Ep20:មិនពិត!!!
~ច្រឹប~
កាំបិតចុងស្រួចចាក់ចូលទៅក្នុងកញ្ជឹងក៏សរខ្ជីបណ្ដាលឲវាហ៊ាហ៊ូឈាមមករហាមចំនែកម្ចាស់រាងកាយក៏ដួលទៅលើដីដោយអស់ជំហរ ឈាមបាញ់ហ៊ាហូរមកដូចអារក៏មាន់ ជុងគុកស្លុតអស់ស្មារតីធ្វើអីមិនចេញបានត្រឹមឈរ់គាំងឆ្កឹងនៅនិងកន្លែង នៅវិនាទីបន្ទាប់នាយរហ័សរត់ទៅត្រកងកាយតូចចេញពីដៃអ្នកជាឪពុកម្ដាយ ទឹកភ្នែកក៏ហូរស្រក់ចុះមកឥតដាច់ និយាយមិនចេញដឹងត្រឹមពេលនេះនាយមានអារម្មណ៍ថាស្ដាយ ស្ដាយរាល់កំហុសដែលបានធ្វើមិនគួរណាដេញថេយ៉ុងឲចេញពីជីវិតបែបនេះឡើយ។
"ហុឹស...."ជុងគុក ស្ទុះងើបចេញពីសុបិន្តទាំងបែកញើសជោគចំនែកទឹកភ្នែកក៏ហូរមកមិនចេះតិច ដៃរាវឆ្វេងស្ដាំមិនឃើញមនុស្សជាទីស្រលាញ់ធ្វើឲបេះដូងនាយលោតដឹបៗធ្វើធ្លាយចេញពីដើមទ្រូង
"ថេហ៍...ថេយ៉ុងអូននៅឯណា???"ជុងគុក រហ័សរត់ចុះពីជាន់លើមកទាំងមានត្រឹមសម្លៀកបំពាក់ចុះមកផ្ទះបាយព្រោះនាយបានបើកមើលនៅក្នុងបន្ទប់ទឹកក៏នៅតែមិនឃើញវត្តមានម្ចាស់បេះដូង
"ជុងអូននៅទីនេះបងកើតអីមែនទេ???"ថេយ៉ុង ទម្លាកើចានបាយទៅលើតុរហ័សដើរមករកជុងគុកតាមមើលទៅដូចជាស្លន់ស្លោសម្បើមណាស់ ចំនែកជុងគុកក៏រហ័សរត់មកអោបថេយ៉ុងយ៉ាងណែនដូចគ្នា
"ហុឹក...ហុឹកថេហ៍អូនមិនកើតអីទេហ្ហេសបងភ័យណាស់ដឹងទេអំម្បាញ់មិញអូនទៅណា??"ជុងគុក យំសសឹកដូចកូនក្មេងចាប់អោបថេយ៉ុងយ៉ាងណែនដូចជាកូនកំពុងអោបម្ដាយយ៉ាងចឹង ពេលនេះគេនិយាយអីមិនចេញទេដឹងត្រឹមគេភ័យ ភ័យខ្លាចបាត់បង់ថេយ៉ុងជារាងរហូតដូចក្នុងសុបិន្តយ៉ាងអញ្ចឹងនេះគ្រាន់តែជាសុបិន្តគេភ័យប៉ុណ្ណឹងហើយចុះបើវាជាការពិតវិញនោះ???អត់ទេគេមិនអាចទទួលយកបានទេវាមិនអាចក្លាយជាការពិតបាននោះឡើយ
"បងកើតអីមែនទេជុងឈប់យំទៅអូននៅទីនេះទេតើអំម្បាញ់មិញអូនធ្វើអីឲបងញុាំនិងណា"ថេយ៉ុង ញញឹមលូកដៃជូតទឹកភ្នែករបស់ជុងគុកចេញ ពេលអោបគ្នាជាប់បែបនេះទើបគេដឹងដល់បេះដូងជុងគុកដែលលោតឌុកដាក់ៗមិនឈប់លោតញាប់ស្ទើរតែដូចម៉ាសុីនទៅហើយ
ESTÁS LEYENDO
រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)
Aventuraដរាបណាយើងនៅរស់ពួកនាងប្រាដកជាស្លាប់ក្រោមដៃយើងមិនខានទេ.... #និពន្ធដោយ:សុវណ្ណមេត្រី មានលក់ក្នុងផេក:ពន្លឺនៃក្ដីស្រមៃ