« ហុឹស...ទោះឯងស្អប់យើងខ្លាំងប៉ុណ្ណាក៏ដោយក៏យើងហាក់ដូចជាសប្បាយចិត្តក៏ព្រោះតែបានបំបែកពួកឯងចេញពីគ្នានោះអី »ជេហុប សើចដូចបិសាចខណៈបេះដូងរបស់គេកំពុងតែប្រេះបែកជាជម្រៀកៗដូចគ្នា
« ពិសេសនោះគឺឯង...ឯងមិនចាំអនុស្សាវរីយ៍ដែលយើងធ្លាប់បានសាងជាមួយគ្នាកាលនៅរៀនអនុវិទ្យាល័យទេឬយ៉ាងមិច?ឬក៏ដើម្បីស្រីម្នាក់ឯងឆ្កួតហ៊ានបំផ្លាញមិត្តខ្លួនឯងបែបនេះ?? »ថេយ៉ុង ខាំមាត់ស្ទើរលាត់ស្បែកស្ទុះរត់ទៅចាប់ក្របួចករអាវ ជេហុប យ៉ាងណែនមិនមែនគេចង់ដោះដៃចេញពីនាងទទេរៗឯណា គេក៏មានហេតុផលផងដែរហេតុអីក៏មិនស្ដាប់គេបកស្រាយ
« ហុឹស!!!យើងមិនបានបំផ្លាញឯងតែឯងជាអ្នកបំផ្លាញខ្លួនឯងទៅវិញទេ »ជេហុប ចាប់បេះដៃរបស់ ថេយ៉ុង ចេញសឹមបោះជំហានដើរចេញពីទីនោះគេមិនចង់នៅនាំជម្លោះជាមួយនឹងមនុស្សគ្មានសតិដូចជា គីមថេយ៉ុង នោះឡើយបែបនេះហើយគេសុខចិត្តដើរចេញឲ្យឆ្ងាយពីទីនេះ
« ពុទ្ធោអឺយ!!យើងមិនមែនជាមនុស្សមែនទេបានជាម្នាក់ៗមិនចាំស្ដាប់ហេតុផលរបស់យើងសិន?? »ថេយ៉ុង ស្រែកមួយទំហឹងសឹមទម្លាក់ខ្លួនអង្គុយនៅលើផ្ទៃបេតុង ហេតុអ្វីបានជាម្នាក់ៗមិនស្ដាប់អ្វីដែលគេបកស្រាយសិន??បន្ទាប់ពីអង្គុយយំបន្ធូរអារម្មណ៍ហើយរាងល្អិតងើបឈរអស់កម្ពស់រួចដើរទាំងថ្មើរជើងសម្ដៅទៅភូមិគ្រឹះត្រកូលគីមវិញ។
មកដល់ខាងក្នុងវិមានក៏ជ្រោះផ្លូវជាមួយនឹងមេធាវីប្រចាំត្រកូករបស់គេស្រេច ថេយ៉ុង ចាប់ផ្ដើមមិនស្រណុកក្នុងចិត្តស្ទុះស្ទារត់ទាំងជង្គង់នៅឈាមនៅឡើយសម្ដៅទៅខាងក្នុងភូមិគ្រឹះ
« មកដល់ល្មម...សុីញ៉េលែងលះទៅហើយពួកយើងត្រូវនៅឆ្ងាយពីគ្នា »ជុងគុក ដាក់ប៊ិចទៅលើក្រដាស់បញ្ជារឲ្យ ថេយ៉ុង មកចុះហត្ថលេខាព្រមលែងលះ ទាំងទឹកមុខរបស់គេគឺរាបស្មើរដូចផ្ទៃបេតុង
« ជុងគុក!!បងធ្វើឆ្កួតស្អីនេះ???ខ្ញុំមិនលែងលះខ្ញុំមិនព្រមជាដាច់ខាត »ថេយ៉ុង ស្រែកដាក់អ្នកដែលមាននាមជាប្ដីយ៉ាងតឹងសរសៃរក ហេតុអីសុខៗគេកើតឆ្កួតចង់លែងលះបែបនេះក្រែងគេខ្លួនឯងទេឬដែលទាមទាចង់រៀបការនោះ??
KAMU SEDANG MEMBACA
រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)
Pertualanganដរាបណាយើងនៅរស់ពួកនាងប្រាដកជាស្លាប់ក្រោមដៃយើងមិនខានទេ.... #និពន្ធដោយ:សុវណ្ណមេត្រី មានលក់ក្នុងផេក:ពន្លឺនៃក្ដីស្រមៃ