#ម៉ោង៥:១៥នាទីល្ងាច
ពេលរសៀលបានចូលមកដល់ ថ្ងៃរាប់និងលេចបានបញ្ចេញពន្លឺជះមកលេីភពផែនដីប៉ែកអាសុីបូព៌ា ធ្វេីឲមនុស្សដែលដេីរកម្សាន្ត ហ្នឹងអ្នករត់ហាត់ប្រាណតាមដងផ្លូវមានអារម្មណ៍ល្អ មិនខុសគ្នាពីកម្លោះ អាល់ហ្វា រូបឆោមសង្ហាទាក់ទាញភ្នែក ដែលទេីបនិងឈានជេីងមកជាន់ទឹកដីនៃប្រទេសកូរ៉េខាងត្បូង ជាលេីកដំបូងគេមានអារម្មណ៍ល្អជាមួយទេសភាពមួយនេះយ៉ាងខ្លាំង ។ តែមិនយូរប៉ុន្មានពន្លឺនោះក៏ចាប់ផ្ដេីមលេចទៅបន្តិចម្ដងៗ តាមពេលវេលារបស់វា ហេីយកម្លោះសង្ហាមានមន្តស្នេហ៍រូបនេះក៏បានមកដល់វិមានដ៏ធំស្កឹមស្កៃ ដែលខ្លួនមិនធ្លាប់មកជាន់ទីកន្លែងនេះសូម្បីតែម្ដង ។ រាងក្រាសខ្ពស់ស្រឡះមុខមាត់សង្ហាដូចទេវបុត្រដេីរដី បានឈានជេីងចុះពីលេីឡានដែលមានមនុស្សជំនិតជាអ្នកបេីកទ្វាឲ គេដេីរសម្ដៅមកឈរនៅមុខទ្វាចូលវិមាន ទាំងទឹកមុខស្មេីដូចជាបន្ទាត់ មិនមែនថាគេមិនចេះញញឹមនោះទេតែមកពីគេខ្ចឹលញញឹម ។ បានបន្តិចក្រោយមកក៏មានស្រ្តី និងបុរសវ័យរាងចំណាស់បន្តិចបានដេីរចេញមកពីក្នុងផ្ទះទាំងទឹកមុខញញឹមញញែម ព្រោះគាត់បានដឹងថាអ្នកដែលឈរនៅខាងមុខវិមាននោះគឺជាកូនប្រុសច្បងសំណប់ចិត្តរបស់គាត់ ។
"ថេយ៉ុង កូនសម្លាញ់របស់ម៉ាក់" អ្នកជាម្ដាយដែលបានបានឃ្លាតឆ្ងាយពីកូនជាយូរបានរត់មកឱបកូនទាំងសេចក្ដីនឹករឭកជាពន់ពេក ។ ចំណែកអ្នកម្ខាងទៀតក៏ឱបតបទៅម្ដាយទាំងសេចក្ដីនឹករឭកវិញដូចគ្នា ។
"អូនហា៎! ! កុំឱបកូនខ្លាំងពេកថប់ដង្ហេីមកូនបងអីឡូវហេីយ" លោក ដាសស្ទ័រ និយាយញោះប្រពន្ធរបស់គាត់ដែលធ្វេីចរឹកដូចជាខ្លួនឯងនៅក្មេង។
"ក៏ជាកូនអូនដែរ បានហេីយពេលនេះអូនមិនចង់និយាយជាមួយបងទេ" លោកស្រីឆេវ៉ុន ដាសស្ទ័រ ងាកមកតបសម្ដីជាមួយប្ដីរបស់គាត់វិញ ធ្វេីឲអ្នកដែលជាកូនក្រវីក្បាលអស់សំណេីចនៅក្នុងចិត្តជាខ្លាំង មិនដឹងថាប្អូនប្រុសពៅរបស់គេមេីលថែប៉ាម៉ាក់របៀបមិចទេបានជាពួកគាត់មានចរឹកអីចឹងអស់។

YOU ARE READING
ចំណងស្នេហ៍ប្រែអាពាហ៍ពិពាហ៍
Novela Juvenilថេយ៉ុង វ៉លឡែន x ជុង ជីមីន ថេយ៉ុង : អាល់ហ្វា ជីមីន: អូមេហ្កា