Part10-[ភាពហួងហែង]

479 43 10
                                    

បន្ទាប់ពីប្រកាសភ្លើងសង្រ្គាមក្ដៅគគុកជាមួយគ្នាអស់ជាយូរម៉ោងក្នុងបន្ទប់ការិយាល័យមក ពេលនេះឈានដល់វេលាថ្ងៃត្រង់ទៅហើយ ។

នៅលើគ្រែក្នុងបន្ទប់ការិយាល័យដ៏ទំនើបសុីវីល័យទៅតាមសម្ថភាពរបស់ប្រធានក្រុមហ៊ុន មានមនុស្សមួយគូកំពុងតែគេងឱបគ្នា ដោយដៃគូម្ខាងមាត់ញញឹមជាប់មុខស្ទើតែរីកដូចជាគ្រាប់ជី ឯម្នាក់ទៀតនៅសំងំស្ងៀមក្នុងទ្រូងបុរសដែលមានមាឌធំជាង នៅលើផ្ទៃមុខមានទឹកភ្នែកហូរមកដាបថ្ពាល់ចុងច្រមុះក្រហមងាំង ភ្នែកទៅជាហើមអស់ដោយសារតែយំច្រើនពេក។ ជាពិសេសនឹកខឹងចិត្តនិងរាងក្រាសដែលតែងតែញាំញីមកលើរាងកាយ និយាយបញ្ឈឺឌឺដងឲខ្លួនជាច្រើនលើកច្រើនសារ។

អ្នកកម្លោះដែលធ្វើបាបមកលើរាងកាយមាឌល្អិតម្ដងហើយម្ដងទៀតដោយមិនចិនណាយ ឱនមុខមកប្រថាប់បបូរមាត់ខ្លួនទៅលើស្មាសរលោងរបស់កាយតូច តែត្រូវក្មេងកាសចេញមិនឲថើប

"កុំប៉ះខ្ញុំ"

រាងតូចបោះសម្ដីទៅរាងក្រាស ព្រមទាំងបម្រាស់ខ្លួនចេញពីការឱបក្រសោបរបស់អ្នកកម្លោះមាឌមាំផង តែមិនបានដូចបំណងត្រូវអ្នកម្ខាងទៀតឱបរឹតលើសដើម។

"សឺត...សឺតក្រអូបណាស់ហាមមិនឲយើងថើបបានយ៉ាងម៉េច បើក្រអូបយ៉ាងនេះ" ថេយ៉ុង ពោលឡើងក្បែរគុម្ពត្រចៀកមាឌតូចតិច ចំណែកបបូរមាត់ក្រាស់គិតតែរុករានទន្រ្ទានទៅលើកាយតូចឥតឈប់ឈរ ឯដៃដែលនៅមិនឲទំនេរលូកស្ទាប់សព្វសាច់ទន់រលោងរបស់រាងតូច ។

"បាន..បានហើយសូមបញ្ឈប់ទៅ ហុឹក..អ្ហឹក"ជីមីនពោលអង្វរទាំងទឹកភ្នែករហាម រាងកាយញ័រទទ្រើកដូចជាកូនសត្វត្រូវសន្សើម ទឹកមុខបង្ហាញឲឃើញយ៉ាងច្បាស់ពីភាពភ័យខ្លាចតាមរយៈភ្នែកមូលក្រឡង់ពោរពេញទៅដោយដំណក់ទឹកភ្នែកដែលហូរចុះឥតស្រាកស្រាន្ត។

ពេលដែលឮសម្ដីក្មេងអង្វរឥតឈប់បែបនេះអ្នកកម្លោះសម្រេចចិត្តថាបញ្ឈប់ដោយមិនអស់ចិត្ត

"ក៏បាន "ថេយ៉ុង តបមួយម៉ាត់យ៉ាងខ្លីមុននិងដៃក្រាសលើករាងកាយតូចឡើងមកក្នុងរង្វង់ដៃរបស់ខ្លួនដើរតម្រង់ទៅបន្ទប់ទឹក ។រីឯអ្នកដែលត្រូវគេលើកដោយមិនបានដឹងខ្លួន ស្រវ៉ាឱបកមាឌមាំយ៉ាងជាប់ព្រោះខ្លាចធ្លាក់។

ចំណងស្នេហ៍ប្រែអាពាហ៍ពិពាហ៍Where stories live. Discover now