ព្រឹកថ្ងៃថ្មីដ៏ស្រស់បំព្រងបានចូលមកដល់ តែសភាពនៅក្នុងវិមានត្រកូល វ៉លឡែន បែរជាពោរពេញទៅដោយភាពអួអាប់ ព្រោះតែកូនប្រុសច្បង ។ លោកដាសស្ទ័រ និង អ្នកស្រីឆេវ៉ុន ពេលដែលបានដំណឹងពី ជុងហ្គុក ថា ជីមីន សុំគេផ្ដាច់ពាក្យ និងរឿងដែល ថេយ៉ុងធ្វេីរឿងនោះដាក់ជីមីន ពួកគាត់ទាំងពីរក៏ត្រឡប់មកកូរ៉េវិញទាំងយប់ ។ គាត់សឹងតែខ្យល់គរស្លាប់ភ្លាមៗនៅពេលដែលកូនប្រុសពៅរបស់គាត់ ប្រាប់ថាបងប្រុសរបស់គេចាប់បង្ខំអនាគតប្អូនថ្លៃធ្វេីរឿងនោះ ។ ចំណែក ជីមីន ក៏ដូចគ្នាពេលទៅដល់ផ្ទះវិញភ្លាមគេក៏បានតេទៅប្រាប់រឿងដែលបានកេីតឡេីងទាំងអស់ទៅប៉ាម៉ាក់របស់គេដែលនៅឯទីក្រុង ប៊ូសាន ប៉ាម៉ាក់ ជីមីន ពេលដែលបានឮដំណឹងបែបនេះគាត់ពិតជាខឹងខ្លាំងណាស់ ពួកគាត់ទាំងពីរក៏បានឡេីងមកទីក្រុង សេអ៊ូល ភ្លាមៗវិញដូចគ្នា ។
ពេលនេះគ្រួសារទាំងសងខាងបានមកជុំគ្នាអស់ហេីយ ម្នាក់ៗសម្លឹងមេីលទៅ ថេយ៉ុង គ្រប់ៗគ្នាលេីកលែងតែ ជីមីន ប៉ុណ្ណោះគេមិនហ៊ានសម្លឹងមេីលមុខប្រុសម្នាក់នោះទេព្រោះនៅខ្លាចមិនទាន់បាត់ ។
ដេីម្បីកុំឲបរិយាកាសយ៉ាប់យុឺនជាងនេះលោកដាសស្ទ័រក៏ចាប់ផ្ដេីមនិយាយ "ជីមីន កូនចង់ផ្ដាច់ពាក្យជាមួយកូន ជុង មែនហេ៎កូន? " លោកដាសស្ទ័រ
"បាទប៉ា"ឆ្លេីយដោយសម្លេងស្រាលៗស្ទេីតែស្ដាប់មិនឮ
"ហេីយចុះកូន ជុង កូនគិតយ៉ាងណាដែរចំពោះប្អូន? " អ្នកស្រីឆេវ៉ុនសួរទៅកូនប្រុសពៅដែលអង្គុយឱនមុខចុះ
"ខ្ញុំមិនចង់ផ្ដាច់ពាក្យទេម៉ាក់ តែបេី ជីមីន ចង់បានបែបនេះហេីយខ្ញុំក៏ព្រម" គេសឹងតែទប់ទឹកភ្នែកមិនបានទៅហេីយពេលដែលនិយាយដល់រឿងនេះ។
"លោកបង និង អ្នកបងគិតយ៉ាងណាដែរចំពោះពួកគេទាំងពីរ" អ្នកស្រីឆេវ៉ុន សួរទៅប៉ាម៉ាក់របស់ ជីមីន
"ពួកខ្ញុំសម្រេចតាមតែ កូនជី ទេអ្នកដន្លង"ប៉ាម៉ាក់ជីមីននិយាយឡេីងដំណាលគ្នា
" ថេយ៉ុង ជុងហ្គុក ជីមីន ពួកកូនចេញទៅក្រៅសិនទៅម៉ាក់ចង់និយាយគ្នា"អ្នកស្រីឆេវ៉ុន
YOU ARE READING
ចំណងស្នេហ៍ប្រែអាពាហ៍ពិពាហ៍
Подростковая литератураថេយ៉ុង វ៉លឡែន x ជុង ជីមីន ថេយ៉ុង : អាល់ហ្វា ជីមីន: អូមេហ្កា