Part9-[ស្រឡាញ់ខ្លាំងទៅវិញទេ]

425 37 6
                                    

ពីរសប្ដាហ៍​ក្រោយមក​ ពេលវេលាពិតជាដេីរលឿនខ្លាំងណាស់វាហាក់ដូចជាវេទមន្តយ៉ាងអីចឹង​ តែតាមពិតទៅគឺគ្មានវេទមន្តអីនោះទេពេលវេលានៅតែដេីរដូចធម្មតា​ តែមកពីបម្រែបម្រួល​ ឬការធំធាត់ពេញវ័យរបស់មនុស្សម្នាក់ៗប៉ុណ្ណោះទេីបធ្វេីឲខ្លួនឯងមានអារម្មណ៍ថាពេលវេលាដេីរលឿន​ ។

​ ងាគមកចាប់អារម្មណ៍នឹងរាងតូចស្ដូចស្ដេីងគួរឲស្រឡាញ់ដែលកំពុងតែរៀបចំខ្លួនទៅធ្វេីការឯនេះវិញ​ គេក៏កំពុងសញ្ជឹងគិតពីពេលវេលាដែលដេីរលឿនហួសពីការគិតរបស់គេទៅទៀត​ លឿនរហូតដល់ថ្នាក់គេគិតថាថ្ងៃដែលម៉ាក់របស់គេមកនិយាយរឿងរៀបការរបស់ខ្លួនទេីបតែម្សឹលមិញនៅឡេីយ​ តែតាមពិតទៅគឺអត់ទេវាមានរយៈពេលពីរអាទិត្យហេីយដែលគេបាននិយាយរឿងដែលខ្លួនត្រូវរៀបការជាមួយនិងប្រុសឃោឃៅនោះ​ តែភ្លាមនោះក៏ត្រូវក្រវៀសការគិតចេញពីខួក្បាលរបស់ខ្លួន​ រួចចេញទៅធ្វេីការព្រោះជិតដល់ម៉ោងហេីយ​ ម្យ៉ាងវិញទៀតគេបានឮដំណឹងថាថ្ងៃនេះមានម្ចាស់ក្រុមហ៊ុនដែលទេីបនិងមកថ្មី​ ព្រោះអីម្ចាស់ក្រុមហ៊ុនរបស់គេពីមុនបានលក់ក្រុមហ៊ុនរបស់ខ្លួនឲទៅម្ចាស់ថ្មីដោយហេតុម្ចាស់ក្រុមហ៊ុនមានវ័យចំណាស់ដែរហេីយទេីបចង់រកក្ដីសុខនៅជីវិតចុងក្រោយឲខ្លួនឯងខ្លះ។

​ #Lustin Asia group
ចំណាយពេលមិនប៉ុន្មាន​ ជីមីនក៏បានធ្វេីដំណេីរមកដល់ក្រុមហ៊ុនដោយមានអ្នកជាបងប្រុសជីដូនមួយ​ជាអ្នកជូនមកព្រោះគេមិនអាចធ្វេីដំណេីរទៅណាតែម្នាក់ឯងផ្ដេសផ្ដាសបាននោះទេ​ ព្រោះតែគេជាពពួកអូមេហ្កាទន់ខ្សោយដែលត្រូវការការពារគ្រប់ពេលវេលា។

​ "ជី​ ទៅសិនហេីយហ្យុង​ អគុណដែលតែងតែជូន​ ជី​ មក"រាងតូចនិយាយលាទៅបងជីដូនមួយរបស់ខ្លួនដោយសម្ដីទន់ភ្លន់​ និងការគោរព។

​ "មិនអីទេ​ ក្មេងល្អរបស់ហ្យុង​ឆាប់ទៅធ្វេីការចុះ"ណាមជូន​ លូកដៃច្បិចថ្ពាល់ទន់ៗរបស់ប្អូនបន្តិចព្រោះតែក្រឺតក្នាញ់នឹងថ្ពាល់សរលោងពណ៍ផ្កាឈូកព្រឿងៗនោះពេក។

​ "បាទ..."​ ជីមីនញញឹមគួរឲស្រឡាញ់ដាក់អ្នកជាបងបន្តិច ហួសចិត្តនឹងបងជីដូនមួយរបស់ខ្លួនដែលតែងតែច្បិចថ្ពាល់របស់គេជាប្រចាំ

ចំណងស្នេហ៍ប្រែអាពាហ៍ពិពាហ៍Where stories live. Discover now