PART8-[រៀបការ?? ]

297 32 1
                                    

   អ្នកស្រីឆេវ៉ុនបានដេីរមកកាន់បន្ទប់គេងរបស់កូនប្រុសច្បងរបស់គាត់ដើម្បីនិយាយរឿងសំខាន់

តុក!!  តុក!!

​   "កូនថេតើម៉ាក់អាចចូលបានទេ? "អ្នកស្រីឆេវ៉ុន ស្រែកសួរទៅកូនប្រុសដែលនៅក្នុងបន្ទប់

​   "បាទម៉ាក់"​ ថេយ៉ុង

​   "អង្គុយទៅម៉ាក់មានរឿងចង់និយាយជាមួយកូន"​ ប្រាប់ទៅអ្នកជាកូនឲអង្គុយនៅលេីសាឡុងក្នុងបន្ទប់

​   "ម៉ាក់ចង់និយាយអីមែនទេ?"

​   "ម៉ាក់ចង់ឲកូនរៀបការជា​មួយ​ ជីមីន​"​មិនឲខាតពេលយូរអ្នកស្រីឆេវ៉ុនក៏និយាយចូលសាច់ការតែម្ដង

​   "រៀបការ​ជាមួយ​ ជីមីន?  ហេីយចុះ​ ជុងហ្គុក? "យ៉ុងសួរទៅម៉ាក់របស់គេទាំងភ្ញាក់ផ្អេីល

​   "កូនចេះគិតពីប្អូនដែរហ៎​ ថេ? ពេលកូនធ្វេីរឿងនោះដាក់​ ជីមីន​ កូនមានគិតដល់ប្អូន​ និង​ ជជីមីនដែរទេថាគេមានអារម្មណ៍បែបណា?"​អ្នកស្រីឆេវ៉ុនសួរទៅកូនប្រុសច្បងរបស់គាត់ចំៗ​ គាត់ពិតជាខកចិត្តខ្លាំងណាស់ដែលចិញ្ចឹមកូនមិនបានល្អបែបនេះ​ ឬក៏គាត់នៅឆ្ងាយពីកូនពេកមែនទេបានជាគេទៅជាបែបនេះអស់?

​   "កូនធ្វេីក៏ព្រោះតែស្រឡាញ់​ ជីមីន"

​   "កូនស្រឡាញ់​ ជី?  ហេីយចុះកូនគិតថាប្អូនគេមិនស្រឡាញ់ជីទេហេ៎? មនុស្សគេស្រឡាញ់គេមិនធ្វេីបែបនេះទេកូន"​

​   "ម៉ាក់សុំទោសដែលម៉ាក់មិនបាននៅជិតនិងប្រដៅកូនឲល្អជាងនេះ​  តែកូនត្រូវតែរៀបការជាមួយ​កូន​ ជី​ ដោយគ្មានសិទ្ធប្រកែកជាដាច់ខាត​ វាជាទំនួលខុសត្រូវ"អ្នកស្រីឆេវ៉ុន និយាយដោយសម្ដីផ្ដាច់ការ និងប្រាកដប្រជា

​   "បាទម៉ាក់​"​ ឆ្លេីយរួចគេក៏បេីកទ្វាចេញទៅខាងក្រៅដោយមានកំហឹងតិចតួច​  តែក៏ត្រូវជួប​ អ្នកជាប្អូនដែលឈរនៅមុខទ្វាបន្ទប់របស់ខ្លួនមិនដឹងតាំងពីពេលណា

​   ថេយ៉ុង​ មិនបាននិយាយអីក៏ដេីរចៀសពីប្អូនរួចចេញទៅខាងក្រៅបាត់​ ។

​   "ម៉ាក់​ "ជុងហ្គុកហៅម៉ាក់របស់គេដោយសម្លេងខ្សោយ​ តែអ្នកជាម្ដាយក៏អាចដឹងពីអ្វីដែលកូននិយាយ

ចំណងស្នេហ៍ប្រែអាពាហ៍ពិពាហ៍Where stories live. Discover now