PART1-[រំលឹកស្នេហ៍គ្រាហ៍ដំបូង]

479 37 0
                                    

#ម៉ោង៨ព្រឹកថ្ងៃអាទិត្យនៅប្រទេសកូរ៉េខាងត្បូង

​ ពេលព្រឹកដ៏ស្រស់ស្រាយបានចូលមកដល់​ ព្រោះថ្ងៃនេះជាថ្ងៃពិសេសរបស់មនុស្សគ្រប់រូប​ដែលតែងតែធ្វេីការងារគ្មានពេលទំនេរ​ ឲបានសម្រាកពីការងារដេីម្បីមានពេលវេលាជួបជុំគ្រួសារ​ បងប្អូន ឬ​ មិត្តភក្តិរបស់ពួកគេជាដេីម​ វាពិតជាល្អខ្លាំងណាស់ដែលយេីងមានពេលវេលាបែបនេះសម្រាប់ជួបជុំគ្នា​ ។ ហេីយថ្ងៃនេះក៏ជាថ្ងៃពិសេសសម្រាប់គូដណ្តឹងថ្មីថ្មោងមួយគូដែលទេីបតែភ្ជាប់ពាក្យជាមួយគ្នាកាលពីប៉ុន្មានខែមុននេះដែរ​ ។

​ រថយន្តសេរីទំនេីបម៉ាក​ ប៊ីអឹមដាប់ប៊េលយូរ​ សេរីចុងក្រោយគេបង្អស់បានបេីកយ៉ាងលឿននៅលេីដងវិថីមកចតនៅខាងមុខផ្ទះថ្មធំល្មម​ ដែលមានការរចនាម៉ូតយ៉ាងសមសរម្យទៅតាមជីវ:ភាពរបស់គ្រួសារពួកគេ។

​ បន្ទិចក្រោយមកយេីងក៏បានឃេីញមនុស្សប្រុសដែលមានរាងតូចច្រឡឹង​កម្ពស់សមល្មម​ រាងរៅស្រលូនស្រឡៅមុខប៉ោងៗបបូរមាត់ពណ៍ផ្កាឈូកគួរឲស្រឡាញ់​ បានដេីរចេញមកពីខាងក្នុងផ្ទះ ដោយគ្រងជាមួយសម្លៀកបំពាក់ពណ៍ផ្កាឈូកស្រាល​លាយសមួយឆុត បូករួមជាមួយនិងសក់ពណ៍ទង់ដែងរបស់គេមេីលទៅពិតជាសាកសមឥតទាស់ និយាយរួមទៅគេមានសម្រស់ស្រស់ស្អាតដូចជាផ្កាសួគ៌​ដែលទេវតាប្រទានឲគ្រួសារ​  ត្រកូល​ ជុង​ យកមកមេីលថែ។

​ រាងតូចស្រលូនស្រឡៅដេីរសម្ដៅមករកឡានរបស់អ្នកជាគូដណ្ដឹងដោយទឹកមុខញញឹមបែបផ្អែម​ រួចបង្ហេីបសំនៀងដ៏សែនស្រទន់គួរចង់ស្ដាប់​ទៅរាងក្រាស។

​ "បងមកហេីយហ៎?​ បងបេីកឡានហត់ដែរទេ"​ ជីមីនសួរទៅគូរដណ្ដឹងរបស់ខ្លួនដោយសម្ដីផ្អែម​ គូបផ្សំជាមួយនិងភាពខ្វល់ខ្វាយទៅកាន់បុរសសង្ហារម្ខាងទៀត​

​ "មិនហត់ទេ​  ឲតែបានឃេីញមុខ​របស់អូនអារម្មណ៍ហត់ទាំងប៉ុន្មានបាត់អស់រលីង"​ កម្លោះសង្ហាមានមុនស្នេហ៍ស្រដីទៅកាន់រាងតូចដែលជាគូដណ្ដឹងដោយសម្ដីផ្អែមដូចគ្នា​ ។

​ "បងនេះសម្ដីផ្អែមណាស់"​ ជីមីនញញឹមគួរឲស្រឡាញ់ដាក់អ្នកជាគូដណ្ដឹង​

​ "ផ្អែមចាញ់អូនទេ​ គូដណ្ដឹងអ្នកណាគេន៎​ គួរឲស្រឡាញ់យ៉ាងនេះ"​
រាងក្រាសតែងតែនិយាយលេងសេីចជាមួយគូរដណ្ដឹងរបស់គេជានិច្ច​ ព្រោះគេចង់ឲមនុស្សដែលគេស្រឡាញ់មានសេចក្ដីសុខឲបានច្រេីន​ ។
​ 
​    មនុស្សគេនេះណាពិតជាល្អខ្លាំងណាស់​ ទាំងសង្ហារ​ ទាំងមាននិងជាមនុស្សដែលពូកែរទៀតផង​ ជីមីនពិតជាសំណាងណាស់ដែលមានបុរសម្នាក់នេះជាគូអនាគត​ ។

ចំណងស្នេហ៍ប្រែអាពាហ៍ពិពាហ៍Where stories live. Discover now