រឿង លោកប្ដីកំពូលឆ្នាស់♥️ep15

1.5K 169 3
                                    

Ep15:ស្រលាញ់គ្នាខ្លាំងប៉ុណ្ណាគង់តែមានថ្ងៃបែកដដែល!!!

"ពិតទេនេះមើលទៅពិតទេ???"ជុងគុក បោះក្រដាស់សើមទៅលើដីឲលោកគីមមើលឲច្បាស់ថាវាមានជាប់ស្នាមម្សៅអីឬអត់ ឈ្លៀតពេលលោកគីមភ្លេចខ្លួនគេក៏ស្ទុះទៅទាញដៃថេយ៉ុងចេញពីលោកគីមរួចទាញគេមកពួននៅខាងក្រោយខ្នង

"ហេ៎!!!!ឲកូនយើងមកវិញឲឆាប់"លោកគីមស្រវ៉ាប្រុងចាប់ដៃកូនប្រុសវិញតែជុងគុកច្រានដៃគាត់ចេញវិញមិនឲប៉ះសូម្បីតែចុងម្រានដៃបន្តិច

"ឯងចាំសម្ដីយើងឲច្បាស់ណា៎....ស្រលាញ់គ្នាខ្លាំងប៉ុណ្ណាគង់តែមានថ្ងៃបែបដដែល...យើងឈបើតាមបំបែកឯងហើយយើងចាំមើលនិងភ្នែកចាំមើលថាពួកឯងព្រាត់ប្រាស់គ្នាដូចយើងនិយាយឬអត់...ហុឹស...យើងនិងចាំមើលពេលមានឧកាស់យើងនិងនាំកូនថេហ៍ទៅឲឆ្ងាយពីឯងស្ដាប់ឲបានលឺទេ!!!"លោកគីមសម្លុតជុងគុកអស់មួយសម្លេងមុននិងដើរចេញទៅបាត់មិនឲពួកគេតបមកវិញទាន់

"ហុឹស...គ្មានថ្ងៃទេ"ជុងគុកសើចចុងមាត់ក្នុងនាមអ្នកឈ្នះព្រោះគេមិនអាចដោះលែងថេហ៍បាននោះឡើយគ្នានថ្ងៃដែលពួកគេបែកគ្នានោះទេ

"ថេហ៍អូនយ៉ាងមិចហើយ"ជុងគុកបែរមកមើលអ្នកដែលកំពុងយំខ្សិកខ្សួលតែម្នាក់ឯងនោះវិញមើលចុះនៅលើថ្ពាល់ជាប់ស្នាមម្រាមដៃឲច្បាស់ក្រហមរងិលទៀតផង

"អូនមិនអីទេ"ថេហ៍លោកដៃទៅទប់ថ្ពាល់ខ្លួនឯង គួរឲខ្មាស់ណាស់ឪពុកមកវៃប្រដៅមុខមនុស្សជាទីស្រលាញ់បែបនេះគេស្ទែរតែជ្រែកដីរត់ទៅហើយ

"មិនអីយ៉ាងមិចមើលស្នាមក្រហមរងិលនៀក៎"ជុងគុក ទាញដៃថេយ៉ុងឲមកអង្គុយលើសាឡុងមុននិងបែរទៅរកថ្នាំមកលាបកុំឲវាហើមថែមព្រោះតាមមើលទៅដូចជាធ្ងន់ដៃខ្លាំងណាស់

"អូនថាមិនអីគឺមិនអីហើយជុងបងកុំបារម្ភពេកអីឥតប្រយោជន៍ទេ"ថេយ៉ុងអង្អែលខ្នងដៃជុងគុកស្រាលលួងគេឲស្ងប់ចិត្តចំនែកជុងគុកក៏ងក់ក្បាលរួចទាញថេយ៉ុងមកអោបយ៉ាងណែន។

ពេលល្ងាចបានមកដល់ សម្លេងតន្រ្តីញាក់កន្រ្តាក់អារម្មណ៍លាន់លឺសម្លេងរងំស្ទើរបែកត្រចៀក សិស្សសាលានិងយុវវ័យដទៃទៀតកុំពុងរាំក្រលែងយ៉ាងភ្លើនភ្លើងក្រោមភ្លើងពណ៌ចម្រុះនាក្លឹបកំសាន្តអារម្មណ៍ក្នុងទីក្រុមសេអ៊ូល ងាគមកមើលឯនេះវិញកម្លោះសង្ហារសម្បុលសរស្លេកវ័យប្រហែល26ឆ្នាំអង្គុយក្រវីកែវស្រាក្រហមទៅមកៗទាំងទឹកមុខជូរចត់តាមមើលទៅប្រហែលជាទើបតែបែកគ្នាជាមួយនិងសង្សារថ្មីថ្មោង បន្ទាប់ពីលើកស្រាក្រហមអកមួយក្អឹកអស់ហើយនាយកម្លោះក៏ទាញទូរសព្ទមកចុចផ្ញើរសារទៅនរណាម្នាក់ក៏មិនដឹង

រឿង លោកប្ដីកំពូលឆ្នាស់💞(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin