Ep22:បងថេហ៍ចិត្តអាក្រក់!
"យ៉េឈ្នះហើយ"នាងក្រមុំទាំង2ហក់អោបគ្នាទាំងសប្បាយចិត្តមិនគិតពីបងប្រុសដែលកំពុងឈរសម្លក់ស្ទើរតែចាប់វៃឲហើមគូទ
"គីមជីស៊ូ!!គីមជេននី!!អ្នកណាឲពួកអូនមកក្រុមហ៊ុនបងទាំងមិនសុំបែបនេះ???លីសានិងរ៉ូសេក៏អញ្ចឹងដែលហេតុអីមិនចេះឃាត់ប្រពន្ធ????"ថេយ៉ុង អោបដៃសម្លឹងមុខនាងក្រមុំទាំង2ឆ្លាស់គ្នាចំនែកជេននីក៏បូញមាត់ស្រួចៗរបៀបលួងចិត្តបងប្រុសមុននិងស្ទុះទៅអោបដៃបងប្រុសយ៉ាងណែន
"អូនទើបមកពីបរទេសនឹកពេកទៅរកនៅវិមានគីមលោកពូប្រាប់ថាបងនៅទីនេះទើបមកលេងតែម្ដងទៅតែក៏ចំពេលនាងនរកបៃតងនោះចង់វៃបងគុកទើបអូនចូលមកជួយ"នាងតូចបូញមាត់ស្រួចៗយកចិត្តបងប្រុសថែមទាំងក្រវីដៃបងប្រុសលេងតិចៗតាមបែបក្មេងយកចិត្ត
~ផាច់~
"ចុះបើមានគេចាប់ជម្រិតអូនវិញនោះអ្នកណាជួយទាន់???"ថេយ៉ុង វៃស្មាប្អូនស្រីថ្នមៗមួយដៃទាំងឆ្លៀតស្ដីឲបន្ថែមទៀតនាំឲនាងក្រមុំពេបមាត់យំភ្លាមៗ"បងថេហ៍ចិត្តអាក្រក់"ជេននី បែរទៅអោបបងប្រុសថ្លៃរបស់ខ្លួនថែមទាំងឆ្លៀតថាថេយ៉ុងចិត្តអាក្រក់ទៀតផងចំនែកថេយ៉ុងក៏ខាំមាត់គ្រឺតក្នាញ់និងប្អូនស្រីក្បាលខូចនេះមិនស្ទើរទេ
"មិនដូចជេនទេសូម្បីនំមួយចំនិតក៏មិនចែកគេញុាំ"ថេយ៉ុង ពេបមាត់ឌឺប្អូនបន្ថែមទាំងចំនែកជេននីវិញក៏រឹតតែយំថែមមួយតង់ទៀតព្រោះបងប្រុសឌឺខ្លួន
"បងគុកមើលបងថេហ៍ឌឺជេនហ្ហកបងវៃបងថេហ៍ឲរាងបន្តិចទៅកុំចេញអាចរិកឌឺៗនិងមកទៀត"ជេននី យំខ្ទប់មុខនិងដៃបងប្រុសរអ៊ូរងូវៗដូចកូនក្មេង
"ចាំបងវៃបងថេហ៍យកក្មួយឲជេនណ៎"ជុងគុក បែរមកអោបជេននីវិញទាំងឆ្លៀតលានអណ្ដាតឌឺថេយ៉ុងប៉ុន្តែររំពេចនោះបែរជាទទួលស្វាគមន៍ដោយមួយដៃកណ្ដាលមុខពីជេននី
"បងនិយាយស្អីជេនវៃបងឲស្លាប់មិនខានទេ "ជេននី ចាប់ញឹកស្លឹកត្រចៀកបងប្រុសថ្លៃខ្លួនមួយទំហឹងទាំងខឹងចិត្តចំនែកក្រមុំទាំង3ផ្សេងទៀតបែរជាខំប្រឹងទប់សើចឡើងក្រហមមុខរងិល
YOU ARE READING
រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)
Adventureដរាបណាយើងនៅរស់ពួកនាងប្រាដកជាស្លាប់ក្រោមដៃយើងមិនខានទេ.... #និពន្ធដោយ:សុវណ្ណមេត្រី មានលក់ក្នុងផេក:ពន្លឺនៃក្ដីស្រមៃ