នៅពេលដែលឮជីមីននិយាយបែបនេះក្នុងចិត្តរបស់ជុងហ្គុកស្ទេីតែផ្ទុះស្លាប់ភ្លាមៗហេីយ ព្រោះគិតមិនដល់ថាបងប្រុសរបស់ខ្លួនហ៊ានធ្វេីរឿងបែបនេះមកលេីគូដណ្ដឹងរបស់គេសោះ
"ថេយ៉ុង ហ្យុងធ្វេីបែបនេះដាក់អូនតាំងពីពេលណា?" សួរទៅរាងតូចទាំងព្យាយាមទប់កំហឹងមិនឲផ្ទុះ ឯទឹកភ្នែកក៏ស្រក់ចុះមិនចាញ់រាងតូច ក្នុងចិត្តអាណិតគូដណ្ដឹងរបស់ខ្លួនជាខ្លាំងមិនគួរណាមកត្រូវជួបរឿងបែបនេះ ។
"តាំង តាំងពីថ្ងៃដែលបងចាកចេញទៅលេីកដំបូង..ហឹក"
"ហេតុអីក៏អូនមិនទូរស័ព្ទមកប្រាប់បងហា៎ ជី?"
"អូនមិនហ៊ាន អូនខ្លាចគាត់ធ្វេីបាបអូន"
"ឲបងសុំទោស ឲបងសុំទោសណា ជី បងមិនល្អមេីលថែអូនមិនបាន" ទាញរាងតូចយកមកឱបក្នុងរង្វង់ដៃយ៉ាងណែនមាត់ទន្ទេញពាក្យសុំទោសឥតឈប់។
"ហឹកៗ បងមិនខុសទេ ជុងហ្គុក កុំបន្ទោសខ្លួនឯងអី" ដៃស្រលូនលេីកជូតទឹកភ្នែកឲរាងក្រាសថ្នមៗ ទាំងដែលខ្លួនឯងនៅទឹកភ្នែករហេមរហាមមិនឈប់
"ជី ពួកយេីងកុំផ្ដាច់ពាក្យអីណា"
"អត់ទេ ជុង បងដោះលែងអូនទៅអូនមិនចង់ធ្វេីបាបចិត្តបងទេ អូនគិតថាធ្វេីបែបនេះត្រឹមត្រូវបំផុតហេីយ"
"ព្រោះតែ ថេយ៉ុង ហ្យុង មែនទេ ជី? " សួរទៅកាន់រាងតូច រួចដេីរចេញពីបន្ទប់របស់រាងតូចយ៉ាងលឿនសម្ដៅទៅបន្ទប់បងប្រុសរបស់ខ្លួន។ ចំណែករាងតូចឃេីញបែបនេះក៏រត់ទៅតាមព្រោះខ្លាចមានរឿងមិនល្អកេីតឡេីងដោយសារតែខ្លួនគេ
មកដល់មុខបន្ទប់ជុងហ្គុកមិនបង្អង់យូរ ក៏បេីកទ្វាចូលទៅតែម្ដង តែបែរជាមិនឃេីញអ្នកណានៅក្នុងបន្ទប់ ក្រៅពីអ្នកបម្រេីដែលនៅក្នុងនេះ
"ថេយ៉ុង ហ្យុងនៅឯណា៎? " សួរទៅកាន់អ្នកបម្រេីដោយសម្លេងត្រជាក់ស្រេឹបខុសពីពេលដែលនិយាយជាមួយ ជីមីនដាច់ស្រឡះ
"ចាសលោកប្រុស លោកប្រុសធំចេញទៅខាងក្រៅតាំងពីព្រឹកមិញម្លេះ យប់បន្ទិចទេីបគាត់មកវិញ" អ្នកបម្រេីឆ្លេីយទៅចាហ្វាយរបស់ខ្លួនទាំងឱនមុខចុះ ព្រោះជុងហ្គុកពេលនេះគួរឲខ្លាចណាស់មិនមែនទន់ភ្លន់ដូចនៅជាមួយជីមីននោះទេ ។
YOU ARE READING
ចំណងស្នេហ៍ប្រែអាពាហ៍ពិពាហ៍
أدب المراهقينថេយ៉ុង វ៉លឡែន x ជុង ជីមីន ថេយ៉ុង : អាល់ហ្វា ជីមីន: អូមេហ្កា