ព្រឹកឡើង🌆
"ហ្អឹម" Taehyung ភ្ញាក់ឡើងដោយសារតែម៉ោងរោទ៍
"យប់មិញដូចជាមានអ្នកមកថើប" Tae យប់មិញខ្លួនមានអារម្មណ៍ថាដូចជាមានអ្នកមកថើបយ៉ាងម៉េចមិនដឹង
"ប្រហែលជានឹកគេដល់ថ្នាក់ស្រមើស្រមៃហើយ" Tae នេះនឹកគេដល់ថ្នាក់ស្រមៃផង
គេមិននិយាយច្រើនក៏ដើរចូលបន្ទប់ទឹកសម្អាតខ្លួនដើម្បីទៅសាលា
មកមើល JK វិញគេបានភ្ញាក់ហើយដោយនឹកសំណព្វចិត្តពេកគេក៏ជប់ចន្លោះមួយដែលអាចមើលពីសកម្មភាពរបស់ Tae បាន ហើយគេក៏ឃើញថា Tae កំពុងនិយាយពីអ្នកដែលបានថើបគេនឹងគិតថាជាការស្រមើស្រមៃ
"ហឹស ហឹស" JK មើលបណ្តើរញញឹមបណ្តើរទាំងដែលពីមុនមុខអត់ចេះញញឹមអីបន្តិចសោះ
បន្ទាប់ពីងូតទឹករួចគេស្លៀកពាក់ស្រស់ស្រូបអាហារអស់រួចគេក៏ទៅសាលាដោយឱ្យអ្នកបើកឡានជូនទៅ
មកដល់ក្នុងថ្នាក់គេឃើញមានសិស្សស្រីមួយក្រុមកំពុងជុំគ្នា
គេក៏ដើរទៅមើល
ពេលទៅដល់អ្វីដែលគេនឹកស្មានមិនដល់នោះគឺ Jimin ត្រូវសិស្សស្រីមួយក្រុមនោះធ្វើបាប
គ្រាន់តែឃើញភ្លាមកំហឹងក្នុងខ្លួនគេឆេះឡើងភ្លាមៗពួកនាងហ៊ានណាស់ ហ៊ានធ្វើបាបមិត្តគេផង ចាំមើលគេនឹងធ្វើឱ្យសមចិត្តទៅវិញតែម្តង
គេក៏ដើរទៅជិតរួច
"Jimin ឯងមិនអីទេហេស" Tae
"យើង យើង ចុកពោះណាស់" Jimin
"នែ ឯងជាស្អីបានមកជួយវានឹង" Girls
"យើងជាមិត្តគេយ៉ាងម៉េចនាងនឹងជាស្អីបានមកឈ្លោះជាមួយមិត្តយើងនឹងមិនចង់រស់ហេស" Tae
"មកពីវាមុនទេ" Girls
"Jimin ធ្វើអីឯង" Tae
"វាមកឌឺយើងមុនទេ" Girlsនិយាយបង្កាច់បង្ខូច
"Jimin ឯងទៅឌឺគេធ្វើអី" Tae បន្ទាប់ពីដឹងចម្លើយពីពួកនាងហើយគេក៏ងាកមកសួរ Jimin ចង់ដឹងថាពិតឬអត់ ទាំងដែលដឹងហើយថាវាមិនពិតគ្រាន់តែសួរចង់ប្រាកដចិត្ត
"មិនពិតទេ ពួកនាងជាអ្នកមកជាន់ជើងយើងមុនទេ" Jimin
"ណក៎ឃើញទេពួកនាងទៅដើរជាន់ជើងគេធ្វើអី" Tae
"យើងមិនបានជាន់ជើងវាទេ មកពីអាខ្ទើយនឹងវាឌឺយើង" Girls ប្រកែកយកងាប់យករស់ទាំងខ្លួនឯងជាអ្នកខុស
"នេះនាងហៅគេខ្ទើយហេស" Tae
"យ៉ាងម៉េចយើងចង់ហៅវាអាខ្ទើយ អាខ្ទើយ" Girls
Taehyung មិននិយាយច្រើនក៏យកដបទឹកមួយបើកគម្របចាក់ទឹកលើក្បាលនាង
"អាយ" Girls
"ថ្ងៃក្រោយបើនាងអញ្ចឹងទៀតយើងនឹងប្រាប់ Yoongi ហើយ" Taehyung
"លោក លោក Yoongi ហេស គាត់ត្រូវជាអីនឹងអាខ្ទើយនឹង" Girls និយាយទាំងចាប់ផ្តើមភ័យ ព្រោះអ្នកណាមិនស្គាល់ Min Yoongi ម៉ាហ្វៀដ៏កាចសាហាវឃោឃៅ ហើយក៏ធ្លាប់ឮគេនិយាយថា Mafia Min Yoongi មានគូរដណ្តឹងរួចហើយថែមទាំងជាប្រុសទៀតផង
"យើង យើងទៅហើយ" Girls និយាយហើយក៏រត់ចេញបាត់ទៅទាំងមិនចាប់អារម្មណ៍នឹងក្រសែភ្នែកក្រហមបីគូរកំពុងសម្លឹងមកខ្លួន
BẠN ĐANG ĐỌC
Vampire Waiting Love Ss2
Ma cà rồngល្បីថាមាន Vampire មួយបន្លំខ្លួនរស់នៅទីក្រុង ចាស់ៗបាននិយាយថា vampire នោះបានរង់ចាំគូស្នេហ៍របស់ខ្លួនដែលបានស្លាប់ចោល តើ vampire នោះ នឹងបានជួបគូស្នេហ៍ដែរឬទេ? តើគេនឹងជួបឧបសគ្គបែបណាខ្លះ?តើមនុស្សដែលខ្លួនរង់ចាំនោះទទួលស្គាល់ខ្លួនដែលទេបើខ្លួនជា Vampire?តើអាចទេ...