PART4-[ប្រេីសិទ្ធជាអនាគតប្ដី]

377 33 1
                                    

ថ្ងៃថ្មីបានឈានចូលមកដល់​ ព្រះអាទិត្យបានរះឡេីងបញ្ចេញរស្មីមកលេីភពផែនដី​ ជះពន្លឺចូលមកក្នុងបន្ទប់ធំមួយនៃវិមានរបស់គ្រួសារ​ វ៉ល​ ឡែន​ ដែលមានមនុស្សពីរអ្នកកំពុងដែរគេងលង់លក់យ៉ាងស្កប់ស្កល់​ ។ ពួកគេគេងបែរមុខទៅទិសស្របគ្នា​ ដោយរាងក្រាសជាអ្នកឱបក្រសោបកាយតូចនៅក្នុងរង្វង់ដៃយ៉ាងណែនដូចខ្លាចអ្នកម្ខាងទៀតរត់ទៅណា​ ។

​ បន្តិចក្រោយមករាងកាយតូចច្រឡឹងដែលត្រូវគេឱបរឹតក៏បានដឹងខ្លួនឡេីង​ កែវភ្នែកស្អាតទាំងគូបានក្រលេគមេីលជុំទិសនៅក្នុងបន្ទប់​ ទាំងមីងមាំងរួចក៏ប្រទាក់ភ្នែកនិងដៃធំក្រាសដែលឱបចង្កេះរបស់គេ​ ភ្លាមនោះរឿងរាវដែលកេីតឡេីងកាលពីយប់មិញបានហូរចូលពេញក្នុងខួរក្បាលរបស់រាងតូច​ ធ្វេីឲគេច្រាលទឹកភ្នែកឡេីងមកដោយមិនបានព្រាងទុក​ ។ កម្លោះតូចលេីកដៃអ្នកម្ខាងទៀតចេញពីចង្កេះខ្លួនសន្សឹមៗ​ រួចប្រឹងងេីបចេញពីគ្រែទាំងត្រដាប់ត្រដួសព្រោះឈឺផ្នែកខាងក្រោមជាខ្លាំង​ គេខំប្រឹងប្រមូលខោអាវរបស់ខ្លួនដែលធ្លាក់រាយប៉ាយនៅលេីការ៉ូយកមកស្លៀកពាក់វិញ​ ទាំងដែលជេីងទាំងគូរបស់គេញ័រដេីរសឹងមិនរួច​ ។

​ ក្រោយពីស្លៀកពាក់រួចហេីយរាងតូចខំប្រឹងដេីរចេញពីបន្ទប់របស់រាងក្រាសទៅបន្ទប់ខ្លួនយ៉ាងលឿនព្រោះមិនចង់ឲអ្នកបម្រេីនៅក្នុងផ្ទះឃេីញពីសភាពដែលយ៉ាប់យឺនរបស់គេ​ ។ មកដល់ក្នុងបន្ទប់រាងតូចបិទទ្វាចាក់កន្លះ​ រួចដេីរទៅទម្លាក់ខ្លួនទៅលេីគ្រែ​ ពេញមួយទំហឹងបណ្ដោយឲទឹកភ្នែកស្រក់ចុះតាមអំពេីចិត្ត ។

​គេពិតជានឹកស្មានមិនដល់សោះថាប្រុសម្នាក់នោះហ៊ានធ្វេីរឿងស្មោគគ្រោកមកលេីគេ​ ទាំងដែលដឹងថាគេជាប្អូនថ្លៃរបស់ខ្លួន​ ទង្វេីរបស់គេពិតជាធ្វេីឲរាងតូចឈឺចាប់ខ្លាំងណាស់​ ។

​ "ហឹក...ហឹក..ថេយ៉ុង...វ៉លឡែន​ ខ្ញុំពិតជាស្អប់លោកឯងខ្លាំងណាស់..ហឹកៗ"​ រាងតូចនិយាយទាំងអណ្ដឺតអណ្ដកមិនឈប់

​ ក្រោយពីយំអស់ចិត្តហេីយរាងតូចប្រឹងងេីបឡេីងទាំងល្ហឹតល្ហៃ​ យោងអាត្មាខ្លួនឯងទៅក្នុងក្នុងបន្ទប់ទឹកដេីម្បីងួតទឹកជម្រះភាពកង្វក់ចេញពីរាងកាយខ្លួន​ ក្រោយពេលងួតទឹកអស់ជិតកន្លះម៉ោងរាងតូចក៏ចេញមកវិញ​ ដេីរទៅកាន់ទូរួចយកខោអាវពណ៍សដៃវែងជេីងវែង​ មួយឆុតដែលសមឥតទាស់និងរាងកាយរបស់ខ្លួនយកមកស្លៀកពាក់​ ។ ពេលស្លៀកពាក់រួចរាងតូចរេីរបស់របរប្រេីប្រាស់​ និងសម្លៀកបំពាក់របស់ខ្លួនមករៀបចំដាក់ចូលក្នុងវ៉ាលិសដេីម្បីទៅផ្ទះរបស់គេវិញ​ ។

ចំណងស្នេហ៍ប្រែអាពាហ៍ពិពាហ៍Where stories live. Discover now