងកន្រ្តាក់ករអាវគេក្ដាប់យ៉ាងណែន គេពេលនេះដូចមនុស្សគ្មានសតិយ៉ាងអ៊ីចឹងខឹងក្រេវក្រោធសឹងតែសម្លាប់ ថេយ៉ុង ចោលនៅនឹងកន្លែងទៅហើយ

     « ធ្វើអី?!ខ្ញុំធ្វើអ្វីខុសហេតុអីឯងមិននិយាយា?ចាប់បាច់ប្រើរកម្លាំងបាយ? »ថេយ៉ុង ពេបមាត់ចង់ស្រែកទ្រហ៊ោយំក៏ព្រោះតែគេមិនដែលទទួលបានការសម្លុតបែបនេះកាលពីមុនមកដល់សុខៗមានមនុស្សមកនិយាយគំហកដាក់គេបែបនេះគេក៏ខ្លាច

     « អាចង្រៃលែងដៃចេញពីអាវប្រពន្ធយើងទៅ!!! »ជុងគុក ភ័យស្លេកមុខរហ័សមកទាញកន្រ្តាក់ដៃ ជេហុប ចេញពីប្រពន្ធខ្លួន មានដឹងទេថាអំម្បាញ់មិញនេះគេភ័យសឹងតែគាំងបេះដូងស្លាប់ទៅហើយ ចុះបើសុខៗ ជេហុប ច្រានប្រពន្ធគេឲ្យដួលនោះចុះកូនគេនឹងទៅជាយ៉ាងណាទៅ???

     « ហុឹស...ឯងនៅមានមុខមកសួរយើងទៀតហ្ហេស??ឯងបានធ្វើស្អីលើ យ៉ាគី ខ្លះឯងមានដឹងទេ?? »ជេហុប ស្ទុះប្រុងនឹងទៅរកគេម្ដងទៀតតែ ជុងគុក ទាញឲ្យ ថេយ៉ុង មកពួនក្រោយខ្នងរបស់គេ គេដឹងថាប្រពន្ធគេខ្លាចមនុស្សប្រភេទនេះទើបគេចូលខ្លួនមកកាពារមានរឿងអ្វីក៏គេមិនដឹង

      « មានរឿងអ្វីហេតុអីក៏ឯងមិននិយាយឲ្យលំអិតចាំបាច់ស្រែកគំហក??ចុះបើមុននេះយើងមកជួយ ថេយ៍ មិនទាន់ឯងនឹងច្រានគេឲ្យដួលមែនទេ?? »ជុងគុក ព្យាយាមនិយាយពន្យល់មនុស្សកំហឹងបាំងមុខតែសម្ដីគេហាក់ដូចជាមិនបានជួយពន្លត់ភ្លើងដែលកំពុងឆេះសន្ធោសន្ធៅមួយនោះទេ

រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)Where stories live. Discover now