PART3-[ធ្វេីរឿងប្ដីប្រពន្ធ]

447 30 0
                                    

#វិមានវ៉លឡែន
​ ពេលព្រឹកថ្ងៃថ្មីបានចូលមកដល់​ ហេីយថ្ងៃនេះក៏ជាថ្ងៃដែលលោក​ ដាសស្ទ័រ​ និងអ្នកស្រី​ ឆេវ៉ុនត្រូវត្រឡប់ទៅធ្វេីជំនួញ​ និងរស់នៅប្រទេសអង់គ្លេសវិញដូចគ្នា​ ។ មនុស្សគ្រប់គ្នានៅក្នុងគ្រួសារ​ រួមទាំងអ្នកបម្រេី​ បានចេញមកជូនដំណេីរលោកម្ចាស់និងលោកស្រី​ នៅខាងមុខវិមាន​ ។

​ "ថេ​ ជុង​ ប៉ាម៉ាក់ទៅសិនហេីយណាមេីលថែខ្លួនផង"​ អ្នកស្រីឆេវ៉ុន​ ឱបកូនទាំងពីរដោយក្ដីស្រឡាញ់​

​ "ម៉ាក់​ និងប៉ា​ ក៏ដូចគ្នាកុំភ្លេចថែរក្សាសុខភាពផង"​ ថេយ៉ុងនិងជុងហ្គុក​ និយាយទៅប៉ាម៉ាក់របស់គេវិញដំណាលគ្នា​ ។

​ "ប៉ាទៅសិនហេីយ​ ថេយ៉ុងមេីលថែប្អូនផង​"

​ "ហេីយជុងឯងក៏ដូចគ្នាមេីលថែកូនប្រសារប៉ាឲបានល្អផង កុំធ្វេីឲប្អូនខូចចិត្តឲសោះ" លោកដាសស្ទ័រ​និយាយផ្ដែផ្ដាំទៅកាន់កូនប្រុសពៅ​ រួចងាកមកញញឹមដាក់កូនប្រសាររបស់គាត់ដោយសេចក្ដីស្រឡាញ់ក្នុងនាមជាឪពុកម្នាក់​ ។ ចំណែរាងតូចវិញបានតែញញឹមមិនមាត់មិនក

​ "បាទប៉ា​ ធ្វេីដំណេីរដោយសុវត្ថិភាព"​ ថេយ៉ុង​ និង​ ជុងហ្គុកនិយាយដំណាលគ្នា។

​ "ជីមីនហា៎​ ប៉ានិងម៉ាក់ទៅហេីយណាកូន​ មេីលថែរខ្លួនឯង​ និងបងៗផង​ណា៎​ បេីពួកគេធ្វេីអីមិនល្អឆាប់តេមកប្រាប់ម៉ាក់ភ្លាម​ មោះមកនេះមកឲម៉ាក់ឱបមួយ"​ អ្នកស្រីឆេវ៉ុន​ ដេីរទៅឱបកូនប្រសារជាទីស្រឡាញ់ដោយមិនចង់ឃ្លាត។

"បាទ​! ម៉ាក់ប៉ា​ មេីលថែសុខភាពផង​ ធ្វេីដំណេីរដោយសុវត្ថិភាពណា៎ម៉ាក់​ ម៉ាក់កុំបារម្មណ៍ពីកូនអីកូនចេះមេីលថែខ្លួនឯងហេីយ" រាងតូចឱបតបទៅអនាគតម្ដាយក្មេកដោយមិនភ្លេចនិយាយផ្ដែផ្ដាំទៅគាត់វិញ​ គេក៏មិនចង់ឃ្លាតពីគាត់ប៉ុន្មានដែរ​ ហេីយណាមួយមករស់នៅទីនេះត្រូវប្រឈមមុខនិងអាគតបងថ្លៃដែលធ្វេីខ្លួនមិនគួរឲទុកចិត្តទាល់តែសោះ​ គេចង់តែស្រែកយំម្ដងៗទេតែវាមិនអាច​ ។

​ "ប៉ានិងម៉ាក់ត្រូវទៅហេីយកូនថែខ្លួនផង"

​ "ត្រូវការឲខ្ញុំជូដំណេីរដល់ប្រលានយន្តហោះទេម៉ាក់"​ ថេយ៉ុង

ចំណងស្នេហ៍ប្រែអាពាហ៍ពិពាហ៍Where stories live. Discover now