Ep33:អូនគឺជាTaehyungរបស់បងណា

340 34 1
                                    

សម្លេងហៅរបស់ Jungkook. ធ្វើឱ្យ Tae ងាកមករកជាមួយនឹងទឹកមុខពោពេញទៅដោយចម្ងល់ឆ្ងល់ថាហេតុអីបានជាគេនៅទីនេះដែរ???ហេតុអ្វីបានជាគេហៅខ្ញុំថា អូន???

Tae អូ គឺគឺ..យើង..យើងមកយកវិញ្ញាណឯងឱ្យចូលខ្លួនរបស់ឯងវិញ" Jungkook ហីយ៉ាបើមិនត្រូវជាអ្វីនឹងគ្នាផងហេតុអីត្រូវហៅអូន?គេច្រឡំមាត់រឡែតែត្រេកអរពេក

ពិត..ពិតមែនហេស ហិហិខ្ញុំសប្បាយចិត្តណាស់ ហិហិ តោះយើងទៅ" Taehyung និយាយជាមួយនឹងសម្លេងម្ញែកៗដែលជាមិនមែនចរិក Tae ពីមុនមកវាក៏សាងជាភាពឆ្ងល់ដល់ Jungkook ផងដែរ

ប្រាប់មកឯងជាអ្នកណា??" Jungkook ស្រែកមួយវ៉ាសខ្ទរសម្លេងពេញវិមានរងំចង់ហឹងត្រចៀក

ឯងមិនមែនជា Taehyung របស់យើងទេ សារភាពមកមុននឹងយើងរំលាយវិញ្ញាណឯង" Jungkook និយាយជាមួយនឹងសម្លេងពោពេញទៅដោយកំហឹងពេញខ្លួន គេខឹងឡើងញ័រសាច់ហើយ ខឹងណាស់ខឹងដែលមានអ្នកហ៊ានបន្លំខ្លួនធ្វើជា Taehyung សំណព្វចិត្តរបស់គេចង់មកបោកគេ គិតឬថាគេល្ងង់ដល់ថ្នាក់នេះហេស? ត្រឹមជាវិញ្ញាណតែលតោលអីក៏ហ៊ានម្ល៉េះ??

នេះ នេះ..បង..បងមិនជឿអូនទេហេស?"Tae

អូន..អូនគឺជា Kim Taehyung របស់បងណា" Tae

ឱ្យយើងជឿយ៉ាងម៉េចបើ Tae មិនមានចរិកបែបនេះពីមុនមកទេ ឯងដូចជាមើលងាយយើងពេកហើយ ឯងគិតថាយើងល្ងង់ដល់ថ្នាក់នេះហេស?" Jungkook ស្រែកសម្លុតតបវិញដោយសម្លេងខ្លាំងៗនិងខ២ងក្រោធ

គេដឹងថាមិនមែនជា Tae តាំងពីដើរចូលទៅជិតដំបូង ក៏ព្រោះតែ Tae មានក្លិនខ្លួនក្រអូបប្រហើរអាចហិតដឹងខ្លិនបានយ៉ាងងាយ គេដឹងថា Taehyung នៅក្នុងបន្ទប់គ្រួសារគ្រាន់តែគេចង់មកមើលថាអ្នកណាហ៊ានមកនៅក្នុងបន្ទប់របស់ប៉ាម៉ាក់គេ បើត្រឹមជាវិញ្ញាណតែលតោលធ្វើជាខ្លួនឯងធ្វើជារូបរាងពិតប្រាកដរបស់ខ្លួនឯងហើយមកនៅក្នុងនេះគេមិនថាទេតែនេះហ៊ានបន្លំធ្វើជា Taeទៀតមើលទៅប្រហែលជាចង់រលាយសាកសពហើយ

អឺ..គឺ..គឺ.."

នៅគឺគឺដល់ណាទៀតប្រាប់មកឯងជាអ្នកណា?" Jungkook ស្រែកមួយទំហឹងចង់បែកក្រដាសត្រចៀក ចូលចិត្តណាស់ឬពេលឃើញគេខឹងឡើងញ័រសាច់បែបនេះប្រាប់តាមសម្រួលមិនចង់ឬ??

ឬក៏ចង់ឱ្យយើងរំលាយវិញ្ញាណឯង?" Jungkook

ទេ..ទេ សូមទុកជីវិតឱ្យខ្ញុំផងគឺ..មានគេប្រើខ្ញុំមក សូមទុកជីវិតឱ្យខ្ញុំផង លោកម្ចាស់" វិញ្ញាណខ្មោចស្រីដែលបន្លំខ្លួនធ្វើជា Taeនោះក៏ប្រែក្រឡាមកវិញទាំងលើកដៃសំពះញ័រសាច់ទទ្រើកសុំក្តីអាណិតពីលោកម្ចាស់ នាងធ្វើតាមគេបញ្ជាដែរទេ

ប្រាប់មកនរណាបញ្ជាឯង??" Jungkook និយាយដោយសម្លេងត្រជាក់ស្រេបពោពេញទៅដោយអំណាច

គឺគឺ Nata Ridataji (ណាតា រីដាតាជី) ដែលជាមេបិសាចជញ្ជក់ឈាមម្នាក់ដែរ គឺគេគឺជាសត្រូវរបស់លោកម្ចាស់" វិញ្ញាណបិសាចស្រី

Win ,Won ឆាប់មកនេះ" Jungkook ហៅកូនចៅតាមរយៈការហៅក្នុងចិត្តមិនថាទីកន្លែងណាគ្រប់កាលៈទេសៈណាទេពួកគេនឹងមកភ្លាម

បាទ លោកម្ចាស់" Win ,Won មកដល់ភ្លាមមិនឱ្យទាស់ចិត្តលោកម្ចាស់ពួកគេទេ

យកវិញ្ញាណនាងទៅដាក់នៅបន្ទប់ក្រោមដីក្រោយវិមាននៅឯឋានមនុស្សទៅ" Jungkook

Jungkook បានបញ្ជាឱ្យយកវិញ្ញាណនាងយកទៅទុកនៅបន្ទប់សួរចម្លើយនៅឯឋានមនុស្សព្រោះបើសិនជាគេទុកនាងក្នុងឋានបិសាចច្បាស់ណាស់ថានាងនឹងបំបាំងកាយ ដូច្នេះហើយទុកនៅឋានមនុស្ស ព្រោះគ្រប់អំបូរបិសាចជញ្ជក់ឈាមទាំងអស់មិនអាចបំបាំងកាយក្នុងឋានមនុស្សទេលើកលែងតែអ្នកមានយុទ្ធសិល្ប៍ខ្លាំង

Taehyung" Jungkook. បន្ទាប់ពីចាត់ការនាងហើយគេនឹកឃើញ Tae គេក៏រត់ទៅរក Tae នៅឯបន្ទប់ដែលមានការតុបតែងស្រស់ស្អាតតែរឿងនៅពីក្រោយម្ចាស់បន្ទប់គឺពោពេញទៅដោយភាពសោកសៅ និងអតីតកាលមិនល្អនៅក្នុងបន្ទប់មួយនោះ

Tae..Tae អូនយ៉ាងម៉េចហើយ Tae ឮបងហៅទេ Tae " Jungkook សម្លេង Jungkook ស្រែកដាស់Taeរងំពេញបន្ទប់ Taehyung របស់គេបានសន្លប់

Vampire Waiting Love Ss2Where stories live. Discover now